Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ជំរុញការងារវិភាគមុខងារ រចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងចាត់ទុកជាកិច្ចការអាទិភាព

បានផុស

នៅ

ថ្លែង​ក្នុង​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ​ប្រចាំ​ខែ​ឧសភា និង​ទិសដៅ​ការងារ​បន្ត របស់​ក្រសួង​មុខងារ​សាធារណៈ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ បាន​ណែនាំ​ក្រុមការងារ​ទាំង​កម្រិត​នយោបាយ និង​កម្រិត​បច្ចេកទេស និង​ក្រុមការងារ​បច្ចេកទេស​លើក​កម្ពស់​ប្រសិទ្ធភាព​ការងារ​រដ្ឋបាល នៃ គ​.​វ​.​រ ត្រូវ​តាមដាន និង​ជំរុញ​ការ​រៀបចំ​ឲ្យ​បាន​ជោគជ័យ​នូវ​ការ​រៀបចំ​ការ​ពិនិត្យ​ឡើងវិញ និង​ការ​វិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​ក្រសួង ស្ថាប័ន ដែល​ជា​កិច្ចការ​អាទិភាព ឲ្យ​ស្រប​តាម​ការ​ណែនាំ និង​ចង្អុលបង្ហាញ​របស់ សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​កិច្ចប្រជុំ​ប្រចាំ​ខែ​ឧសភា​នេះ អង្គប្រជុំ ក៏បាន​ស្តាប់​នូវ​វឌ្ឍនភាព​ការងារ​មួយ​ចំនួន​ក្រៅពី​ការងារ​ស្នូល​ប្រចាំថ្ងៃ គឺ​ការ​ធ្វើការ​កែទម្រង់​រដ្ឋបាល​សាធារណៈ ពិសេស​ក្នុង​ខែ​ឧសភា​នេះ ក្រសួង​មុខងារ​សាធារណៈ សម្រេច​បាន​ការ​ប្រឡង​ប្រជែង​ជ្រើសរើស​គ្រូបង្រៀន​អនុវិទ្យាល័យ។

ក្នុង​កិច្ចប្រជុំ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ថ្នាក់​កណ្ដាល និង​មន្ទីរ​មុខងារ​សាធារណៈ​ទាំងអស់ ដែល​បាន​ចូលរួម​គ្នា​ក្នុង​ការ​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន និង​ការងារ​ស្នូល​យ៉ាងសកម្ម ក្នុង​ការ​ចូលរួម​ដំណើរការ​ការ​កែទម្រង់​របស់​ក្រសួង​មុខងារ​សាធារណៈ នា​ពេល​កន្លងមក ជាពិសេស​សម្របសម្រួល​ការ​ផ្ទេរ​បុគ្គលិក​អប់រំ​ទៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ព្រមទាំង​ចូលរួម​រៀបចំ​ការ​ប្រឡងប្រជែង​ជ្រើសរើស​គ្រូ​អនុវិទ្យាល័យ​ដោយ​ជោគជ័យ ទាំងពីរ​ដំណាក់កាល​, ការ​ទទួល​ពាក្យ​ប្រឡងប្រជែង​ជ្រើសរើស​គ្រូបង្រៀន​បឋមសិក្សា​, ការ​រៀបចំ​សិក្ខាសាលា​ស្ដីពី​ការ​ផ្សព្វផ្សាយ និង​វិធីសាស្ត្រ​ការ​វាយតម្លៃ​អង្គភាព​ផ្តល់​សេវា​គំរូ​ក្នុង​វិស័យ​អប់រំ និង​សុខាភិបាល​ទាំង​បួន​តំបន់​, ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រសួង​អធិការកិច្ច និង​សាលា​ភូមិន្ទ​រដ្ឋបាល និង​ត្រៀមខ្លួន​ក្នុង​ការ​ពិនិត្យ​ឡើង​វិញ និង​វិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​ក្រសួង ស្ថាប័ន ក៏ដូចជា​ការ​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​មន្ត្រីរាជការ​ក្នុង​វិស័យ​អប់រំ និង​សុខាភិបាល និង​ការងារ​ជាច្រើន​ទៀត​ដែល​សម្រេច​បាន។

សូម​ជម្រាប​ដែរ​ថា កិច្ចប្រជុំ​ប្រចាំ​ខែ​ឧសភា របស់​ក្រសួង​មុខងារ​សាធារណៈ មាន​ការ​អញ្ជើញ​ចូលរួម​ដោយ​ថ្នាក់​ដឹកនាំ​ក្រសួង និង​មន្ទីរ​មុខងារ​សាធារណៈ រាជធានី-ខេត្ត ទូទាំង​ប្រទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ២២ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

Sokha Hotels

ព័ត៌មានពេញនិយម