Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ ដើមឆ្នាំនេះ មានគ្រឹះស្ថានឧត្ដមសិក្សាឯកជន ៤ បន្ថែមទៀត បានស្នើសុំបង្កើតថ្មី

បានផុស

នៅ

លោក កាន់ ពុទ្ធី អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី ២៩ ឧសភា នេះ​ថា នៅ​ដើម​ឆ្នាំ ២០២៤ នេះ មាន​គ្រឹះស្ថាន​ឧត្ដមសិក្សា​ឯកជន​ចំនួន ៤ បន្ថែម​ទៀត បាន​ស្នើ​សុំ​បង្កើត​ថ្មី​ដែល​ធ្វើ​ឱ្យ​ចំនួន​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ឯកជន​កើនឡើង​ដល់​ជាង​ ១១០ ​សាលា។

លោក​បាន​បន្តថា​ ការបង្កើត​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ឯកជន​ចំនួន​ ៤​ បន្ថែមទៀត​នេះ​ នឹង​ចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​គុណ​ភាព​អប់រំ ក៏ដូចជា​កសាង​ធនធានមនុស្ស​នៅ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​ថែមទៀត​ ខណៈ​ឆ្នាំ ២០២៣​ កន្លងទៅ ក្រសួង​អប់រំ បានផ្តល់​អាជ្ញាបណ្ណ​ដល់​គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន ៤១ សាលា។

លោក​បាន​បន្តទៀតថា​ គិត​ត្រឹម​ឆ្នាំ ២០២៣​ កន្លងទៅនេះ ​មាន​គ្រឹះស្ថាន​ឧត្ដមសិក្សា​សរុប​ចំនួន ១៨៩ ក្នុងនោះ​គ្រឹះស្ថាន​ឧត្ដមសិក្សា​សាធារណៈ​ចំនួន ៧៩ និង​គ្រឹះស្ថាន​ឧត្ដមសិក្សា​ឯកជន​ចំនួន ១១០ ដោយ​មាន​និស្សិត​សរុប​ចំនួន ២៨៤ ៥៩៩ នាក់ ស្រី​មាន ១៤៨ ៧៥៧ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក​គ្រឹះស្ថានសិក្សា​ឯកជន ចាប់ពី​កម្រិត​មត្តេយ្យ​សិក្សា​រហូតដល់​មធ្យមសិក្សា​ចំនួន ២ ១៨០ សាលា នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​មាន​គ្រឹះស្ថានសិក្សា​កម្រិត​មត្តេយ្យ​សិក្សា​ច្រើនជាងគេ​រហូតដល់​ទៅ ៩០៧ សាលា បឋមសិក្សា​មាន ៨៥៨ សាលា អនុវិទ្យាល័យ​មាន ៩៩ សាលា និង​វិទ្យាល័យ​មាន ៣១៦ សាលា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

អ្នកនាំពាក្យ និងមន្រ្តីផ្នែកព័ត៌មានជាង៣ពាន់នាក់ក្នុងខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ១០ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១៣ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម