Connect with us

ជីវិតកម្សាន្ដ

ខាត់ សុឃីម ចង់បង្កើតសារមន្ទីរគ្រួសារថែរក្សាសំលៀកបំពាក់ និងឧបករណ៍ភ្លេងបុរាណខ្មែរ

បានផុស

នៅ

តារា​ស្រី​ពហុ ជំនាញ​អ្នក​នាង ខាង់ សុឃីម កាន់តែ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មាន​ការ​ចាប់​អារម្មណ៍​ថែម​ទៀត ខណៈ​នាង​បាន​បង្ហើប​ពី​គោល​បំណង​របស់​ខ្លួន​មួយ​ទៀត​គឺ ការ​បង្កើត​សារមន្ទី​គ្រួសារ​ដើម្បី ថែរក្សា​សំលៀកបំពាក់​ និង​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ​ត្រកូល “ខាត់” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បង្ហើប​ពី​គោលបំណង​របស់​តារា​ស្រី​សម្ដី​ចាក់​ទឹក​មិន​លិច​អ្នក​នាង ខាត់ សុឃីម នាពេល​នេះគេ​ឃើញ​មាន​មហាជន​មួយ​ចំនួន​បាន​បង្ហាញការគាំទ្រ ខណៈ​មាន​មួយ​ចំនួន​ទៀត​រំពឹង​ថា ខាត់ សុឃីម នឹង​អាច​បង្កើត​ឲ្យ​លេច​ចេញ​ជា​រូបរាង​នាពេល​អនាគត​ឆាប់ៗ​ខាងមុខ​នេះ។

អ្នកនាង ខាត់ សុឃីម បាន​បញ្ជាក់​ពី​ឆន្ទៈ​របស់​ខ្លួន​ថា «សង្ឃឹម​ថា ខ្ញុំ​នឹង​អាច​មាន​សារមន្ទីរ​គ្រួសារ​ដែល​អាច​រក្សា​នូវ​សំលៀកបំពាក់​ និង​ឧបករណ៍​ភ្លេងបុរាណ ទុក​សម្រាប់​កូន​ក្មួយ​ចៅ​ៗ​បាន​យល់​ពី​សមិទ្ធផល​របស់​គ្រួសារ​យើង។ ក្នុង​នោះ​ក៏​មាន​ការ​ជំរុញ​លើក​ទឹកចិត្ត​ពី​សំណាក់​​អ្នក​គាំទ្រ​មួយ​ចំនួន​ផង​ដែរ។

ដោយឡែក​គេ​ចាំ​បាន​ដែរ​ថា ​កន្លង​ទៅ​តារា​ស្រី​ពហុ ជំនាញ​អ្នក​នាង ខាត់ សុឃីម បាន​ដាក់​ក្តី​រំពឹង​ថា ថ្ងៃណា​មួយ​នាង​នឹង​អាច​មាន​សមត្ថភាព​ដើម្បី​បើក​សាលា​បណ្ដុះបណ្ដាល​សាលា​បង្រៀន ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ​​ដល់​ក្មេង​ជំនាន់​ក្រោយ​ៗ​ដែល​ជា​អ្នក​បន្តវេន​អ្នក​ជំនាន់​មុន។

ស្រប​ពេល​ជា​មួយ​គ្នា​នៃ​ការ​ដាក់​ក្តី​រំពឹង​របស់​តារា​ស្រី​ល្បី​ឈ្មោះ​អ្នក​នាង ខាត់​ សុឃីម ​ដែល​មាន​បំណង​ចង់​បើក​សាលា​បង្រៀន​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ នាង​ក៏​បាន​ទទូច​ចង់​ឃើញ​ក្មេង​ៗ​ជំនាន់​ក្រោយ​មាន​ឆន្ទៈ​ក្នុង​ការ​ហាត់​រៀន​ភ្លេង​ចម្រៀង​បុរាណ និង​ស្គាល់​ឧបករណ៍​​​ខ្មែរ​ហោច​ណាស់​ក៏​បាន​ម្នាក់​ ១​ដែរ​ ព្រោះ​នោះ​ជា​ការ​ថែរក្សា​ទុក​បន្ត​ដល់​កូន​ចៅ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២៣ ម៉ោង មុន

កីឡាករ នុប តុលា បាត់​បង់ជីវិត​ជា​ដំណឹង​ដ៏​ក្រៀមក្រំបំផុត​សម្រាប់​បាល់ទាត់​កម្ពុជា

ព័ត៌មានជាតិ១៨ ម៉ោង មុន

អាហារបែបស្រុកស្រែតាមផ្លូវជាតិលេខ ៤៨ ទាក់ទាញអ្នកដំណើរ និងហុចផលសេដ្ឋកិច្ចដល់ពលរដ្ឋឃុំកណ្ដោល

សន្តិសុខសង្គម១៤ ម៉ោង មុន

ជង្ហុកដ៏ធំមួយនៅជិតស្ពានស្ទឹងមានជ័យបង្កឡើងដោយរថយន្ដដឹកគ្រឿងចក្ររយៈពេលជាង១០​ថ្ងៃ​មកហើយនៅមិនទាន់ជួសជុល

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

រ៉ាប៊ី ទម្លាយអត្តសញ្ញាណបុរសម្នាក់ ក្រោយរិះគន់ប្រមាថកិត្តិយសខ្លួន

ព័ត៌មានជាតិ២២ ម៉ោង មុន

គម្រោង​ផ្លូវ​ល្បឿន​លឿន​ ១៧ ខ្សែ ដាក់ក្នុង​​ផែនការ​​​មេ​អភិវឌ្ឍ​របស់រដ្ឋាភិបាលកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម