Connect with us

ជីវិតកម្សាន្ដ

ទោះមានស្វាមីជាមហាសេដ្ឋី តែ Pu Praya នៅតែសស្រាក់សស្រាំធ្វើការគ្មានថ្ងៃឈប់សម្រាក

បានផុស

នៅ

តារាសម្ដែងថៃ Pu Praya ថ្វីដ្បិតថាបានរៀបការជាមួយមហាសេដ្ឋីវៀតណាមលោក Quoc និងពាណិជ្ជករជំនួញលំដាប់ក្ដី ប៉ុន្តែរូបនាងនៅតែឧស្សាហ៍ព្យាយាមក្នុងការងារ ហើយតែងតែបង្ហាញរូបភាពធ្វើដំណើរទៅធ្វើការជិះម៉ូតូយ៉ាងសាមញ្ញបំផុត។

ចាប់តាំងពីផ្លាស់ទីលំនៅរស់នៅក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិកជាមួយស្វាមីមហាសេដ្ឋី ក៏នាងតែងតែធ្វើដំណើរទៅមកក្នុងប្រទេសថៃ។ ជាពិសេសក្នុងនាម​តារា​ម៉ូដែលល្បីមួយរូប​ប្រចាំប្រទេស មានទាំងការថត​ស្ពត​ពាណិជ្ជកម្ម និង​ការងារ​ផ្សេងៗ ហើយ​នាង​ធ្លាប់​និយាយ​ក្នុង​បទ​សម្ភាស​ថា ឆ្នាំនេះ​នាង​បាន​ជិះ​យន្តហោះ​ទៅ​អាមេរិក​-​ថៃ​ញឹកញាប់​ណាស់ ប៉ុន្តែ​បើ​និយាយ​ពី​ជីវិត​រៀបការ​វិញ នាង​ថា​មិន​មាន​បញ្ហា​អ្វី​ទេ ព្រោះ​អាស្រ័យ​លើ​ស្នេហា​និង​ការ​យោគយល់គ្នាទៅមកតែប៉ុណ្ណោះ។

ថ្វីបើយ៉ាងណាក៏ដោយ ទោះជានាងរៀបការជាមួយស្វាមីអ្នកជំនួញមហាសេដ្ឋី ប៉ុន្តែ Pu បានបង្ហើបថា នាងនៅតែធ្វើការងារដូចមុនដដែល។ នាង​មិន​ចង់​ធ្វើ​ជា​បន្ទុក​របស់​ស្វាមី​ ហើយក៏មិនចង់ឲ្យប្តីជួយនាងក្នុងការងារ ព្រោះតារាស្រីរូបនេះដឹងថាស្វាមីក៏មានការងាររ​បស់គាត់។ ម្យ៉ាងទៀតដែរ នាងចង់កសាងគ្រួសារ និងកសាងគ្រឹះសម្រាប់ស្ថិរភាពទៅថ្ងៃមុខ។

តាមរយៈរូបភាពរបស់តួឯកស្រីក្នុងរឿង “នាងតូចចង្កៀងកែវ” អង្គុយ​លើ​ម៉ូតូ​បានទាក់ទាញបណ្ដាញ​សង្គម ខណៈដែលនៅលើ Instagram ​អ្នកចាត់ការម្នាក់បាន​សរសេរ​ Caption ​ថា “វាជាសុបិនមួយ! ពេល​កូន​ធ្វើ​ឲ្យ​ហើយក៏ខិត​ខំ​ធ្វើ​រាល់​ថ្ងៃ មិន​ដែល​សម្រាក​ មានទាំងថត​ផ្សាយ​ពាណិជ្ជកម្ម ថត​រឿង ធ្វើ​ការ​១​ថ្ងៃ​មាន​២៤​ម៉ោង យើង​ធ្វើ​ការ​ឲ្យ​បាន​១៣​ម៉ោង​ក្នុង​មួយ​ថ្ងៃ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះទៀតដែរ របាយការណ៍ពីប្រភពថៃដដែលបានបញ្ចាក់ទៀតថា​ ​ទោះជានាងរៀបការជាមួយមហាសេដ្ឋីវៀតណាមក៏ពិតមែន​ ប៉ុន្តែនាងនៅតែប្រើជីវិតដូចកាលនៅសម្ដែង ក្នុងន័យថា Pu Praya នៅតែឧស្សាហ៍​ព្យាយាមធ្វើការងារដែលនាងស្រលាញ់ដូចធម្មតា រួមទាំងការថតរូប និងចូលរួមក្នុងព្រឹត្តិការណ៍ផ្សេងៗដដែល។

សូមបញ្ចាក់ដែរថា កាលពី​ថ្ងៃទី ១១ ខែវិច្ឆិកា Pu Praya បានសម្រេចចិត្តបញ្ចប់ភាពនៅលីវដោយចូលរោងការជាមួយស្វាមីជាអ្នកជំនួញដែលនាងស្គាល់គ្នាមកជាង១២ឆ្នាំ។ ចំណែកឯពិធីនេះបានប្រារព្ធធ្វើឡើងនៅ Bel Air ទីក្រុង Beverly Hills សហរដ្ឋអាមេរិក​។ ស្របពេលដែបរិយាកាស​ក្នុង​កម្មវិធី​គឺ​ស្រស់​ស្អាត​ដូច​រឿងនិទានព្រមទាំងមានតែភ្ញៀវជិតស្និទ្ធ និងគ្រួសារតែប៉ុណ្ណោះដែលមានបានចូលរួម៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ព័ស្តុតាង​ថ្មី​លេច​ឡើងថា ​ Kim Ho Joong ពិតជាបុកហើយរត់ និងឲ្យគេទទួលទោសជំនួស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម