Connect with us

សេដ្ឋកិច្ច

Google គ្រោង​វិនិយោគ​ ២​ ប៊ីលាន​ដុល្លារ ដើម្បី​​​​បង្កើត​​មជ្ឈ​មណ្ឌល​ទិន្នន័យ​ និង​សេវាកម្ម​ពពក​នៅ​​ម៉ាឡេស៊ី​

បានផុស

នៅ

ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ Google ​ប្រកាស​ថា​ ខ្លួន​នឹង​វិនិយោគ​ទុន​ ២ ប៊ីលាន​ដុល្លារ​ ដើម្បី​បង្កើត​​​មជ្ឈ​មណ្ឌល​ទិន្ន​ន័យ​ ​និង​ «តំបន់ពពក​​ហ្គូហ្គល (Google Cloud)» ​នៅ​ក្នុង​ប្រទេស​ប្រទេស​ម៉ាឡេស៊ី ដែល​នេះ​ជា​ការ​ពង្រីក​​​ខ្លួន​ចុង​ក្រោយ​បង្អស់​ពី​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​យក្ស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​Google ​បាន​និយាយ​​ក្នុង​សេចក្តី​ថ្លែងការណ៍​​ថា​ មជ្ឈ​មណ្ឌល​ទិន្នន័យ​ និង​តំបន់​ពពក​ នឹង​មាន​ទី​តាំង​នៅ​ក្នុង​សួន​ពាណិជ្ជកម្ម​ Elmina ​របស់ក្រុម​ហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​​ Sime Darby Property នៅ​កណ្តាល​រដ្ឋ​ Selangor ​។​

មជ្ឈ​មណ្ឌល​ទិន្នន័យ​ នឹងជំរុញ​​​​សេវាកម្ម​​ផ្សេង​ៗ​រួម​មាន​​កម្មវិធីស្វែងរក​​ (​Search)​ កម្មវិធី​ផែន​ទី​ (Maps)​ និងកម្មវិធី​ Workspace ​​ហើយ​នឹង​ជួយ​ផ្តល់​សេវាកម្ម​​​បញ្ញា​សិប្បនិម្មិត​(AI) ផ្សេងៗ​ទៀត​​ ខណៈ​​មជ្ឈ​មណ្ឌល​ពពក​ឯណោះ​វិញ​ នឹង​ផ្តល់​សេវាកម្ម​ដល់​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ និង​អង្គការ​ផ្នែក​សាធារណៈ​។​

ប្រធាន​ផ្នែក​ហិរញ្ញ​វត្ថុ​របស់​ក្រុម​ហ៊ុន​ Google ​លោក​ Ruth Porat ​បាន​និយាយ​​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា​៖ «​ម៉ាឡេស៊ី ​និង​ Google ​កំពុង​សហការ​គ្នា​ក្នុង​ការ​ជំរុញ​ការងារ​រួម​គ្នា​របស់​យើង​ ដើម្បី​បង្កើត​ប្រព័ន្ធ​អេកូឡូស៊ី(បច្ចេកវិទ្យា​)​គាំទ្រ​​​ការ​​បង្កើត​ថ្មី​ ​ និង​​​បើក​ផ្លូវ​ឱ្យ​សក្តានុពល​នៃ​​ការ​ផ្លាស់​ប្តូរ​ទៅ​រក​ប្រព័ន្ធ​ឌីជីថល​»​។

គួរ​គូស​បញ្ជាក់​ថា​ កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​ រដ្ឋាភិបាល​ម៉ាឡេស៊ី​ និង​ Google ​បាន​ប្រកាស​ពី​កិច្ច​សហការ​មួយ​ក្នុង​គោល​បំណង​ពន្លឿន​ការ​បង្កើត​ថ្មី​​ក្នុង​​ស្រុក​​​។​ រដ្ឋាភិបាល​បាន​​និយាយ​ថា​ ការ​វិនិយោគ​​នឹង​ជំរុញ​មហិច្ឆិតា​ឌីជីថល​របស់​​ម៉ាឡេស៊ី​ ខណៈ​​សមត្ថភាព​ AI​ និង​បច្ចេកវិទ្យា​ទំនើប​ផ្សេង​ទៀត​ នឹង​ជួយ​ឧស្សាហកម្ម​ក្នុង​ស្រុក​ ឆ្ពោះ​ទៅ​រក​ខ្សែ​សង្វាក់​តម្លៃ​សកល (Value Chain)​។​​

​ជាមួយ​នឹងប្រជាជន​សរុប​ជាង​​៦៧០ លាន​នាក់​ និង​មាន​​ប្រជាជ​ន​វ័យ​ក្មេង​​មាន​ចំណេះ​ដឹង​ផ្នែក​បច្ចេកវិទ្យា​ច្រើន​ ​ តំបន់​អាស៊ី​អាគ្នេយ៍​បាន​​ និង​កំពុង​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ និង​ការ​វិនិយោគ​ជា​ច្រើន​ពី​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​យក្ស​​ជា​ច្រើន​រួម​មាន​ Microsoft,​ Amazon,​ Nvidia ​និង​ Apple​។

ក្រៅ​ពី Google ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ផ្សេង​ៗ​ទៀត​ ក៏​បាន​ប្រកាស​អំពី​ការ​វិនិយោគ​ដ៏​ធំ​នៅ​ក្នុង​តំបន់​ផង​ដែរ​។​ ​នា​ពេល​ថ្មី​នេះ​ នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ Microsoft លោក​ Satya Nadella ​​បាន​ប្រកាស​ពី​ការ​វិនិយោគ​លើ​សេវាកម្ម​ពពក​ ​ដែល​មាន​តម្លៃ​សរុប​ ២,២ ប៊ីលាន​ក្នុង​ប្រទេស​ម៉ាឡេស៊ី​  ​និង ១,៧ ប៊ីលាន​ដុល្លារ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ទៅដល់រដ្ឋ Florida ភ្លាម ព្យុះសង្ឃរាកំណាច Helene បណ្តាលឲ្យមានមនុស្សស្លាប់ភ្លែត

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាមេរិក ជូនរង្វាន់ ២០លានដុល្លារ បើអ្នកណាផ្តល់ព័ត៌មាន ឈានដល់ការចាប់ខ្លួន ជនជាតិអ៊ីរ៉ង់ម្នាក់ 

Sokha Hotels

ព័ត៌មានពេញនិយម