Connect with us

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ ណែនាំកម្លាំងបន្តកំណត់មុខសញ្ញាលួចបើកល្បែងអនឡាញខុសច្បាប់ ដើម្បីចុះបង្ក្រាប

បានផុស

នៅ

អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ បានណែនាំឱ្យកងកម្លាំងបន្តកំណត់មុខសញ្ញាលួចលាក់បើកដំណើរការល្បែងអនឡាញខុសច្បាប់គ្រប់ប្រភេទ ដើម្បីត្រៀមចុះបង្ក្រាបឱ្យគោលដៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំរបស់ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ បែបនេះក្នុងឱកាសដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម សម្រាប់ខែឧសភា និងលើកទិសដៅការងារខែមិថុនា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំនេះ ក៏បានផ្សព្វផ្សាយនូវប្រកាសស្តីពីបទវិន័យនគរបាលជាតិកម្ពុជា ដោយមានការចូលរួមពីប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ និងប្រធានស្នាក់ការប្រចាំតំបន់ទាំងអស់របស់នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ព្រមទាំងអនុប្រធាននាយកដ្ឋាន ប្រធានលេខាធិការដ្ឋាននៃនាយកដ្ឋានកណ្តាលសន្តិសុខ។

បន្ទាប់ពីបានស្តាប់របាយការណ៍បូកសរុបលទ្ធផលការងាររបស់នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ដែលអានដោយឧត្តមសេនីយ៍ឯក សៀង សេន រួចមក ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ បានឯកភាពទាំងស្រុងនូវរបាយការណ៍ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃល្អនាពេលកន្លងមករបស់នាយកដ្ឋាន។

តែយ៉ាងណាក៏ដោយ ដើម្បីប្រសិទ្ធភាពការងារបន្ថែមទៀត ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ បានផ្ដល់មតិដឹកនាំមួយចំនួនដល់កងកម្លាំងនៃនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ដោយត្រូវបន្តតាមដាន និងកំណត់មុខសញ្ញាគោលដៅដែលលួចបើកដំណើរការល្បែងផ្សងសំណាង និងល្បែងអនឡាញខុសច្បាប់គ្រប់ប្រភេទ ហើយកសាងផែនការសម្រាប់ចុះបង្ក្រាប។ លោកឧត្តមសេនីយ៍ឯក បន្ថែមថា មុនពេលចុះប្រតិបត្តិការបង្ក្រាបតាមគោលដៅ ត្រូវស្នើសុំគោលការណ៍អនុញ្ញាតពីថ្នាក់ដឹកនាំជាមុន ហើយធ្វើរបាយការណ៍លម្អិតដាក់ជូនមកថ្នាក់ដឹកនាំ។

ឧត្តមសេនីយ៍ឯក អគ្គស្នងការរង ក៏បានណែនាំឱ្យនាយកដ្ឋានត្រៀមរៀបចំសមាសភាពមន្រ្តីសម្រាប់ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មផងដែរ។

ពាក់ព័ន្ធនឹងវិន័យកងកម្លាំង លោកអគ្គស្នងការរង បានជំរុញឱ្យមានការផ្សព្វផ្សាយប្រកាសស្តីពី បទវិន័យនគរបាលជាតិកម្ពុជាដល់ថ្នាក់ដឹកនាំ និងមន្រ្តីចំណុះនាយកដ្ឋានក្នុងទិសដៅពង្រឹងវិន័យ និងបង្កើនប្រសិទ្ធភាពការងារ ហើយត្រូវពង្រឹងវិន័យ វត្តមានរបស់មន្រ្តី និងការងារតាមការិយាល័យជំនាញ តាមរយៈការបែងចែកភារកិច្ចដល់មន្រ្តីគ្រប់រូប ដោយបើកទូលាយការចែករំលែកចំណេះដឹង និងការចុះអនុវត្តការងារផ្ទាល់។

ជាមួយគ្នានេះ ត្រូវរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលផ្ទៃក្នុង តាមរូបមន្តអ្នកមានចំណេះដឹងច្រើន បង្រៀនអ្នកមានចំណេះដឹងតិច និងជាពិសេសនោះ គឺបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យរឹងមាំ អត់ធ្មត់ សម្របសម្រួលដោះស្រាយនូវរាល់បញ្ហាដែលកើតមានឡើងក្នុងអង្គភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម