Connect with us

វប្បធម៌ ជំនឿ

ការសម្ដែង អាយ៉ៃជំនាន់ថ្មី “Ayai 5G” ល្ងាចនេះ លក់សំបុត្រអស់មុនកំណត់

បានផុស

នៅ

ខណៈសិល្បៈបុរាណ អាយ៉ៃ ហាក់ស្ងាត់បាត់មុខក្នុងសង្គមបច្ចុប្បន្ន ទន្ទឹមពេលអ្នកសិល្បៈអាយ៉ៃបានបាត់បង់ និងកាន់តែចាស់ទៅៗ ហើយមិនសូវមានអ្នកចង់រៀនវិជ្ជានេះបន្តដ្បិតមិនមានទីផ្សារនោះ ប៉ុន្តែ ការសម្ដែងអាយ៉ៃឆ្លើយឆ្លងជំនាន់ថ្មី នៅសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ (RUFA) នាល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ បែរជាបានលក់សំបុត្រអស់ មុនកាលកំណត់មិនគួរឱ្យជឿ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី លឹម សូលីន ឬហៅថា នាងស៊ូស៊ូ ជាជាអ្នកផ្ដួចផ្ដើមកម្មវិធី និងសិល្បការិនីអាយ៉ៃជំនាន់ថ្មី ច្រៀងដៃគូជាមួយព្រឹទ្ធាចារ្យអាយ៉ៃ ព្រហ្ម ម៉ាញ បានឱ្យ “កម្ពុជាថ្មី” ដឹងនៅថ្ងៃនេះថា មូលហេតុនៃការបង្កើត ទស្សនីយភាព “អាយ៉ៃហ្វាយជី” “Ayai 5G” វគ្គ​ “គ្រូខ្លាំង សិស្សខ្លឹម” គឺដើម្បីបង្កើតមាតិកាថ្មីៗដែលធ្វើបច្ចុប្បន្នភាពតាមជីវភាពរស់នៅ និងចំណង់ចំនូលចិត្តរបស់យុវជន ដោយប្រើបច្ចេកវិជ្ជាឱ្យបងប្អូនទាំងខ្មែរ និងបរទេស អាចរៀនច្រៀង និងបង្កើតអាយ៉ៃបានដោយងាយស្រួល និងឥតគិតថ្លៃ។

នៅពេលសំបុត្រអាយ៉ៃលក់អស់បែបនេះ អ្នកស្រី លឹម សូលីន មានរំភើបចិត្តរំភើប សប្បាយរីករាយដែលបានទទួលការគាំទ្រ ជាពិសេសនៅពេលឃើញបងប្អូនខ្មែរចង់ចូលរួមអភិរក្ស និងឃើញបរទរសចង់ដឹងចង់យល់ពីអាយ៉ៃខ្មែរបែបនេះ។ នាងស៊ូស៊ូ បញ្ជាក់ថា ល្ងាចនេះជាការសាកល្បងបង្ហាញថា អាយ៉ៃអាចសម្ដែងទម្រង់ថ្មី ហើយបើបរទេសយល់ និងឱ្យតំលៃ អ្នកស្រី នឹងជំរុញឱ្យផ្សព្វផ្សាយដល់អន្តរជាតិ។

ចំពោះគម្រោងបង្កើតកម្មវិធី អាយ៉ៃ លើកក្រោយនៅពេលណាទៀតនោះ នាងស៊ូស៊ូ មិនទាន់ដឹង ឬអាចកំណត់ច្បាស់លាស់បានទេ ដោយសារការរៀបចំកម្មវិធីត្រូវចំណាយថ្លៃណាស់។ អ្នកស្រី បានបញ្ជាក់ថា សូម្បីចំណូលពីការលក់សំបុត្រទាំងអស់ ក៏មិនរួចថ្លៃជួលឧបករណ៍បំពងសំឡេងផង អ៊ីចឹងគឺទាល់តែរកបាន អ្នកឧបត្ថម្ភធំ ទើបចេញវគ្គទី២។

អ្នកស្រី លឹម សូលីន បានឱ្យដឹងថា តាមគម្រោង គឺមាន មាតិកាដល់ទៅ ៥វគ្គ ឯណោះ ប៉ុន្តែតែខ្វះថវិកា។ ជាមួយគ្នានេះ ក្រុមការងារនឹងមានការរៃអង្គាសថវិការជាសាធារណៈ បន្ទាប់ពីកម្មវិធីវគ្គ១នេះ ដើម្បីបង្កើតជា វេទិកាឌីជីថលអាយ៉ៃជាសាធារណៈ និងមិនរកប្រាក់ចំណេញ សម្រាប់ការរៀន និងការផ្សាយជាភាសាខ្មែរ និងភាសាអង់គ្លេស។ នាងស៊ូស៊ូ ស្នើប្រជាពលរដ្ឋ ចូលរួមគាំទ្រសកម្មភាពទ្រទ្រង់សិល្បៈអាយ៉ៃ នៅខែមិថុនា ខាងមុខនេះ តាមលទ្ធភាព និងទឹកចិត្ត។

គួរបញ្ជាក់ថា អាយ៉ៃឆ្លើយឆ្លង ជាសិល្បៈប្រជាប្រិយខ្មែរមួយបែបដែលអ្នកច្រៀងមានភាពប៉ិនប្រសប់ខាង ជើងកាព្យ ចុងជួន សំនួនពាក្យ បញ្ញាស្មារតី មិនមានត្រៀមទុកជាមុន ដោយផ្តើមដោយភ្លេង បន្ទាប់មកច្រៀងដោយមិនមានភ្លេង ច្រៀងចប់ទើបភ្លេងផ្តើមប្រគំ គឺ បន្តាក់គ្នារវាងភ្លេង និងចំរៀង។ សិល្បៈអាយ៉ៃនេះ ចែកចេញជាពីរប្រភេទ គឺមានអាយ៉ៃឆ្លើយឆ្លង និង អាយ៉ៃរឿង។

អាយ៉ៃ ត្រូវបាន​ហៅតាមឈ្មោះអ្នកច្រៀងចម្រៀងនេះម្នាក់ដែលវោហាស័ព្ទពូកែណាស់​ ឈ្មោះ “តាយ៉ៃ” (១៨៧៨-១៩៥៨) មានស្រុក​កំណើត​នៅ​ភូមិ​ឈើ​នាង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្ត​កំពង់​ស្ពឺ។​ ចាស់ៗជំនាន់នោះច្រើនហៅគ្នា​ទៅមើល ​អាយ៉ៃច្រៀងៗ ហើយក៏ជាប់ឈ្មោះសិល្បៈ “អាយ៉ៃ” ដល់បច្ចុប្បន្ន។

អ្នកចម្រៀងអាយ៉ៃកន្លងមកមានដូចជា៖ លោកស្មៀនឈិន តាសាលួត តាម៉ុក ស្មៀននៅ ស្មៀនយាន ស្មៀន ឈិន ឈៀង (កូនប្រុស លោកស្មៀន ឈិន) ស្មៀនឆេង ឯកឧត្តម ហ៊ុន ហេង ស្មៀនសាឡាត់ ស្មៀនមឿក លោក ជី វ៉ាន់ស៊ុយ នាយ សង់ស៊ីស អ្នកស្រី សារាំ ប៉ាក អ្នកស្រី កែវ សង្វាពេជ្រ អ្នកស្រី អ៊ុក សូផា (ភរិយាស្មៀន ឈិន ឈៀង)

អ្នកស្រី ប៉ក់ សំអុល អ្នកស្រី ណយ សំណាង អ្នកស្រី ព្រហ្ម ផល្លា អ្នកស្រី ណយ ស៊ីថា អ្នកស្រី ផល្លី (យាយខ្លី) អ្នកស្រី សួន សំអឿន (យាយអឿន) លោក ព្រហ្ម ម៉ាញ (ស្មៀនម៉ាញ) អ្នកស្រី នួន សារី (យាយយ៉យ) លោក ដួង សុខគា អ្នកស្រី ខាត់ សុឃីម ជាដើម៕

អត្ថបទ៖ ច័ន្ទ ​វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

អាកាសធាតុត្រជាក់ខ្លាំង​បន្ថែម​ការលំបាក​ដល់​ការជួយ​សង្គ្រោះ​ក្នុង​គ្រោះ​រញ្ជួយដី​នៅទីបេ

ព័ត៌មានជាតិ៣៦ នាទីutes មុន

ស្រុកស្វាយជ្រំ រៀបចំការប្រកួតបាល់ទាត់មហាជនពានរង្វាន់រដ្ឋបាលស្រុកលើកទី១២ អបអរខួបទី៤៦ ទិវាជ័យជម្នះ ៧មករា

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

YouTuber កាយសម្បទាកូរ៉េម្នាក់ ស្លាប់ក្នុងអាយុ ៣៤ ឆ្នាំ ដោយសារហេតុផលសុខភាព

ជីវិតកម្សាន្ដ៥៤ នាទីutes មុន

អាន វិសាល ក្នុងគ្រាមានបញ្ហាជាតិពុលក្នុងថ្លើម ឆ្លៀតដាស់តឿនមហាជនឱ្យប្រយ័ត្នចំពោះសុខភាព កុំឱ្យដូចខ្លួន

កីឡា៥៦ នាទីutes មុន

តេជោលីគ​ឆ្នាំ​២០២៥ នឹង​កាន់​តែ​កក្រើក​ជាង​ឆ្នាំ​មុន

ជីវិតកម្សាន្ដ២០ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ព័ត៌មានជាតិ២៣ ម៉ោង មុន

លោក ប៊ុន ភក្ដី ចេញមកបកស្រាយ ក្រោយការចោទប្រកាន់ថា ខ្លួនជាជនជាតិវៀតណាម មានតំណែងជាមន្ត្រីនគរបាល

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ បន្ទោស បៃដិន ខ្លាំងៗថា បើអាមេរិក មិនចេញមុខធានាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមរុស្ស៊ីក៏មិនផ្ទុះឡើងដែរ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ គំរាម អាចប្រើកម្លាំងយោធា ដើម្បីយកដែនដី Greenland មកគ្រប់គ្រង

ព័ត៌មានជាតិ៣ ម៉ោង មុន

អង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ ច្រានចោលការចោទប្រកាន់នានាមកលើលោក ស សុខា ដោយបុគ្គល ហេង​ សិទ្ធី

Sokha Hotels

ព័ត៌មានពេញនិយម