ព័ត៌មានជាតិ
ពលរដ្ឋរស់នៅសង្កាត់កាចាញ ទទួលបានផ្លូវបេតុងអាមេប្រវែង៤០០ម៉ែត្រ ពីគម្រោងមូលនិធិឃុំ សង្កាត់ ២០២៤
ប្រជាពលរដ្ឋនៅក្នុងសង្កាត់កាចាញ ខេត្តរតនគិរី ទទួលបានផ្លូវបេតុងអាមេពីគម្រោងមួលនិធិ ឃុំ សង្កាត់ ឆ្នាំ២០២៤ ដោយទទឹងរង់ចាំជាយូរមកហើយ។

លោក ទុន ពៅ ចៅសង្កាត់កាចាញ និងលោក យន់ វិបុល មន្ត្រីសាលាខេត្ត កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញបើកឲ្យមានការដេញថ្លៃពីគម្រោងសាងសង់ផ្លូវបេតុងអាមេ មានប្រវែង៤០០ម៉ែត្រ ទទឹង៦ម៉ែត្រ និងកម្រាស់០.១២សង់ទីម៉ែត្រ។
ក្នុងពិធីចួលរួមដេញថ្លៃខាងលើនេះ មានសមាជិកក្រុមប្រឹក្សាសង្កាត់កាចាញ លោកមេភូមិ២ លោកអនុប្រធានភូមិ២ និងតំណាងក្រុមហ៊ុនទាំង៣ផងដែរ។

លោក ទុន ពៅ បានឲ្យដឹងថា គម្រោងមូលនិធិឃុំ សង្កាត់ ឆ្នាំ២០២៤ តម្លៃប៉ាន់ស្មាន ២៣៤,៨៩៦,០៩៨រៀល មានក្រុមហ៊ុនចំនួន៣ ដែលចូលរួមដេញថ្លៃ រួមមាន ទី១-ក្រុមហ៊ុនពង្សការវិវឌ្ឍ ខនស្ត្រាក់សិន ដេញថ្លៃចំនួន ១៣៤,៤០០,០០០រៀល។ ទី២- ក្រុមហ៊ុន ផាត សុខហ៊ាង ឯ.ក ដេញថ្លៃ ចំនួន១១៧,០០០,០០០រៀល។ និងទី៣-ក្រុមហ៊ុន សូចរិយា ដេញថ្លៃចំនួន១៥៤,៨០០,០០០រៀល។
លោក ទុន ពៅ បានបន្តថា ក្នុងចំណោមក្រុមហ៊ុនទាំង៣នេះ ដែលចូលរួមដេញថ្លៃបើកសំបុត្រដេញថ្លៃទាបជាងគេបំផុត គឺក្រុមហ៊ុន ផាត សុខហ៊ាងឯ.ក ក្នុងតម្លៃ១១៧,០០០,០០០រៀល ដូច្នេះដេញថ្លៃបានទៅលើក្រុមហ៊ុន ផាត សុខហ៊ាង ឯ.ក ដោយតម្លៃទាបជាងគេបំផុត។ លោកថា សំណើដេញថ្លៃដែលឈ្នះ គឺជាសំណើដេញថ្លៃ ដែលមានសុពលភាព និងបានដាក់តម្លៃទាបជាងគេបំផុត។

អ្នកដេញថ្លៃ ដែលឈ្នះមានកាតព្វកិច្ចទទួលយកកិច្ចសន្យា ក្នុងករណីមិនទទួលយកកិច្ចសន្យា អ្នកដេញថ្លៃឈ្នះនោះ នឹងមិនត្រូវបានអនុញ្ញាតឲ្យដាក់សំណើដេញថ្លៃគម្រោងឃុំ/សង្កាត់ទៀតឡើយ ហើយប្រាក់កក់ធានាដេញថ្លៃ នឹងត្រូវបានរឹបអូសផ្ទេរបង្វែបង់ចូលថវិការដ្ឋ ដោយបង់ជាចំណូលថវិការដ្ឋបាលឃុំ/សង្កាត់។
អ្នកដេញថ្លៃឈ្នះ ដែលត្រូវចុះកិច្ចសន្យាជាមួយឃុំ/សង្កាត់ ដើម្បីអនុវត្តកិច្ចសន្យា ត្រូវតម្កល់ប្រាក់កក់ធានាអនុវត្តចំនួន១០% នៃតម្លៃកិច្ចសន្យា នៅធានាគារពាណិជ្ជ ដែលបានកំណត់នៅក្នុងសេចក្តីជូនដំណឹងស្តីពី ការសម្រេចផ្តល់កិច្ចសន្យា ក្នុងទម្រង់ជា (លិខិតធានាប្រាក់កក់ធានាការអនុវត្ត) សម្រាប់កិច្ចសន្យានីមួយៗ។ អ្នកទទួលការត្រូវនាំយកមកជាមួយនូវលិខិតធានាប្រាក់កក់ ធានាការអនុវត្តច្បាប់ដើម ចំនួន១ច្បាប់ និងច្បាប់ថតចម្លងចំនួន១ច្បាប់ នៅពេលប្រជុំចុះហត្ថលេខា លើកិច្ចសន្យាជាមួយឃុំ/សង្កាត់។

ទន្ទឹមនឹងនេះ សូមឲ្យអ្នកទទួលការសាងសង់ឲ្យមានគុណភាព ចំពោះកិច្ចសន្យាសំណង់ អ្នកទទួលការមានកាតព្វកិច្ច ថែទាំលទ្ធផលកិច្ចសន្យា ក្នុងរយៈពេល៦ខែ បន្ទាប់ពីការសាងសង់ បើមិនដូច្នេះទេថវិកា១០% សម្រាប់ការទូទាត់ចុងក្រោយ នឹងមិនត្រូវបានទូទាត់ឡើយ។
ជាចុងបញ្ចប់ គណៈកម្មការលទ្ធកម្ម ដែលត្រូវធ្វើការប្រកាសបើកការដេញថ្លៃ និងក្រុមហ៊ុនដែលទទួលការស្ថាបនាផ្លូវបេតុងអាមេខាងលើ បានទទួលយកលទ្ធផលប្រកបដោយសេចក្តីសប្បាយរីករាយ៕
អត្ថបទ៖ វុទ្ធឦសាន




-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?