Connect with us

សេដ្ឋកិច្ច

​គម្រោងវិនិយោគ​ភ្នំបូកគោ​ចាយទុន​ប្រមាណ ៨០០ លានដុល្លារ​ មិនទាន់មានផលចំណេញ

បានផុស

នៅ

អ្នកឧកញ៉ា សុខ គង់ ​មានប្រសាសន៍ឱ្យដឹងនៅរសៀលថ្ងៃទី ​២៩ ខែឧសភា ​ឆ្នាំ ២០២៤ នេះថា ​រហូតមកដល់ពេលនេះ គម្រោងវិនិយោគ នៅលើភ្នំបូកគោចាយទុនវិនិយោគអស់ប្រមាណ ៨០០ លានដុល្លារ ហើយមិនទាន់ទទួលបានប្រាក់ចំណេញនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកឧកញ៉ា សុខ គង់ មានប្រសាសន៍ថា៖ «យើងបានសាសង់ច្រើន មានផ្លូវ ទឹក ភ្លើង អស់លុយប្រហែល ៧០០ ទៅ ៨០០ លានដុល្លារ ប៉ុន្តែចំណេញវាអត់»។

​អ្នកឧកញ៉ា សុខ គង់ ​បញ្ជាក់ថា ​ទំហំផ្ទៃដីភ្នំបូកគោ​ចំនួន ១៥០ ០០០ ហិកតា ​តែអ្នកឧកញ៉ា​កាន់​កាប់​តែ ​៤ ម៉ឺនហិកតា ​ហើយនៅលើភ្នំបង្កើតបានវត្តមួយ ​ក្នុងការទាក់ទាញទេសចរណ៍​ ខណៈក្រុម​ហ៊ុន​អ្នកឧកញ៉ាមានផែន​ការ​សាង​សង់ហេដ្ឋារចនា​សម្ព័ន្ធផ្សេងទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម