Connect with us

ព័ត៌មានជាតិ

​រដ្ឋមន្ត្រីក្រសួងការងារ និង​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ ប្ដេជ្ញា​ជំរុញ​ផែនការ​សកម្មភាព​នៃ​យុទ្ធសាស្ត្រ​ ស្តីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឆ្នាំ​២០២៣-២០២៨

បានផុស

នៅ

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោក ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ នៅ​រសៀល​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២៤ បាន​បើក​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព និង​ជំរុញ​ផែនការ​សកម្មភាព​នៃ​យុទ្ធសាស្ត្រ​ស្តីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឆ្នាំ​២០២៣-២០២៨​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​កិច្ចប្រជុំ​ដែល​បាន​ធ្វើឡើង​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក​រដ្ឋមន្ត្រី ហេង សួរ បានធ្វើ​បច្ចុប្បន្នភាព​ស្តីពី​សមិទ្ធ​ផល​ដែល​ក្រសួង​បានសម្រេច​កន្លងមក​ក្នុង​ក្របខ័ណ្ឌ​នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែលជា​ការ​គិតគូរ​រប​ស់​ប្រមុខ​រាជរដ្ឋាភិបាល​ដើម្បី​លើកកម្ពស់​ការ​គាំពារ និង​ការពង្រឹង​សមត្ថភាព​និង​ផលិតភាព រួមទាំង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។

ក្រោយ​បាន​ស្តាប់​ពី​វឌ្ឍនភាព លោក​រដ្ឋមន្ត្រី ហែម វណ្ណឌី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​ក្រសួង​ការងារ បានសម្រេច​ទៅតាម​អ្វីដែល​ជាការ​ចង្អុលបង្ហាញ និង​វិសាលភាព​គ្របដណ្តប់​របស់ខ្លួន​។

សូម​បញ្ជាក់​ថា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២៣​កន្លងទៅ បានប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឆ្នាំ​២០២៣-២០២៨ បន្ទាប់ពី​គណៈរដ្ឋមន្ត្រី​ពេញអង្គ​បាន​ប្រជុំ​សម្រេច​កាលពី​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២៣​។

មុននឹង​បញ្ចប់ ថ្នាក់ដឹកនាំ​ទាំងពីរ បាន​ប្តេជ្ញា​ជ្រោមជ្រែង​ពង្រឹង​ការអនុវត្ត​ផែនការ​សកម្មភាព​នៃ​យុទ្ធសាស្ត្រ​ស្តីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឆ្នាំ​២០២៣-២០២៨​ឱ្យ​កាន់តែ​សកម្ម​ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ដែល​អនុវត្ត​ត្រឹម​ត្រូវចំ​គោលដៅ​តាម​ការ​ចង្អុល​បង្ហាញ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​មាន​ទស្សនវិស័យ​លើកកម្ពស់​ការ​គាំពារ ការ​កសាង​សមត្ថភាព ផលិតភាព និង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​បន្ថែមទៀត​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១ នាទីute មុន

កីឡាករ​បាល់ទះ​៣​នាក់ ​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត ក្នុង​តេជោលីគ​សប្តាហ៍ទី​១

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ប្រទេស​ស្វីស ថាត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​ជំនួប​កំពូល​រវាង ត្រាំ-ពូទីន

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

វៀតណាមត្អូញត្អែរពី​តម្លៃអង្ករ​នាំចេញ ធ្លាក់ចុះទាបបំផុតក្នុងរយៈពេល​ ៤ ឆ្នាំ

ព័ត៌មានជាតិ៧ នាទីutes មុន

មន្ត្រីជាន់ខ្ពស់អប់រំ ឱ្យគ្រប់ភាគី ចូលរួមលុបបំបាត់សំរាម ការប្រើប្រាស់ថង់ប្លាស្ទិក និងការរើសអើងកុមារ ក្នុងសាលា

ព័ត៌មានជាតិ១៦ នាទីutes មុន

អភិបាលខេត្តមណ្ឌលគិរី ជួយថវិកា និងបរិក្ខារផ្សេងៗដល់គ្រួសារក្រីក្រមួយ បន្ទាប់ពីផ្ទះត្រូវឆេះអស់ដោយសារភ្លើងឆេះព្រៃ

ចរាចរណ៍៣ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍៤ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ចរាចរណ៍២ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់២៤នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

រោងចក្រផលិតសំបកកង់រថយន្ត​ថ្មីមួយ​ទៀត​ ​​តម្លៃ​ជាង ៥០០ លាន​អាមេរិក​ បើក​ការដ្ឋាន​សាង​សង់​នៅ​ខេត្ត​ស្វាយ​រៀង

Sokha Hotels

ព័ត៌មានពេញនិយម