Connect with us

សេដ្ឋកិច្ច

កំណើន​សេដ្ឋ​កិច្ច​​អឺរ៉ុប​ប្រសើរ​ឡើង​​នៅ​កម្រិត​តិច​តួច ០,៣ ភាគរយ​ក្នុង​ត្រី​មាស​ទី​១

បានផុស

នៅ

​កំណើន​សេដ្ឋកិច្ច​របស់​​ប្លុក​​​អឺរ៉ុប ហាក់​ប្រសើរ​ឡើង​នៅ​​កម្រិត​ស្ដួច​ស្ដើង​ ០,៣ ភាគរយ​ក្នុង​ត្រី​មាស​ទី​១​ដើម​ឆ្នាំ​នេះ​ ធៀប​នឹង​ត្រី​មាស​ចុង​ក្រោយ​កាល​ពី​ឆ្នាំ​មុន។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំណើន​តិច​តួច​​​​នេះ​ កើត​មាន​ឡើង​​​ដោយ​សារ​តែ​​ភាព​​ធូរ​​ស្រាល​នៃ​អតិផរណា ដែល​ជួយ​​សម្រួល​បន្ទុក​ចំណាយ​របស់​អ្នក​ប្រើ​ប្រាស់​​ ខណៈ​សេដ្ឋកិច្ចជាប់​គាំង​​របស់​​អាល្លឺម៉ង់ ដែលមហា​អំណាច​សេដ្ឋកិច្ច​ប្រចាំ​ទ្វីប​​ ​បង្ហាញ​ពី​​សញ្ញា​នៃ​ការ​ស្ទុះ​ងើប​ឡើង​វិញ​។

​តួ​លេខ​ផ្លូវ​ការ​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ ដោយ​ទីភ្នាក់ងារ​ស្ថិតិ​របស់​សហភាព​អឺរ៉ុប​ Eurostat បាន​បង្ហាញ​ថា​ កំណើន​សេដ្ឋកិច្ច​ ០,៣ ភាគ​រយ​ គឺ​ជា​កំណត់​ត្រាដំណើរការ​សេដ្ឋកិច្ច​វិជ្ជមាន​បំផុត​របស់​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​ដែល​មាន​ប្រទេស​ចំនួន​ ២០​ ​រាប់​ចាប់​តាំង​ពី​ត្រីមាស​ទី​៣ ឆ្នាំ​ ២០២២ ដោយ​ងើប​ឡើង​ពី​ការ​ធ្លាក់​ចុះ​ ០,១ ភាគរយ​ក្នុង​ត្រីមាស​ទី​៣ និង​ទី​៤ ឆ្នាំ​​​មុន​។ ​

គួរ​គូស​បញ្ជាក់​ថា​ សេដ្ឋកិច្ច​​បាន​ចុះ​ខ្សោយ​ដោយ​សារ​​​អតិផរណា​ខ្ពស់​ ដែល​បាន​កាត់​បន្ថយ​​ការ​ទិញ​របស់​អ្នក​ប្រើ​ប្រាស់​ និង​ដោយ​សារ​ការ​កើន​ឡើង​តម្លៃ​ថាម​ពល​​ ក្រោយ​រុស្ស៊ី​បាន​កាត់​ផ្តាច់​ការ​ផ្គត់​ផ្គង់​ឧស្ម័ន​ធម្មជាតិ​​មួយ​ផ្នែក​ធំ​​។​

​បញ្ហា​ប្រឈម​ទាំង​នេះ​ បាន​ធូរ​ស្រាល​ឡើង​វិញ​ នៅ​ពេល​​​តម្លៃ​ថាមពល​​ធ្លាក់​ចុះ​ ហើយ​អតិផរណា​ថយ​​ដល់ ២,៤ ភាគរយ​ក្នុង​ខែ​មេសា​។ ប៉ុន្តែ​កំណត់​ត្រា​អត្រា​ការ​ប្រាក់​ខ្ពស់​ពី​ធនាគារ​កណ្តាល​អ៊ឺរ៉ុ​ប​ ក្នុង​គោល​បំណង​ជំរុញ​ឱ្យ​អតិផរណា​ធ្លាក់​ចុះ​ បាន​បន្ថែម​ឧបសគ្គ​មួយ​ទៀត ​​គឺ​ការ​បង្កើន​ថ្លៃ​ដើម​ឥណទាន​សម្រាប់​អាជីវកម្ម​ និង​អ្នក​ប្រើ​ប្រាស់​។

ទន្ទឹម​នឹង​នេះ​ ភាព​ប្រសើរ​ឡើង​នៃ​កំណើន​សេដ្ឋកិច្ច​អាល្លឺម៉ង់​ ប្រមាណ​ ០,២ ភាគរយ​ក្នុង​ត្រីមាស​ទី​១​ ក៏​រួម​ចំណែក​ដល់​សេដ្ឋកិច្ច​អឺរ៉ុប​ផង​ដែរ​ ខណៈ​សេដ្ឋកិច្ច​ប្រទេស​នេះ​ធ្លាក់​ចុះ​ដល់​ ០,៥ ភាគរយ​ ក្នុង​ត្រីមាស​ចុង​ក្រោយ​នៃ​ឆ្នាំ​ ២០២៣​។  ​

ក្នុង​ត្រីមាសខែ​មករា-ឧសភា​​ដូច​គ្នា​ ​បារាំង​ ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី​​២​នៅ​តំបន់​ចាយ​ប្រាក់​អឺ​រ៉ូ ​​មាន​កំណើន​ ០,២ ភាគរយ​ ខណៈ​​អេស្ប៉ាញ​ គឺ​ជា​ប្រទេស​នាំ​មុខ​គេមួយ​​ក្នុង​កំណើន​ ០,៧ ភាគរយ​។  បើ​តាម Eurostat ​តួ​លេខ​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​ទាំង​មូល​ ​មាន​ភាព​ប្រសើរ​ឡើង​ដោយ​សារ​តែ​​​ការ​កើន​ឡើង​ ១,១ ភាគរយ​ ក្នុង​ប្រទេស​អៀរឡង់ ដែល​ប្រទេស​នេះ​មាន​វត្តមាន​ក្រុម​ហ៊ុន​ពហុជាតិ​ធំ​ៗ​របស់​ពិភព​លោក​ជាច្រើន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អគ្គិភ័យ​
សន្តិសុខសង្គម៣១ នាទីutes មុន

អគ្គិភ័យ​ឆេះ​ផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់​ ជិត២លានដុល្លារ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ត្រាំ គំរាម​ដាក់​ទណ្ឌកម្ម​ដ៏​ធ្ងន់លើ​រុស្ស៊ី ដើម្បី​ឲ្យ​ឈាន​ដល់​បទ​ឈប់បាញ់ឆាប់ៗ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ៖ សម្ព័ន្ធភាព​រវាង​អាមេរិក និង​ជប៉ុន មិន​ស្មើ​ភាព​គ្នា​សោះ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ហ្សេលេនស្គី៖ បទ​ឈប់បាញ់​លើ​អាកាស និង​សមុទ្រ អាច​សាកល្បង​ឆន្ទៈ​រុស្ស៊ី​ក្នុង​ការ​បញ្ចប់​សង្គ្រាម

ព័ត៌មានជាតិ៥ ម៉ោង មុន

អបអរសាទរ! នគរបាល និងមន្រ្តីពន្ធនាគារជាស្ត្រីមានផ្ទៃពោះ ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋដូចសមាជិក ប.ស.ស ដទៃ

Sokha Hotels

ព័ត៌មានពេញនិយម