Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល៖ បើអ្នកពាក់ព័ន្ធ គ្មានភាពស្មោះត្រង់ ការចម្លងក្នុងសហគមន៍នឹងកាន់តែធំ

បានផុស

នៅ

ស្របពេលសមត្ថកិច្ចចម្រុះកំពុងមមាញឹករុករកអ្នកពាក់ព័ន្ធ “ព្រឹត្តិការណ៍ ២០ កុម្ភៈ” ដើម្បីធ្វើតេស្តរកមេរោគ ធ្វើចត្តាឡីស័ក ព្យាបាលឱ្យទាន់ពេលវេលា មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវអ្នកពាក់ព័ន្ធ “ព្រឹត្តិការណ៍ ២០ កុម្ភៈ” ទាំងអស់ សូមមានភាពស្មោះត្រង់ ដើម្បីកុំឱ្យមានការឆ្លងមេរោគរីករាលដាលកាន់តែធំក្នុងសហគមន៍។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ  និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល មានប្រសាសន៍ថា៖ “បងប្អូនយើងអ្នកដែលប៉ះពាល់ផ្ទាល់ទាំងអស់នេះ សូមឱ្យមានភាពស្មោះត្រង់ក្នុងការជម្រាបជូននូវព័ត៌មានផ្សេងៗដែលពាក់ព័ន្ធទៅនឹងទំនាក់ទំនងរបស់ខ្លួននេះ ដើម្បីជួយសម្រួលទៅដល់ការរុករកស្រាវជ្រាវនូវប្រភពនៃការឆ្លងនៃវីរុសកូវីដ១៩ឱ្យបានលឿន”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋលេខាធិការ  និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានពន្យល់បន្តថា៖ “បើកាលណាយើងទុកការរុករកនេះកាន់តែយូរ យើងក្ររកឃើញ អ៊ីចឹងលទ្ធភាពនៃការចម្លងបន្តទៅទៀតនេះ ក៏មានលក្ខណៈទ្រង់ទ្រាយធំ និងពិបាកគ្រប់គ្រងផងដែរ ដោយយើងពិបាកនឹងប៉ាន់ប្រមាណថាតើទំហំនៃការរាតត្បាត ទំហំនៃការចម្លងវានឹងមានកម្រិតប៉ុនណា?”។

គួរបញ្ជាក់ថា “ព្រឹត្តិការណ៍ ២០ កុម្ភៈ” នេះជាការផ្ទុះការឆ្លងមេរោគកូវីដ១៩ ចូលសហគមន៍ លើកទី៣ ដែលលើក១ជា “ព្រឹត្តិការណ៍ ៣ វិច្ឆិកា” ពាក់ព័ន្ធករណី មន្ត្រីហុងគ្រី លើកទី២ជា “ព្រឹត្តិការណ៍ ២៨ វិច្ឆិកា” ដែលពាក់ព័ន្ធ ភរិយាមន្ត្រីពន្ធនាគារទៅផ្សារអ៊ីអន១ ត្រូវបានគ្រប់គ្រងបាន។ ព្រឹត្តិការណ៍ទី៣នេះ មានទំហំធំ និងធ្ងន់ធ្ងរជាងលើកទី១ និងលើកទី២។

គិតមកត្រឹមថ្ងៃនេះ សមត្ថកិច្ចចម្រុះបានស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹង“ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ” និងបានតេស្តរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ ចំនួន ២៣៤នាក់។​

គួរឱ្យដឹងដែរថា គិតត្រឹមព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៧៤១នាក់ ដោយបានព្យាបាលអ្នកជំងឺឱ្យជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកកំពុងសម្រាកព្យាបាល ចំនួន ២៦២នាក់ ដោយក្រសួងនឹងធ្វើការជូនដំណឹងបន្តទៀតនៅពេលដែលទទួលបានរបាយការណ៍សម្រាបកព្យាបាលបន្ថែម ចំនួន២នាក់ទៀត។

អត្ថបទ៖ ច័ន្ទ វីរៈ
សូមអានព័ត៌មានពាក់ព័ន្ធ៖

វិបត្តិ​កូវីដ ១៩ មិន​ថមថយ ផ្ទុះ​រាលដាល​​​ដល់​ខណ្ឌ​ចំនួន ១០ នៅ​រាជធានី​ភ្នំពេញ

១៥០០​នាក់ ជាប់ពាក់ព័ន្ធ​ និង​ ១៩​នាក់​ឆ្លង ក្នុងព្រឹត្តិការណ៍​២០កុម្ភៈ នៅ​ខេត្តកណ្ដាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទីutes មុន

លោក នេត្រ ភក្ត្រា ណែនាំប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង ថ្មី ត្រូវរក្សាទំនាក់ទំនងល្អជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីការងារលឿនរហ័ស និងមានប្រសិទ្ធភាពខ្ពស់

ជីវិតកម្សាន្ដ៤៤ នាទីutes មុន

រួសរាយណាស់ ! លោក ព្រាប សុវត្ថិ តែងបង្ហាញការរាក់ទាក់ដល់អ្នកដែលបានជួប ផ្សារភ្ជាប់ទង្វើសប្បុរស

កីឡា៤៨ នាទីutes មុន

គ្រូ​ក្លិប Inter Miami ប្រាប់​ថា មិន​បាន​គិត​រឿង​នាំ​យក​កីឡាករ Neymar

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

ស្ត្រីកែភេទ អាមេរិក កាត់ឆ្អឹងជំនីរខ្លួនឯងធ្វើមកុដ​ និងចង់បានរាងដែលប្រាថ្នា

ព័ត៌មានជាតិ៥៦ នាទីutes មុន

ឆ្នាំ២០២៤ យានយន្តជាង ៤១ ម៉ឺនគ្រឿង បានចុះបញ្ជីនៅក្រសួងសាធារណការ​ និង​ដឹកជញ្ជូន

ព័ត៌មានជាតិ២០ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រលកខ្យល់ល្បឿនជាង១០០គ.ម/ម៉ោង នឹងធ្វើឲ្យ LA កើតភ្លើងឆេះព្រៃ កាន់តែសាហាវៗថែមទៀត

ព័ត៌មានជាតិ១៧ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

Sokha Hotels

ព័ត៌មានពេញនិយម