សេដ្ឋកិច្ច
សហគ្រាស វង្ស តារា ចាយទុនជាង ៤០ ម៉ឺនដុល្លារ កែច្នៃគ្រំចំពុះទា
ផលិតផលគ្រំចំពុះទា ពាមក្រសោប ស្ថិតក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុងចាប់ផ្ដើមមានវត្តមាននៅកម្ពុជានៅដើមឆ្នាំ ២០២០។
កូនស្រីម្ចាស់សហគ្រាស វង្ស តារា កញ្ញា វង្ស ដាលីស ប្រាប់កម្ពុជាថ្មីថា ការកែច្នៃដំបូងក្រុមហ៊ុនឪពុករបស់នាងផ្ដោត លើគ្រំចំពុះទាសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។

ក្រុមហ៊ុនកែច្នៃ វង្ស តារា មានផលិតផលកែច្នៃជាច្រើនមុខ ដូចជាគ្រំជំពុះទា ដែលមានក្រៀម បកសាច់មួយចំហៀង និងបកសាច់សុទ្ធ បង្គាក្រៀម និងកាពិជាដើម។
ចំពោះសង្វាក់ផលិតកម្ម កញ្ញ វង្ស ដាលីស ប្រាប់ថា សិប្បកម្មបានប្រមូលទិញផលសមុទ្រពីប្រជាសហគមន៍ដែលជាអ្នកចិញ្ចឹម យកមកលាងសម្អាតស្ងោរបកយកសាច់។

បច្ចុប្បន្នផលិតផលកែច្នៃ វង្ស តារា មានលក់ទូទាំង ២៥ រាជធានី-ខេត្ត ហើយក៏មានលក់នៅផ្សារម៉ាក្រូផងដែរ។
កញ្ញ វង្ស ដាលីស ប្រាប់ថា ដើមទុនគិតចាប់តាំងពីការចាប់ផ្ដើមដំបូងប្រមាណ ៤០ ម៉ឺនដុល្លារ ខណៈមួយរយៈនេះ មានអតិថិជនចាប់អារម្មណ៍ច្រើន និងមានការគាំទ្រសឹងរាល់ថ្ងៃ ដែលថ្ងៃខ្លះផលិតដល់ ១ តោនសាច់ក៏មាន។
ចំពោះតម្លៃគ្រំចំពុះទាដែលកែច្នៃរួចហើយ ចន្លោះពី ៦ ទៅ ៧ ដុល្លារ សម្រាប់គ្រំជំពុះទាបកមួយចំហៀង ខណៈសាច់សុទ្ធ ៤ ម៉ឺនរៀល ក្នុងមួយគីឡូ៕



-
ព័ត៌មានជាតិ៣ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច
-
ចរាចរណ៍១ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់