Connect with us

ព័ត៌មានជាតិ

ប្រទះឃើញវត្តមានសត្វព្រៃជាច្រើនប្រភេទ ថតជាប់ដោយម៉ាស៊ីនថតស្វ័យប្រវត្តិនៅតំបន់ទេសភាពភ្នំថ្មកំបោរ

បានផុស

នៅ

បើ​យោង​តាម​ក្រសួង​បរិស្ថាន​នា​រសៀល​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ បាន​ឱ្យ​ដឹង​ថា វត្តមានសត្វព្រៃជា​ច្រើនប្រភេទ​ត្រូវ​បាន​ប្រទះ​ឃើញ​ ដែលត្រូវ​បាន​​ថត​ជាប់​ដោយ​ម៉ាស៊ីន​ថត​ស្វ័យ​ប្រវត្តិ​នៅ​តំបន់​ទេសភាព​ភ្នំថ្ម​កំបោរ ក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្រ្តីជំនាញ​ក្រសួងបរិស្ថាន និងអង្គការសត្វព្រៃ និង​រុក្ខជាតិប្រចាំកម្ពុជា (FFI) បាន​គូស​បញ្ជាក់​ឱ្យ​ដឹង​ថា វត្ត​មាន​សត្វ​ព្រៃ​ដែល​បាន​ថត​ជាប់​ដោយ​ម៉ាស៊ីន​ស្វ័យ​ប្រវត្តិ​នោះ សុទ្ធសឹងតែ​ជា​ថនិកសត្វ​ប្រភេទ​មាន​ដោយ​កម្រ និង​ប្រភេទមាន​ដោយបង្គួរទាំងនោះរួមមាន កែះ ឆ្មាដាវ ឆ្កែចចក ក្តាន់ញ៉ែងតូច ប្រម៉ា សំពោចក្រអូប ឈ្លូស ស្វាត្រោស ស្វាក្ដាម កន្ថឹក មាន់ព្រៃជាដើម។

ប្រទេស​កម្ពុជា ​មាន​ភ្នំថ្ម​កំបោរ​យ៉ាង​ច្រើន ដែល​ភាគ​ច្រើន​ស្ថិត​នៅ​ក្នុងខេត្តបាត់ដំបង កំពត និង ស្ទឹងត្រែង។ ភ្នំកំបោរទាំងនោះ មានសារៈ​សំខាន់យ៉ាង​ខ្លាំងផ្នែកប្រព័ន្ធអេកូឡូស៊ី និងតម្លៃផ្នែកវប្បធម៌ ហើយ​វាក៏​ជា​ជម្រក​ធម្មជាតិ​សម្រាប់​ប្រភេទ​សត្វព្រៃជាច្រើនផងដែរ។

គួរជម្រាបថា កាលពីខែមករា ឆ្នាំ២០២៤ កន្លងមកនេះ មន្រ្តីជំនាញ​ក្រសួងបរិស្ថាន និងអង្គការសត្វព្រៃ និង​រុក្ខជាតិប្រចាំកម្ពុជា(FFI) សហការ​ជា​មួយ​រដ្ឋបាល​ខេត្តបាត់ដំបង អាជ្ញាធរ និង​សហគមន៍​មូលដ្ឋាន បាន​ចុះដាក់​ម៉ាស៊ីនថតស្វ័យប្រវត្ត ចំនួនជាង ៣០គ្រឿង នៅតំបន់ទេសភាពភ្នំថ្មកំបោរក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង ដើម្បីប្រមូលទិន្នន័យជីវចម្រុះក្នុងការគាំទ្រផែនការអភិរក្សការការពារភ្នំថ្មកំបោរ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម