ព័ត៌មានជាតិ
ក្នុងខែឧសភា អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនជនសង្ស័យ៥រូបទៅតុលាការ ពីបទរំលោភអំណាច
ក្នុងខែឧសភា សំណុំរឿងពុករលួយចំនួន៣ករណី ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន ដែលក្នុងនោះមានជនសង្ស័យចំនួន៥រូបត្រូវបានចាប់ខ្លួន និងចោទប្រកាន់។
តាមរបាយការណ៍របស់លោក សម្បត្តិ ហ៊ូណា អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានរាយការណ៍ជូនកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ គឺអង្គភាពប្រឆាំងអំពើពុករលួយ បានដំណើរការពិនិត្យ វិភាគ និងសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែឧសភានេះសរុបចំនួន ៣៩ពាក្យប្ដឹង។ ក្នុងនោះ លោក សម្បត្តិ ហ៊ូណា បានបញ្ជាក់ឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ បានកសាងសំណុំរឿងចំនួន ៣ករណី ដែលមានជនសង្ស័យចំនួន៥រូប បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដែលជាប់សង្ស័យពីបទល្មើសរំលោភអំណាច។
គួរកត់សម្គាល់ថា ក្នុងចំណោមសំណុំរឿងទាំង៣ខាងលើនេះ គឺមានសំណុំរឿងមួយពាក់ព័ន្ធនឹងការរត់ការចូលក្របខណ្ឌគ្រូបង្រៀន និងតាមក្រសួងស្ថាប័នផ្សេងៗ ដោយអង្គភាពប្រឆាំងអំពើពុករលួយ បានចាប់ខ្លួនគ្រូបង្រៀន២នាក់ និងមន្ត្រីក្រសួងផែនការម្នាក់ បញ្ជូនទៅទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
បន្ថែមពីការងារទទួលពាក្យបណ្ដឹងនេះ ក្នុងរយៈពេញមួយខែឧសភានេះដែរ អង្គភាពប្រឆាំងអំពើពុករលួយ ក៏ទទួលបានការដាក់ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលពីមន្ត្រីចំនួន២៧៨នាក់ ក្នុងនោះមន្ត្រីទើបទទួលបានការតែងតាំងថ្មីចំនួន ១៣១នាក់ និងមន្ត្រី ១៤៧នាក់ទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ជាលើកចុងក្រោយ ដោយមូលហេតុលាឈប់ពីការងារ ចូលនិវត្តន៍ និងចប់អាណត្តិ។
គួរជម្រាបថា កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ អាណត្តិទី៣ លើកទី៣៥ បានដំណើរការក្រោមអធិបតីលោក តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងសម្តេច ម៉ែន សំអន អនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដើម្បី ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំនៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ លើកទី៣៤ ស្តាប់របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ និងបញ្ហាផ្សេងៗ៕
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+៣ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្រះភិក្ខុ អុឹង ប៊ុនហ៊ូវ ប្រគេនដី២០០ហិកតាក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសង់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក