Connect with us

ព័ត៌មានអន្ដរជាតិ

​ក្រុមហ៊ុនអវកាស ឥណ្ឌា ផ្អាកបាញ់គ្រាប់រ៉ុកកែតទៅលំហអាកាសជាលើកទី ៤

បានផុស

នៅ

ក្រុមហ៊ុនអវកាស Agnikul Cosmos របស់ប្រទេសឥណ្ឌាបានលុបចោលការបាញ់បង្ហោះគ្រាប់រ៉ុកកែតដំបូងរបស់ខ្លួនប៉ុន្មានវិនាទី មុនពេលបាញ់បង្ហោះ បន្ទាប់ពីមានបញ្ហាបច្ចេកទេស ហើយនេះជាការលុបចោលលើកទី ៤ ក្នុងរយៈពេល ៣ ខែចុងក្រោយនេះ ។ ​នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Al Jazeera កាលពីថ្ងៃទី​២៩ ខែ​ឧសភា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ការបាញ់បង្ហោះរ៉ុកកែត Agnikul Cosmos Agnibaan ដែលផលិតដោយក្រុមហ៊ុនឯកជនរបស់ប្រទេសឥណ្ឌា Agnikul Cosmos និងជារ៉ុកកែតទីមួយដែលប្រើឧស្ម័ន និងឥន្ធនៈរាវរួមបញ្ចូលគ្នាត្រូវបានលុបចោលមុនការបាញ់បង្ហោះជាលើកទី ៤ ក្នុងរយៈពេល ៣ ខែ បូករួមទាំងការបាញ់បង្ហោះចុងក្រោយនេះ ដោយសារបញ្ហាបច្ចេកទេស ។

ការបាញ់បង្ហោះនេះបានគ្រោងទុកនៅព្រឹកថ្ងៃពុធ ប៉ុន្តែត្រូវបានពន្យារពេលជាលើកដំបូងនៅ ៦ នាទី មុនពេលបាញ់ចេញដោយសារតែបញ្ហាបច្ចេកទេស ហើយក៏មានការដូរពេលវេលាបាញញ់ផងដែរ ។ យ៉ាង​ណា​ក៏​ដោយ ត្រឹម​តែ ៥ ​វិនាទី​ប៉ុណ្ណោះ​មុន​ពេល​ការបាញ់ចេញ​នោះ វាត្រូវបានផ្អាក​ជា​បណ្ដោះអាសន្នម្ដងទៀត ដើម្បី​ពិនិត្យ​មើល​ការ​ដំណើរការ​របស់​ឧបករណ៍​បញ្ឆេះ បន្ទាប់​មក​ត្រូវ​បាន​បញ្ឈប់​ទាំង​ស្រុងតែម្ដង ។

គួរបញ្ជាក់ថា គ្រាប់រ៉ុកកែត Agnikul Cosmos Agnibaan គឺជាយានបាញ់បង្ហោះមួយដែលអាចផ្ទុករបស់របររហូតដល់ ៣០០ គីឡូក្រាម ទៅកាន់គន្លងលំហអាកាសប្រហែល ៧០០ គីឡូម៉ែត្រ ខណៈរ៉ុកកែត Falcon Heavy របស់ក្រុមហ៊ុន SpaceX អាចដាក់ទម្ងន់រហូតដល់ ៦៣,៥០០ គីឡូក្រាមទៅកាន់គន្លងផែនដី ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ២៧ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម