Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យអប់រំ ៖ ១ ឆ្នាំ និស្សិត ៥ ម៉ឺននាក់ បញ្ចប់ការសិក្សា ក្នុងនោះ ៩៦ ភាគរយ មានការងារធ្វើ

បានផុស

នៅ

លោក កាន់ ពុទ្ធី អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍ នៅ​ថ្ងៃទី ៣០ ឧសភា នេះ​ថា ក្នុង ១ ឆ្នាំ មាន​និស្សិត​រង្វង់ ៥ ម៉ឺន​នាក់ បាន​បញ្ចប់​ការ​សិក្សា ក្នុង​នោះ​មាន ៤ ភាគរយ រៀន​បន្ត​ទៅ​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង ៩៦ ភាគរយ​ទៀត មាន​ការងារ​ធ្វើ និង​ប្រកប​អាជីវកម្ម។

លោក​បាន​បន្ត​ថា ឆ្នាំ ២០២៣ កម្ពុជា មាន​គ្រឹះស្ថាន​ឧត្ដមសិក្សា​ទូទាំង​ប្រទេស ១៨៩ ក្នុង​នោះ គ្រឹះស្ថាន​ឧត្ដមសិក្សា​សាធារណៈ​មាន​ចំនួន ៧៩ និង​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ឯកជន ១១០ ដែល​មាន​ទីតាំង​ស្ថិតនៅ ២៥ ខេត្ត និង​រាជធានី។ គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ទាំងអស់​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួង ស្ថាប័ន ១៧។ គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា មាន ៩០ និង​មាន​ទីតាំង​ស្ថិតនៅ ២១ ខេត្ត រាជធានី ក្នុងនោះ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​សាធារណៈ ១៧ គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ឯកជន ៧៣ និង​មាន​សាខា ៤០។

លោក​បាន​បន្តទៀតថា ចំណែក​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​បណ្តុះបណ្តាល​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​មាន ៥១ ក្នុងនោះ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា សាធារណៈ ១០ និង​ឯកជន ៤១។ គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​បណ្តុះបណ្តាល​ថ្នាក់បណ្ឌិត ២៥ (​ថេរ​) ក្នុងនោះ​គ្រឹះស្ថានឧ​ត្ត​ម​សិក្សា​សាធារណៈ ៧ និង​ឯកជន ១៨។

លោក​បាន​បន្ថែមថា ឆ្នាំ ២០២៣ មាន​និស្សិត​ឧ​ត្ត​មសិ​ក្សា ២៨៤ ៥៩៩ នាក់ ស្រី ១៤៨ ៧៥៧ នាក់ ក្នុងនោះ​និស្សិត​សិក្សា​ថ្នាក់​បរិញ្ញាបត្ររង ៣៣ ០១៨ នាក់ ស្មើ ៦៣,១៧ ភាគរយ ស្រី ១៣ ៩៥៣ នាក់ ស្មើ ៤២,២៦ ភាគរយ និស្សិត​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ២៣៧ ២៤៣ នាក់ ស្រី ១៣០ ១៥១ នាក់ និស្សិត​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ១៣ ០០៨ នាក់ ស្មើ ៣៧,១៧ ភាគរយ ស្រី ៤ ៥១៤ នាក់ ស្មើ ៣៤,៧០ ភាគរយ និង​និស្សិត​សិក្សា ថ្នាក់បណ្ឌិត ១ ៣៣០ នាក់ ស្រី ១៣៩ នាក់ ស្មើ ១០,៤៥ ភាគរយ។ ចំណែក​និស្សិត​សិក្សា​ជំនាញ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និង​គណិតវិទ្យា (STEM) កើន​ពី ២៥,៦ ភាគរយ ស្រី ១៣,៨ ភាគរយ ប្រុស ៣៥,៦ ភាគរយ នៅ​ឆ្នាំ​សិក្សា ២០២១-២០២២ ដល់ ៣១,២១ ភាគរយ នៅ​ឆ្នាំ​សិក្សា ២០២២-២០២៣៕

អត្ថបទ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

អ្នកវិភាគ និង​អ្នក​នយោបាយ ចំអក​ឱ្យទណ្ឌិត សម រង្ស៊ីថា មិនទាន់ស្គាល់​ខ្នុរ​ច្បាស់ផង បែរ​ជា​តាំង​ខ្លួន​ជា​អ្នក​ជំនាញខាងកសិកម្ម

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី​ ណែនាំឱ្យដាក់មីក្រូតាមម៉ូតូកង់បី ស្រែក​ហាមឃាត់ មិនឱ្យដុតផាវ ក្នុង​ឱកាសបុណ្យចូលឆ្នាំចិន វៀតណាម

ព័ត៌មានជាតិ៣ ម៉ោង មុន

ប៉ូឡូញ បង្ហាញបំណងចង់បង្កើតរោងចក្រកែច្នៃចំណីអាហារនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងតំបន់

ជីវិតកម្សាន្ដ៣ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​ជម្លោះ​នៅ​កុងហ្គោ​​​កក្រើក​ឡើង​ខ្លាំង​​ បន្ទាប់​ពី​ក្រុម​ឧទ្ទាម​ទាមទារ​​ទីក្រុង​ Goma

ជីវិតកម្សាន្ដ១០ ម៉ោង មុន

នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក

ព័ត៌មានជាតិ១៣ ម៉ោង មុន

របបខ្យល់មូសុងឦសានបានថយឥទ្ធិពល តែក៏នៅត្រជាក់ពី២០ទៅ១៩°C និងអាចមានភ្លៀងធ្លាក់​៥%​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ម៉ាត់ណាម៉ាត់ហ្នឹង! ត្រាំ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចកូឡុំប៊ី ព្រោះមិនព្រមទទួលយកជនអន្តោប្រវេសន៍ទៅវិញ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ហ្សេលេនស្គី៖ លោក ត្រាំ មាន​ចិត្ត​ចង់​បញ្ចប់​សង្គ្រាម តែ​គាត់​នៅ​ខ្វះ​ការ​យល់​ដឹង

Sokha Hotels

ព័ត៌មានពេញនិយម