សេដ្ឋកិច្ច
ក្រុម CEO អឺរ៉ុប ជឿថាទំនាក់ទំនាក់ជាមួយចិននឹងកាន់តែធ្លាក់ចុះ ទោះបីមានសុទិដ្ឋិនិយមសេដ្ឋកិច្ច
ក្រុមនាយកប្រតិបត្តិ (CEO) ធុរកិច្ចនៅអឺរ៉ុបភាគច្រើនបាននិយាយថា ទំនាក់ទំនងរបស់ទ្វីបជាមួយចិនទំនងជានឹងកាន់តែយ៉ាប់យ៉ឺនទៅៗក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដោយសារបញ្ហាប្រឈមពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយ ដែលជំរុញឱ្យមានភាពតានតឹង។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន Bloomberg។
ការស្ទង់មតិចេញផ្សាយនៅថ្ងៃពុធនេះ របស់វេទិកាតុមូលអឺរ៉ុបសម្រាប់ក្រុមប្រឹក្សាឧស្សាហកម្ម និងសន្និសីទ (ERT) បានរកឃើញថា ប្រហែល ៥៤ ភាគរយនៃ CEO ដែលផ្ដល់ចម្លើយដល់ការស្ទង់មតិ រំពឹងថា ទំនាក់ទំនងអឺរ៉ុប-ចិន នឹងកាន់តែអាក្រក់ទៅក្នុងរយៈពេល៣ឆ្នាំខាងមុខ ហើយ ៣៩ ភាគរយរំពឹងមិនឃើញមានការផ្លាស់ប្ដូរ ខណៈ ៧ ភាគរយជឿថាវានឹងមានភាពប្រសើរឡើង។
មេជំនួញក្នុងទ្វីបអឺរ៉ុបទាំងនោះ បានគូសបញ្ជាក់ថា ឧស្សាហកម្មលើសចំណុះរបស់ចិន ភាពដុនដាបនៃទំនាក់ទំនងអាមេរិក-ចិន និងការកាត់បន្ថយហានិភ័យរបស់អឺរ៉ុប ដែលសំដៅលើវិធានការបន្ថយការពឹងផ្អែកលើចិនដូចជារ៉ែ និងបច្ចេកវិទ្យាសំខាន់ គឺជាដើមចមនៃបញ្ហា។ សហភាពអឺរ៉ុបគឺជាទីផ្សារនាំចេញទំនិញដ៏ធំបំផុតរបស់ប្រទេសចិន ខណៈចិនគឺជាទីផ្សារធំទី៣សម្រាប់ទំនិញរបស់សហភាពអឺរ៉ុប។
ទោះជាយ៉ាងណាក៏ដោយ CEO នៃក្រុមហ៊ុនអឺរ៉ុបនៅចិនវិញ មានសុទិដ្ឋិនិយមជាង ដោយមានតែ ៣៥ ភាគរយប៉ុណ្ណោះរំពឹងថានឹងមានការធ្លាក់ចុះនៃទំនាក់ទំនងអឺរ៉ុប-ចិន ហើយ ៤៥ ភាគរយរំពឹងគ្មានការផ្លាស់ប្ដូរ ខណៈ ១៩ ភាគរយរំពឹងពីភាពប្រសើរឡើង។ ប៉ុន្តែ ៨១ ភាគរយនៃ CEO ទាំងនេះ មើលឃើញភាពប្រសើរឡើងនៃទំនាក់ទំនងចិន-រុស្ស៊ី ជាហានិភ័យ ខណៈតែ ៣៦ ភាគរយនៃ CEO នៅអឺរ៉ុបប៉ុណ្ណោះ ដែលយល់ឃើញដូចគ្នាលើបញ្ហា។
យ៉ាងណាមិញ ក្រុម CEO អឺរ៉ុប មានសុទិដ្ឋិនិយមចំពោះបរិយាកាសអាជីវកម្មបច្ចុប្បន្ន ជាជាង៦ខែមុន ដោយសារតែការកែលម្អមនោសញ្ចេតនាជុំវិញលក្ខខណ្ឌសេដ្ឋកិច្ច។ ប៉ុន្តែភាពវិជ្ជមានភាគច្រើន គឺបានមកពីទស្សនវិស័យអាជីវកម្មរបស់ក្រុមហ៊ុនពួកគេ នៅខាងក្រៅអឺរ៉ុបទៅវិញ។
ការណ៍នេះ ឆ្លុះបញ្ចាំងពីការរំពឹងទុកនៃកំណើនសេដ្ឋកិច្ចក្នុងតំបន់យឺតយ៉ាវជាង បើធៀបនឹងសេដ្ឋកិច្ចផ្សេងទៀតនៅ ទូទាំងពិភពលោក ដោយ CEO ភាគច្រើនរំពឹងថា ការវិនិយោគ និងការលក់នៅអឺរ៉ុបនឹងនៅដដែល ប៉ុន្តែនៅក្រៅប្រទេសនឹងកើនឡើង។
គួរគូសបញ្ជាក់ថា ការស្ទង់មតិរបស់ ERT ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ២៥ ខែមេសា ទៅលើសមាជិក ៥៧ នាក់របស់ ERT ដែលរួមមាននាយកប្រតិបត្តិ និងប្រធានក្រុមហ៊ុនធំៗនៅអឺរ៉ុប ដូចជា ASML និង Unilever ជាដើម ជាមួយនឹងអត្រាឆ្លើយតប ៩៨ ភាគរយ៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់