ជីវិតកម្សាន្ដ
តារាចម្រៀង វ៉ាន់ នីឡា និងមហាជន ហួសចិត្តខ្លាំងចំពោះកាយវិការមិនសមរម្យគ្រូពេទ្យម្នាក់
តារាចម្រៀងកញ្ញា វ៉ាន់ នីឡា និងមហាជន បានរិះគន់ បន្ទាប់ពីមានការចែករំលែកនូវឃ្លិបវីដេអូខ្លីមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកបង្ហាញសកម្មភាពរបស់គ្រូពេទ្យស្រីម្នាក់ដែលប្រើពាក្យសម្តីមិនសមរម្យទៅកាន់ស្ត្រីម្នាក់ទៀតកំពុងនាំកុមារទៅចាក់វ៉ាក់សាំងការពារជំងឺ។
តាមរយៈវីដេអូខ្លីដែលត្រូវបានគេបង្ហោះចែកចាយនៅលើបណ្តាញសង្គម កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៤ ម្សិលមិញនេះ កំពុងក្លាយជារឿងដ៏ចាប់អារម្មណ៍ពីសំណាក់មហាជនជាមួយការបញ្ចេញមតិរិះគន់ជាច្រើន ខណៈមានការលើកឡើងថា ក្នុងនាមជាគ្រូពេទ្យមិនគួរណាប្រើសម្តីមិនសមរម្យបែបនេះទេ ម្យ៉ាងទៀត មើលកាយវិការបុកសាច់ក្មេងដូចសត្វ។
ជាមួយនេះ ដោយឃើញសកម្មភាពបែបនេះ តារាចម្រៀងកញ្ញា វ៉ាន់ នីឡា ក៏បានបញ្ចេញជាសាររិះគន់ថា ” នែ..អ៊ី អ៊ីឯងថីហ្នឹង អ្នកណាទាញ ទៅស្តីឲ្យអ្នកនោះទៅ ថីបានមករាលដាលដល់គេ ហើយមើលកាយវិការបុកសាច់គ្នា ដូចគ្នាសត្វ បើអ៊ីឯងមិនពេញចិត្តធ្វើការ សុំឈប់ទៅ មានតែដេកស៊ីទេ ទើបស្រួល អត់ហត់”។
តារាចម្រៀងចង្កេះអង្ក្រងកញ្ញា វ៉ាន់ នីឡា បាននិយាយដោយខ្លីទៀតថា ”មូលហេតុនេះហើយ បានភាគច្រើនគេសំដៅទៅរកពេទ្យឯកជន”។ ក្នុងនោះ ក៏មានការបញ្ចេញមតិដែរថា ”មើលហើយក្នាញ់យាយប៉ិពេទ្យហ្នឹងណាស់ ប៉ះចំកូនខ្ញុំវិញ ស្តីឲ្យនៅមុខហ្នឹងហ្មង គ្មានសំចៃមាត់ទេ ចាក់ថ្នាំឲ្យតែរួចពីដៃ បុកម្ជុលមើលតែចាក់ថ្នាំឲ្យសត្វ សម្តីក៏អន់ កោតនៅធ្វើការកើត គ្មានសុជីវធម៌សោះ”។
ជាមួយគ្នានេះ ក៏មានមហាជនមួយចំនួនទៀត បានផ្ទុះការវែកញែក និង ខ្លះ សម្តែងការមិនពេញចិត្តទៅលើសកម្មភាពរបស់អ្នកគ្រូពេទ្យខាងនេះដែរ។
ទោះបីយ៉ាងណា គេមិនទាន់ដឹងទេថា រឿងរ៉ាវនេះបានកើតឡើងនៅទីកន្លែងណា ខណៈមិនទាន់ស្វែងរកការបកស្រាយពីអ្នកគ្រូពេទ្យខាងលើបាននៅឡើយ៕
អត្ថបទ ៖ ចាន់រ៉ា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
៣ ថ្ងៃពិធីបុណ្យអុំទូក សំរាមជាង ១ ម៉ឺនតោន បានប្រមូលដឹកចេញទៅកាន់ទីលានចាក់សំរាម
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិដើមភាគតិចទំពួន នៅតែប្រកាន់ខ្ជាប់នូវទម្លាប់«សែនអ្នកតាម្ចាស់ភូមិ»ចំពោះអ្នកប្រព្រឹត្តខុស«មានកូនមុនរៀបការ»
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយបាញ់ប្រហារប្ដីប្រពន្ធមួយគូរងរបួសធ្ងន់