ជីវិតកម្សាន្ដ
ក្រោយបញ្ចេញស្នាមសាក់លើដងខ្លួន Han So Hee ត្រូវគេរិះគន់កប់ៗមាត់
កាលពីថ្ងៃទី ២៩ ខែឧសភា Han So Hee បានចូលរួមក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដរបស់ Dior ដែលប្រារព្ធឡើងនៅទីក្រុង Seongsudong ទីក្រុងសេអ៊ូល តារាស្រីរូបនេះមើលទៅគួរឲ្យភ្ញាក់ផ្អើលក្នុងសម្លៀកបំពាក់ពណ៌បៃតងទឹកសមុទ្រពី Dior’s Dioliviera collection ដែលនាងបានរចនាដោយ Maria Grazia Chiuri ជានាយកច្នៃប្រឌិត។
ទោះបីជានាងមើលទៅឆើតឆាយក៏ដោយ ប៉ុន្តែអ្នកលេងអ៊ីនធឺណិតបានសម្ដែងការមិនពេញចិត្តចំពោះស្នាមសាក់លើដងខ្លួន ជាមួយនឹងការលើកឡើងជាច្រើនថា រូបសាក់របស់នាងធ្វើឲ្យនាងមើលទៅដូចមនុស្សគ្មានតម្លៃ។
ទន្ទឹមនោះទៀតសោត ស្នាមសាក់របស់នាងបានបង្កឲ្យមានការរិះគន់នៅក្នុងសហគមន៍អនឡាញ ដែលគ្របដណ្តប់លើរូបរាងដ៏ស្រស់ស្អាតរបស់នាងនៅក្នុងព្រឹត្តិការណ៍នេះ។ អ្នកលេងអ៊ីនធឺណិតបានប្រកែកថា ស្នាមសាក់នេះប៉ះពាល់នឹងរូបភាពទំនើប និងជានារីរបស់ Dior ដែលបង្ហាញថា ពួកគេបានបង្វែរអារម្មណ៍ពីភាពឆើតឆាយរួមនៃសម្លៀកបំពាក់របស់នាង។
តាមរយៈរូបភាពដែលនាងបញ្ចេញក្នុងព្រឹត្តិការណ៍ Dior បានបង្កឲ្យភាពចម្រូងចម្រាស់កាន់តែខ្លាំងឡើងៗ ជាពិសេសអ្នកលេងអ៉ិនធើណេតកូរ៉េជាច្រើនបង្ហាញការមិនពេញចិត្តក្នុងមតិរៀងៗខ្លួនថា “ការចាក់សាក់មើលទៅដូចជាមនុស្សគ្មានតម្លៃជានារី នាងស្អាតហើយ ប៉ុន្តែស្នាមសាក់នោះមិនសមនឹងយីហោ Dior ទេ”។ ក្នុងនាមជាទូតសុឆន្ទៈឲ្យប្រេនលំដាប់ខ្ពស់នាងគួរណាស់តែគោរពនិងមានសីលមធ៌។ គេមិនប្រកាន់ទេចំពោះការចាក់សាក់ ប៉ុន្តែអតិថិជនគេអត់ពេញចិត្តហើយអាចលែងប្រើ Dior ទៀតផង។
គួរបញ្ជាក់ដែរថា Han So Hee ត្រូវបានគេស្គាល់ថា ជាតារាស្រីមានសម្រស់គួរឲ្យទាក់ទាញ និងជំនាញសម្ដែងដែលមានភាពប៉ិនប្រសប់ តែងតែទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រ ជាមួយរូបរាង និង Style តែងខ្លួនរបស់នាង។ ប៉ុន្តែ ចាប់តាំងពីមានបញ្ហានៃទំនាក់ទំនងស្នេហាត្រីកោណមក តារាស្រីរូបនេះរងការរិះគន់មិនឈប់ឡើយ សូម្បីស្នាមសាក់របស់នាង ក៏ធ្វើឲ្យមានការរិះគន់នៅលើបណ្តាញអ៊ីនធើណែតមិនឈប់ឈរផងដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកមានឥទ្ធិពល ហុងកុង ម្នាក់ ទម្លាយរឿងគួរឲ្យភ័យខ្លាចក្នុងក្លឹប Burning Sun
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់