Connect with us

សុខភាព

រវាងទឹកអំពៅ និងទឹកដូង តើមួយណាល្អដល់សុខភាព?

បានផុស

នៅ

ទឹកអំពៅត្រូវបានគេកោតសរសើរចំពោះជាតិស្ករធម្មជាតិរបស់វា ដែលផ្តល់ថាមពល និងជួយកាត់បន្ថយភាពនឿយហត់ ជាពិសេសបន្ទាប់ពីការហាត់ប្រាណ ឬអំឡុងពេលអាកាសធាតុក្តៅ។ វាសំបូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗដូចជា កាល់ស្យូម ទង់ដែង ម៉ាញ៉េស្យូម ម៉ង់ហ្គាណែស ប៉ូតាស្យូម វីតាមីន A, C, B1, B2, B3, B5, B6 និងសរសៃរលាយផ្សេងទៀត។

ទោះជាយ៉ាងណាក៏ដោយ ទឹកអំពៅមួយកែវ ២៤០ មីលីលីត្រមានប្រហែល ១៨៣ កាឡូរី និង៥០ ក្រាមនៃជាតិស្ករដែលខ្ពស់គួរឲ្យកត់សម្គាល់។ ការប្រើប្រាស់វាច្រើនហួសហេតុពេក អាចនាំឲ្យឡើងទម្ងន់ ហើយមិនត្រូវបានណែនាំសម្រាប់អ្នកដែលមានលក្ខខណ្ឌដូចជាជំងឺទឹកនោមផ្អែម កម្រិតជាតិខ្លាញ់ក្នុងឈាមខ្ពស់ ឬជំងឺរលាកសន្លាក់ហ្គោដនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះស្ត្រី​មាន​ផ្ទៃពោះ ក៏​ត្រូវ​បាន​ណែនាំឲ្យទទួលទាន​វា​ក្នុង​កម្រិត​មធ្យម ដើម្បី​ចៀសវាង​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ពេល​មាន​ផ្ទៃពោះ​។ លើសពីនេះ ការផឹកទឹកអំពៅពីអាជីវករលក់ដូរតាមដងផ្លូវ អាចបង្កគ្រោះថ្នាក់ដល់សុខភាព ដោយសារតែអនាម័យមិនល្អក្នុងការចាត់ចែង និងកែច្នៃទឹកអំពៅដែលលាយស្ករបន្ថែម។

ម្យ៉ាងវិញទៀត ទឹកដូងគឺជាភេសជ្ជៈដ៏ល្អសម្រាប់ផ្តល់ជាតិទឹកឡើងវិញ។ វាផ្តល់សារធាតុអេឡិចត្រូលីតសំខាន់ៗ ផ្តល់ជាតិទឹកដល់រាងកាយ ជួយរក្សាតុល្យភាពទឹក និងអាចកែលម្អសុខភាពស្បែក។ វាមានប្រយោជន៍ជាពិសេសសម្រាប់អ្នកដែលជាសះស្បើយពីជំងឺរាគរូស ក្អួត ឬជំងឺដាច់សរសៃឈាមខួរក្បាល។

ទឹកដូងមួយពែង ២៤០ មីលីលីត្រមានប្រហែល ៤៦ កាឡូរី និង ១០ ក្រាមនៃជាតិស្ករធម្មជាតិ រួមជាមួយនឹងប្រូតេអ៊ីនតិចតួច និងគ្មានជាតិខ្លាញ់ ដែលធ្វើឲ្យវាក្លាយជាជម្រើសស្រាលជាង បើប្រៀបធៀបទៅនឹងទឹកអំពៅទាក់ទងនឹងថាមពល។

ទោះជាយ៉ាងណា ភេសជ្ជៈនេះមានជាតិប៉ូតាស្យូមខ្ពស់ ហើយការទទួលទានច្រើនពេកអាចនាំឲ្យសម្ពាធឈាមថយចុះ អតុល្យភាពអេឡិចត្រូលីត និងបញ្ហាតម្រងនោម។ ដូច្នេះ អ្នក​ដែល​មាន​ជំងឺ​តម្រងនោម ឬ​កម្រិត​ប៉ូតាស្យូម​ខ្ពស់ គួរ​ចៀសវាង​វា​។ អ្នកជំងឺទឹកនោមផ្អែមដែលត្រូវការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមរបស់ពួកគេដោយប្រុងប្រយ័ត្ន គួរតែកំណត់ការទទួលទានរបស់ពួកគេផងដែរ។

យ៉ាងណាមិញ អ្នកអាចរីករាយជាមួយភេសជ្ជៈណាមួយអាស្រ័យលើចំណង់ចំណូលចិត្តផ្ទាល់ខ្លួន និងស្ថានភាពសុខភាពរបស់អ្នក ប៉ុន្តែវាមិនសំខាន់ក្នុងការជំនួសទឹកធម្មតាដោយទឹកអំពៅ ឬទឹកដូងនោះទេ។ ការជំនួសរវាងទឹកផ្លែឈើផ្សេងៗគ្នាដូចជា ក្រូច ផ្លែត្របែក ផ្លែល្ហុង និងផ្លែឪឡឹក អាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើន និងអាហារូបត្ថម្ភបន្ថែម។ ប៉ុន្តែ ទឹកធម្មតាគួរតែជាប្រភពជាតិទឹកចម្បងរបស់អ្នកជានិច្ច ដើម្បីរក្សាសុខភាពទូទៅ និងមុខងាររាងកាយដ៏ល្អប្រសើរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ទឹកដូង មានអត្ថប្រយោជន៍ ៧យ៉ាង ជួយដល់សុខភាព​បានដូចថ្នាំទិព្វ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

​​អាជ្ញាធរ​នឹងដាក់ទោស​ម្ចាស់ដ្រូន​​ដែល​ប៉ះពារ​​​យន្តហោះ​ក្នុង​ប្រតិបត្តិការ​​ពន្លត់អគ្គីភ័យ​នៅ​ Los Angeles ​

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

អាមេរិក ដំឡើង​ប្រាក់​រង្វាន់​ចាប់​ខ្លួន​​ប្រធានាធិបតីវ៉េណេស៊ុយអេឡា ដល់​២៥​លាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កំពុងភ្លើងឆេះព្រៃធ្ងន់ធ្ងរផង, រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែកើតរញ្ជួយដីផ្ទួនៗទៀត

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ​បើកកិច្ចប្រជុំបូកសរុបលទ្ធផល​ប្រចាំឆ្នាំ​របស់​ក្រុម​អធិការកិច្ចអន្ដរក្រសួងក្នុងវិស័យកម្មន្ដសាល

សន្តិសុខសង្គម១០ ម៉ោង មុន

មេការ​សំណង់​ជនជាតិ​ចិន​ម្នាក់ ធ្លាក់​ពី​ជាន់​ទី៤២ នៃអគារ ខុនដូ កំពុង​សាងសង់ នៅ​មូលដ្ឋាន​ខណ្ឌបឹងកេងកង

Sokha Hotels

ព័ត៌មានពេញនិយម