ព័ត៌មានជាតិ
មកស្គាល់សួនកម្សាន្ត-ផ្សាររាត្រីធំ ៥ ក្នុងក្រុងភ្នំពេញ
រាជធានីភ្នំពេញ ជាទីប្រជុំជនក្រុងដ៏សុីវិល័យរបស់កម្ពុជា ដែលពោរពេញដោយមនុស្សរស់នៅកកកុញ និងជាតំបន់សេដ្ឋកិច្ចដ៏មមារញឹកមួយដែលបម្រើឱ្យគ្រប់វិស័យ ដោយរាប់បញ្ចូលទាំងទេសចរណ៍នាពេលរាត្រី។ តួយ៉ាង សួនកម្សាន្តជាច្រើន ត្រូវបានបង្កើតឡើងជាច្រើនកន្លែង ដើម្បីបំពេញតម្រូវការអ្នករស់នៅក្រុងភ្នំពេញ អាចស្វែងរកការកម្សាន្តអារម្មណ៍ឱ្យបុត្រីធីតារាល់ល្ងាច ដោយមិនបាច់ចំណាយពេលទៅឆ្ងាយ។
នៅពេលនេះ កម្ពុជាថ្មី សូមណែនាំសួនកម្សាន្តធំៗចំនួន ៥ ក្នុងក្រុងភ្នំពេញ ដែលមិនត្រឹមតែទីតាំងធំទូលាយ នៅមានការកម្សាន្តសម្បូរបែបថែមទៀត។
១. សួនកម្សាន្ត Sunshine Family Park
Sunshine Family Park ជាសួនកម្សាន្តធំមួយនៅចំកណ្ដាលទីក្រុង ស្ថិតក្នុងតំបន់បឹងកក់ ដែលទើបនឹងបង្កើតឡើង ដោយរួមមានទាំងផ្សាររាត្រី ពិភពព្រិលទឹកកក កន្លែងប្រណាំងឡាន និងសួនកម្សាន្តបែបទំនើប និងបើកឱ្យចូលកម្សាន្តជារៀងរាល់ថ្ងៃសម្រាប់សួនកម្សាន្ត (តម្រូវឱ្យទិញសំបុត្រ)។ ដោយឡែកផ្សាររាត្រី គឺបើកតែ ៤ថ្ងៃប៉ុណ្ណោះ រៀងរាល់សប្តាហ៍ ពោលគឹពីព្រហស្បតិ៍ ដល់ថ្ងៃអាទិត្យ ពីម៉ោង ៤ល្ងាច ដល់ម៉ោង១២យប់។
២. ផ្សាររាត្រី និងសួនកម្សាន្តជ្រោយចង្វារ
សួនកម្សាន្តដ៏ធំនេះ ស្ថិតជាប់គល់ស្ពានជ្រោយចង្វារខាងកើតតែម្តង ដោយបើកដំណើរជារាល់ថ្ងៃ និងតែងមានអ្នកទៅលេងកម្សាន្តច្រើនចាប់ពីល្ងាច ដល់យប់។ ទីតាំងកម្សាន្តមួយនេះ មិនថ្មីទេ តែផ្តល់ការកម្សាន្តសម្បូរបែប ពិសេសផ្តោតលើកុមារ និងមានកន្លែងលក់អាហារផងដែរ។
៣. Phnom Penh Fantasy Park
សួនកម្សាន្ត និងផ្សាររាត្រី Phnom Penh Fantasy Park មានទីតាំងជិតស្ពានជ្រោយចង្វារ មិនឆ្ងាយប៉ុន្មានពីផ្សាររាត្រី និងសួនកម្សាន្តជ្រោយចង្វារឡើយ។ អ្វីដែលខុសប្លែកគ្នាពីសួនកម្សាន្តផ្សេងទៀត សួនដ៏ធំនេះ មានកន្លែងកម្សាន្ត សម្បូរបែបដោយផ្តោតលើមនុស្សធំច្រើនជាង ដូចជា Camping Bar, Sky Coffee និងមានផ្សាររាត្រី ក៏ដូចជាសួនរុក្ខជាតិអេកូឡូស៊ីជាដើម ដោយបើកឱ្យចូលកម្សាន្តពីថ្ងៃចន្ទ ដល់ ថ្ងៃអាទិត្យ ពោលគឺ១សប្តាហ៍ពេញ។
៤. ផ្សាររាត្រីN5
ផ្សាររាត្រីN5 ទើបតែបើកដំណើរការមិនយូរប៉ុន្មានឡើយ ដែលមានទីតាំងស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ក្រុងភ្នំពេញ ក្បែរស្ពានអាកាសឫស្សីកែវ។ មិនសូវជាខុសគ្នានឹងសួនកម្សាន្តនិងផ្សាររាត្រីខាងលើប៉ុន្មានឡើយ ទីនេះមានសួនកម្សាន្ត មានផ្សាររាត្រី ដែលផ្តល់ការកម្សាន្តសម្បូរបែប។
៤. ផ្សាររាត្រីវិថីអាហារ 60M
ផ្សាររាត្រីវិថីអាហារ 60M ក៏ទើបនឹងបើកដំណើរការមិនយូរប៉ុន្មានដែរ ដែលមានទីតាំងស្ថិតនៅទល់មុខបុរីប៉េងហួត 60M ។ ទាក់ទងនឹងការកម្សាន្តវិញ ក៏មិនសូវជាខុសគ្នានឹងគម្រោងផ្សាររាត្រីផ្សេងទៀតដែរ ដែលផ្តោតលើសេវាអាហារ និងការកម្សាន្តរបស់កុមារ និងបើករៀងរាល់ចុងសប្តាហ៍ សុក្រ សោរ៍ អាទិត្យ ចាប់ពីម៉ោង ៤ល្ងាច ដល់ម៉ោង ១១យប់ ។
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់