ព័ត៌មានអន្ដរជាតិ
ចិន៖ ឯករាជ្យភាពរបស់តៃវ៉ាន ស្មើនឹង “សង្គ្រាម”
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅក្រុងប៉េកាំង កាលពីថ្ងៃទី៣០ ខែឧសភាកន្លងទៅ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិចិន បានប្រកាសថា ការទទួលបានឯករាជ្យភាពរបស់តៃវ៉ាន់ មានន័យថា សង្គ្រាមនឹងផ្ទុះឡើង។ លោកសង្កត់ធ្ងន់ថា ការបង្រួបបង្រួមចិនតែមួយ គឺជានិន្នាការប្រវត្តិសាស្ត្រ ដែលមិនអាចកែប្រែបាននោះឡើយ។
ការលើកឡើងរបស់អ្នកនាំពាក្យរូបនេះ ធ្វើឡើងដោយសំដៅចំៗទៅលើសុន្ទរកថារបស់លោក Lai Ching-te ដែលជាប្រធានាធិបតីថ្មីទើបឡើងកាន់តំណែងនៅតៃវ៉ាន់។ លោកថា សម្ដីរបស់លោក Lai គឺជាការសារភាពបង្ហាញពីបំណងចង់ទាមទារឯករាជ្យឲ្យតៃវ៉ាន់ តាមរយៈការប្រើកម្លាំងយោធា និងការពឹងផ្អែកលើកងកម្លាំងពីអន្តរជាតិ។ លោកបន្តថា កងទ័ពរំដោះប្រជាជនចិន ជំទាស់ដាច់អហិង្កានឹងគោលបំណងនេះ ហើយនឹងចាត់វិធានការប្រឆាំងយ៉ាងខ្លាំងក្លា។
លោក Wu Qian បានបន្ថែមថា តៃវ៉ាន់គឺជាអធិបតេយ្យភាពរបស់ចិន ចាប់តាំងពីបុរាណកាលមកម៉្លេះ ដែលនេះគឺជាមូលដ្ឋានគាំទ្រផ្នែកនីតិសាស្ត្រ និងប្រវត្តិសាស្ត្រយ៉ាងច្បាស់លាស់ ជាពិសេសគឺតាមរយៈសេចក្ដីថ្លែងការណ៍ទីក្រុងគែរឆ្នាំ១៩៤៣ និងសេចក្ដីប្រកាស Postsdam Proclamation ឆ្នាំ១៩៤៥ ដែលបានបញ្ជាក់ថា កោះតៃវ៉ាន់ជាទឹកដីរបស់ចិន តែត្រូវបានលួចយកដោយប្រទេសជប៉ុន ហើយគួរតែប្រគល់មកឲ្យប្រទេសចិនវិញ។
សូមបញ្ជាក់ថា ទំនាក់ទំនងរវាងចិន-តៃវ៉ាន បានឃ្លាតឆ្ងាយពីគ្នាចាប់តាំងពីឆ្នាំ២០១៦ នៅក្រោយពេលលោកស្រី Tsai Ing-wen ឡើងកាន់តំណែងជាមេដឹកនាំថ្មីនៅតៃវ៉ាន់ ដែលកាលណោះលោកស្រីបានសន្យាប្ដេជ្ញានឹងការពារអធិបតេយ្យភាពរបស់ដែនកោះមួយនេះ។
ចិន បានអះអាងថា តៃវ៉ាន់គឺជាខេត្តដែលនៅដាច់ឆ្ងាយមួយរបស់ខ្លួន តែចំពោះតៃវ៉ាន់វិញបានបដិសេធ ហើយទាមទារឲ្យមានឯករាជ្យភាពចាប់តាំងពីឆ្នាំ១៩៤៩ ដោយបង្កើតទំនាក់ទំនងការទូតជាមួយតំបន់ និងប្រទេសយ៉ាងហោចណាស់ចំនួន ១៤។
ជាការកត់សម្គាល់ កំឡុងពេល៤ឆ្នាំចុងក្រោយ យោធាចិនតែងបង្កើនសកម្មភាពរបស់ខ្លួននៅក្បែរកោះតៃវ៉ាន់ជានិច្ច ដូចជា ការបញ្ជូនយន្តហោះចម្បាំងហោះរំលងខ្សែបន្ទាត់ព្រំដែនច្រកសមុទ្រតៃវ៉ាន់ ជាដើម។ បន្ទាត់ព្រំដែនច្រកសមុទ្រនេះ មិនត្រូវបានចិនទទួលស្គាល់នោះឡើយ។ ចិន ដែលតែងចាត់ទុកតៃវ៉ាន់ជាអធិបតេយ្យភាពរបស់ខ្លួន មានការមិនពេញចិត្តជាខ្លាំងចំពោះលោក Lai Ching-te ដែលជាប្រធានាធិបតីជាប់ឆ្នោតថ្មី ហើយជឿជាក់ថា លោកគឺជាជនផ្ដាច់ខ្លួននិយម និងតែងតែជំទាស់នឹងសកម្មភាពរបស់ចិន។
មិនខុសពីលោកស្រី Tsai Ing-wen ដែលជាប្រធានាធិបតីទើបអស់អាណត្តិ លោក Lai ក៏នៅរក្សាជំហរបដិសេធផងដែរនូវការអះអាងរបស់ចិន ដែលចង់បានតៃវ៉ាន់ទៅកាន់កាប់។ លោក Lai ថា មានតែប្រជាពលរដ្ឋតៃវ៉ាន់ប៉ុណ្ណោះដែលអាចសម្រេចជោគវាសនាខ្លួនឯងបាន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២១ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ