ព័ត៌មានជាតិ
កម្ពុជា-តួកគី ប្តេជ្ញាជំរុញគ្រប់កិច្ចសហប្រតិបត្តិការដើម្បីឈានដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម១ពាន់លានដុល្លារ
ព្រះរាជាណាចកម្ពុជា និងសាធារណរដ្ឋតួកគី បានបង្ហាញការប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីទាំងវិស័យការទូត ពាណិជ្ជកម្ម ទេសចរណ៍ និងការអប់រំ ដើម្បីឈានដល់ការផ្លាស់ប្តូរទំហំពាណិជ្ជកម្មដល់ ១ពាន់លានដុល្លារអាមេរិក។
ការតាំងចិត្តរបស់ភាគីទាំងពីរ ធ្វើឡើងក្នុងអំឡុងពេលលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើដំណើរទស្សនកិច្ចនៅសាធារណរដ្ឋតួកគី ថ្ងៃទី២៧-២៩ ខែឧសភា ឆ្នាំ ២០២៤ ដែលជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនៅក្រៅតំបន់អាស៊ី។

សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ កម្ពុជា-តួកគី បានចុះហត្ថលេខាលើឯកសារចំនួន ៥ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យដូចជា ការទទួលស្គាល់ហាឡាល(Halal)
ប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង ឧត្តមសិក្សា និងព្រៃឈើ ជាដើម។
នាឱកាសនោះលោក សុខ ចិន្តាសោភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចនៅទីក្រុងអ៊ីស្តង់ប៊ុល និងទីក្រុងអង់ការ៉ា ដែលបានប្រារព្ធខួបលើកទី៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-តួកគី។ លោកបានជម្រាបជូនម្ចាស់ផ្ទះថា ដំណើរទស្សនកិច្ចនេះ ដើម្បីគូសបញ្ជាក់ពីទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងតួកគី ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី ឱ្យកាន់ស៊ីជម្រៅ និងវិសាលភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។

លោកបាននិយាយថា៖«ដំណើរទស្សនកិច្ចនេះក៏មានគោលបំណងអនុវត្តការឯកភាពគ្នាដែលមេដឹកនាំនៃប្រទេសទាំងពីរសម្រេចបានក្នុងឆ្នាំ ២០១៨ ជាពិសេសក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ១ ពាន់លានដុល្លារអាមេរិក»។
ជាមួគ្នានេះ ភាគីកម្ពុជាបានថ្លែងអំណរគុណចំពោះជំនួយរបស់តួកគី ដែលបានជួយកម្ពុជាក្នុងការបណ្តុះបណ្តាល មនុស្សធម៌ ការថែទាំសុខភាព និងការអភិវឌ្ឍន៍ជនបទ។

សេចក្តីប្រកាសគូសបញ្ជាក់ថា៖«លើទំនាក់ទំនងនយោបាយ ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តចំពោះការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ខ្ពស់ជាញឹកញាប់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានប្តេជ្ញាចិត្តជំរុញឱ្យមានការចូលរួម និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងស្ថាប័ននីតិប្រតិបត្តិ និងនីតិបញ្ញត្តិគ្រប់កម្រិត»។
គួរជម្រាបថា ក្នុងដំណើរទស្សនកិច្ចនេះគណៈប្រតិភូជាន់ខ្ពស់កម្ពុជាមានជំនួបជាមួយថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់តួកគីជាច្រើនរួមមាន រដ្ឋមន្រ្តីក្រសួងការបរទេស អនុប្រធានាធិបតី ប្រធានសភាជាតិ និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម តួកគីជាដើម៕
អត្ថបទ៖ ឡាយ សាមាន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ