Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ​គាំទ្រ​ពេញ​ទំហឹង​លើ​ដំណោះស្រាយ​រដ្ឋ​២ ចំពោះ​សង្គ្រាម​អ៊ីស្រាអ៊ែល-ប៉ាឡេស្ទីន

បានផុស

នៅ

លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន បាន​ស្នើ​ឲ្យ​មាន​ដំណោះស្រាយ​រដ្ឋ​២ ដើម្បី​​​ពន្លត់​ភ្លើង​សង្គ្រាម​​រវាង​អ៊ីស្រាអ៊ែល និង​ប៉ាឡេស្ទីន។ ប្រសាសន៍​របស់​​មេ​ដឹក​នាំ​​ចិន​រូបនេះ ធ្វើ​ឡើង​នៅ​​​​ក្នុង​ពិធី​បើក​​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​នៃ​វេទិកា​​សហ​ប្រតិបត្តិការ​រដ្ឋ​​​ចិន-អារ៉ាប់ នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០២៤។

លោក ស៊ី ជីនពីង មេដឹក​នាំ​ចិន (រូបភាព៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹម​នោះ​ដែរ លោក ស៊ី ជីនពីង ក៏​​​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​បញ្ជូន​ជំនួយ​មនុស្សធម៌​ចូល​ក្នុង​តំបន់​ហ្គាហ្សា និង​​ការកសាង​ឡើង​​​វិញ​នូវ​ហេដ្ឋារចនា​សម្ព័ន្ធ​ក្រោយ​​សង្គ្រាម។ លោក​បាន​កត់​សម្គាល់​ថា បញ្ហា​សង្គ្រាម​រ៉ាំរ៉ៃ​​​​រវាង​អ៊ីស្រាអ៊ែល និង​ប៉ាឡេស្ទីន បាន​ទាញ​ឲ្យ​ប្រជាជន​ស្លូតត្រង់​​ជា​ច្រើន​ធ្លាក់​ចូល​ក្នុង​ស្ថាន​ភាព​​​ទុក្ខ​សោក​វេទនា។ ប្រការ​នេះ​​ហើយ​ទើប​លោក​ចង់​​​ឲ្យ​មាន​ដំណោះស្រាយ​​​យុត្តិធម៌ និង​បទ​ឈប់​បាញ់​គ្នា។

មេ​ដឹក​នាំ​វ័យ​​​៧០​ឆ្នាំ​រូប​នេះ បាន​និយាយ​​ទៀត​ថា “សង្គ្រាម​មិន​គួរ​បន្ត​ដោយ​គ្មាន​ដែន​កំណត់​ទេ។ យុត្តិធម៌​​មិន​គួរ​អវត្តមាន​​ជា​រៀង​រហូត​នោះ​​ដែរ។ ការ​ប្ដេជ្ញា​​​ចិត្ត​ឲ្យ​មាន​ដំណោះស្រាយ​រដ្ឋ​២ មិន​គួរ​​ត្រូវ​បាន​រំសាយ​ឡើយ”។

តំបន់​ហ្គាហ្សា (រូបភាព៖ Getty Images)

ចិន បាន​បង្ហាញ​​ការ​គាំទ្រ​ខ្លាំង​ចំពោះ​ការ​បង្កើត​ឲ្យ​មាន​រដ្ឋ​ឯករាជ្យ​ប៉ាឡេស្ទីន ដោយ​​ទទួល​បាន​​អធិបតេយ្យភាព​ពេញ​លេញ​ ផ្អែក​តាម​ផែន​ទី​ព្រំ​ដែន​ឆ្នាំ​១៩៦៧ ដែល​មាន​ក្រុង​យេរ៉ូសាឡឹម​ខាង​កើត​ជា​រដ្ឋធានី។ បន្ថែម​ពី​នេះ មហា​យក្ស​ចិន ក៏​បាន​គាំទ្រ​​ឲ្យ​​ប៉ាឡេស្ទីន​ចូល​ជា​សមាជិក​ពេញ​លេញ​នៅ​អង្គ​ការ​សហ​ប្រជាជាតិ និង​គាំទ្រ​ដ​ល់​សន្និសីទ​សន្ដិភាព​អន្តរជាតិ​ ដែល​មាន​មូលដ្ឋាន​ទូលំទូលាយ មាន​សិទ្ធិ​អំណាច​ និង​មាន​ប្រសិទ្ធភាព​ ដើម្បី​​កាត់​បន្ថយ​ស្ថាន​ភាព​កម្ដៅ​​​​ក្នុង​ជម្លោះ​រវាង​ភាគី​ទាំង​សងខាង។

មេ​ដឹក​នាំ​ចិន បាន​ប្រកាស​ផ្ដល់​ថវិកា​ចំនួន​​ប្រហែល ៧០​លាន​ដុល្លារ សម្រាប់​ជំនួយ​​មនុស្សធម៌​នៅ​ហ្គាហ្សា បន្ថែម​ពី​លើ​កញ្ចប់​ជំនួយ​លើក​មុន​​​ដែល​មាន​ចំនួន ១៣,៨​លាន​ដុល្លារ។ លោក​ក៏​បាន​សន្យា​ផ្ដល់​នូវ​​ការ​បរិច្ចាគ​​ចំនួន ៣​លាន​ដុល្លារ សម្រាប់​ភ្នាក់ងារ​ជំនួយ និង​ការងារ​របស់​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ជន​ភៀស​​ខ្លួន​ប៉ាឡេស្ទីន នៅ​តំបន់​ Near East ដើម្បី​គាំទ្រ​​​ជំនួយ​មនុស្សធម៌​សង្គ្រោះ​បន្ទាន់​នៅ​ហ្គាហ្សា៕

ដោយ៖ ឈាង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

អាមេរិក ដំឡើង​ប្រាក់​រង្វាន់​ចាប់​ខ្លួន​​ប្រធានាធិបតីវ៉េណេស៊ុយអេឡា ដល់​២៥​លាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

កំពុងភ្លើងឆេះព្រៃធ្ងន់ធ្ងរផង, រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែកើតរញ្ជួយដីផ្ទួនៗទៀត

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ​បើកកិច្ចប្រជុំបូកសរុបលទ្ធផល​ប្រចាំឆ្នាំ​របស់​ក្រុម​អធិការកិច្ចអន្ដរក្រសួងក្នុងវិស័យកម្មន្ដសាល

សន្តិសុខសង្គម១០ ម៉ោង មុន

មេការ​សំណង់​ជនជាតិ​ចិន​ម្នាក់ ធ្លាក់​ពី​ជាន់​ទី៤២ នៃអគារ ខុនដូ កំពុង​សាងសង់ នៅ​មូលដ្ឋាន​ខណ្ឌបឹងកេងកង

ចរាចរណ៍១០ ម៉ោង មុន

ករណី​គ្រោះថ្នាក់​ចរាចរណ៍រវាងរថយន្ត​ និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត

Sokha Hotels

ព័ត៌មានពេញនិយម