ព័ត៌មានជាតិ
អ្នកវិភាគ និងមេសហជីពនៅកម្ពុជា ៖ សហជីពដែលប្រព្រឹត្តខុសច្បាប់ត្រូវតែកាត់ទោស
ភ្នំពេញ ៖ អ្នកវិភាគ និងមេសហជីពនៅកម្ពុជា បានអះអាងថាគ្រប់បុគ្គលណាក៏ដោយ សុទ្ធតែស្ថិតនៅក្រោមបន្ទាត់ច្បាប់ហើយក្នុងករណីមេសហជីពបានប្រព្រឹត្តខុសច្បាប់ ផ្សំគំនិតលួចទ្រព្យរបស់រោងចក្រ ត្រូវតែអនុវត្តទៅតាមផ្លូវច្បាប់ និងមិនត្រូវយកសិទ្ធិជាមេសហជីពប្រព្រឹត្តទង្វើដែលផ្ទុយពីច្បាប់នោះឡើយ។
ការលើកឡើងបែបនេះ បានធ្វើឡើងក្រោយតុលាការខេត្តកំពង់ស្ពឺ បានបើកសវនាជំនុំជម្រះសំណុំរឿងព្រហ្មទណ្ឌលើលោក ជា ចាន់ ប្រធានសហជីពមូលដ្ឋានប្រចាំរោងចក្រ វីងស្តាស៊ូ ខេត្តកំពង់ស្ពឺ នៅសាលាដំបូង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា មិនថាជាការដឹកនាំរដ្ឋ ដឹកនាំប្រទេស ឬដឹកនាំសង្គមក៏ដោយ ការអនុវត្តច្បាប់ត្រូវតែមានវិសាលភាពគ្រប់បុគ្គលទាំងអស់ដែលស្ថិតក្នុងរដ្ឋ។ ដូច្នេះ ប្រសិនបើគ្មានការអនុវត្តច្បាប់ត្រឹមត្រូវនោះទេ នឹងធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សង្គម និងអនាធិបតេយ្យ។
លោកបណ្ឌិតអះអាងថា «ករណីចាប់ខ្លួនលោក ជា ចាន់ ដែលជាប្រធានសហជីពប្រចាំរោងចក្រ វីងស្តាស៊ូ នេះគឺជាករណីព្រហ្មទណ្ឌ ដែលតុលាបានចោទប្រកាន់។ ដូច្នេះ បើទោះជាបែបណាក៏ដោយ ត្រូវតែពិនិត្យទៅលើអង្គហេតុ និងច្បាប់ជាក់ស្ដែងនៅក្នុងប្រព័ន្ធច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដោយមិនគួរអាងខ្លួនជាប្រធានសហជីព ឬជាសមាជិកសហជីព ណាមួយក៏ដោយ ដើម្បីប្រព្រឹត្តទង្វើខុសច្បាប់នោះទេ»។
ដោយឡែក លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា(NLC) បានគូសបញ្ជក់ថាការចាប់ខ្លួនរបស់កម្មករម្នាក់នៅខេត្តកំពង់ស្ពឺ ពីករណីលួចទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន មិនមែនជាការចាប់ខ្លួនសហជីពនោះទេ ប៉ុន្តែជាការចាប់ខ្លួនបុគ្គលដែលបានប្រព្រឹត្តនូវបទល្មើស ដែលគ្រាន់តែបុគ្គលម្នាក់នោះមានតួនាទីជាមេសហជីព តែប៉ុណ្ណោះ។
ប្រធានសហភាពពលកម្មជាតិកម្ពុជារូបនេះ បញ្ជាក់ទៀតថា «ការចាប់ខ្លួននេះមិនបង្ហាញពីការរើសអើង ឬការជ្រាតជ្រែក ឬការបំភិតបំភ័យសហជីពនោះទេ។ ការចាប់ខ្លួនបុគ្គលដែលបានប្រព្រឹត្តអំពើលួចទ្រព្យសម្បត្តិអ្នកដទៃរបស់ក្រុមហ៊ុន ហើយក្រុមហ៊ុន ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចមានសិទ្ធិអនុវត្តច្បាប់»។
ជាមួយគ្នានោះ អ្នកវិភាគ និងមេសហជីពនៅកម្ពុជា បានអំពាវនាវផងដែរ ដល់ប្រជាពលរដ្ឋ ពលករ កម្មករ សហជីព និងអ្នកមានសិទ្ធិផ្សេងៗទៀតនៅកម្ពុជា ដែលកំពុងបំពេញការងារនៅក្នុងអាជីពផ្សេងៗ ត្រូវតែគោរពច្បាប់ឲ្យបានគ្រប់គ្នា ដើម្បីធានាបាននូវវឌ្ឍនភាពសង្គម ធានានូវផលចំណេញទាំងសងខាងទាំង ទាំងអ្នកវិនិយោគ និងកម្មករ និងស្ថិរភាពសង្គម។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ជា ចាន់ ប្រធានសហជីពមូលដ្ឋានប្រចាំរោងចក្រ វីងស្តាស៊ូ ខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទ សមគំនិតក្នុងអំពើលួច៕
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២១ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍