សេដ្ឋកិច្ច
កម្ពុជានឹងទៅគោះទ្វារវិនិយោគនៅសហភាពអឺរ៉ុបនៅខែមិថុនាដើម្បីទាក់ទាញវិនិយោគ
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានលើកឡើងថា កម្ពុជាជំរុញការផ្សព្វផ្សាយ «យុទ្ធសាស្ត្រប្រទេសបូក» (Plus-One Strategy) ដើម្បីបង្កើនភាពចម្រុះនៃក្រុមហ៊ុនវិនិយោគនៅកម្ពុជា ពិសេសដើម្បីទាក់ទាញវិនិយោគពីអឺរ៉ុប ខណៈដែលមន្រ្តីជាន់ខ្ពស់រូបនេះគ្រោងនឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅគោះទ្វារវិនិយោគនៅសហភាពអឺរ៉ុបនាខែមិថុនាខាងមុខនេះ។
ការលើកឡើងបែបនេះ ធ្វើឡើងដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីថ្ងៃទី២៩ ខែឧសភាព្រឹកមិញនេះ បានជួបពិភាក្សាការងារជាមួយ ឯកឧត្ដម Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាអំពីបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញគោះទ្វារវិនិយោគនៅសហភាពអឺរ៉ុប។
បើយោងតាម CDC កិច្ចប្រជុំនានេះត្រូវបានរៀបចំឡើងដើម្បីពិភាក្សាអំពីការត្រៀមខ្លួនរបស់ភាគីពាក់ព័ន្ធ ក្នុងដំណើរបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីបង្ហាញផ្លូវស្តីពីកាលានុវត្តភាព និងសក្តានុពលវិនិយោគនៅកម្ពុជាជូនទៅវិនិយោគិននៃប្រទេសចំនួនពីរ ក្នុងសហភាពអឺរ៉ុបគឺ ប្រទេសអាល្លឺម៉ង់ និងប្រទេសអេស្ប៉ាញ ស្របតាមការឯកភាពរួមគ្នាកាលពីកិច្ចប្រជុំថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ រវាងឯកឧត្តឧបនាយករដ្ឋមន្ត្រី លោក Peteris Ustubs នាយកសម្រាប់មជ្ឈឹមបូពា៍ អាស៊ី និងបាស៊ីហ្វិក នៃអគ្គនាយកដ្ឋានភាពជាដៃគូរអន្តរជាតិ (DG INTPA) និងឯកឧត្ដមឯកអគ្គរដ្ឋទូត។
ឯកឧត្តមស៊ុន ចាន់ថុលមានប្រសាសន៍ថា៖«កម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការធ្វើពិពិធកម្មវិនិយោគ ដោយធ្វើការទាក់ទាញវិនិយោគិនពីគ្រប់បណ្ដាប្រទេស និងបណ្ដាក្រុមហ៊ុនមានសក្ដានុពលនានា ព្រមទាំងការប្រើប្រាស់ “យុទ្ធសាស្ត្រប្រទេសបូក” (Plus-One Strategy)ជាដើម សំដៅបង្កើនភាពចម្រុះនៃក្រុមហ៊ុនវិនិយោគនៅកម្ពុជា ពិសេសលើកកម្ពស់ការវិនិយោគផ្ទាល់ពីបរទេសលើវិស័យឧស្សាហកម្មថ្មីៗ ដូចជាគ្រឿងអេឡិកត្រូនិក យានយន្ត គ្រឿងបង្គុំ និងការកែច្នៃម្ហូបអាហារជាដើម»។
ឯកឧត្ដមឯកអគ្គរដ្ឋទូត Igor Driesmans ក៏បានលើកឡើងអំពីការគាំទ្រដល់បេសកកម្មរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អញ្ជើញគោះទ្វារវិនិយោគបង្ហាញនូវសក្ដានុពល និងបច្ចុប្បន្នភាពនានារបស់កម្ពុជាទៅវិនិយោគិននៅសហភាពអឺរ៉ុប ពិសេសក្នុងប្រទេសអាល្លឺម៉ង់ និងប្រទេសអេស្ប៉ាញ ក្នុងខែមិថុនាខាងមុខនេះ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ