Connect with us

ព័ត៌មានជាតិ

សូមប្រយ័ត្ន! មេរោគកូវីដ-១៩ មិនមែនឆ្លងតាមតែច្រមុះ និងមាត់ទេ!

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានអំពាវនាវឱ្យគ្រូពេទ្យ និងប្រជាពលរដ្ឋខ្មែរប្រយ័ត្នប្រយែង និងរក្សាអនាម័យឱ្យបានជាប់លាប់ និងត្រឹមត្រូវ ដោយបានរំលឹកបញ្ជាក់ផងដែរថា មេរោគកូវីដ-១៩ មិនមែនឆ្លងតាមតែច្រមុះ និងមាត់ទេ គឺតាមភ្នែក និងត្រចៀកផងដែរ។  

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ  និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃនេះបានផ្ញើសារសំឡេង ដើម្បីផ្ដល់ព័ត៌មានមួយដែលលោកស្រីបានដកពិសោធន៍នៅបណ្ដាប្រទេសអន្តរជាតិផ្សេងៗអំពីស្ថានភាព ការបង្ការ និងគ្រោះថ្នាក់នៃវីរុសកូវីដ-១៩ ដែលពិភពលោកកំពុងប្រឈមរាល់ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី យក់ សម្បត្តិ មានប្រសាសន៍ថា៖ “ការពាក់ម៉ាសនេះ ការពារបានតែច្រមុះ និងមាត់ទេ ដោយឡែកភ្នែក និងត្រចៀក យើងអត់មានអីក្របបានទេ អ៊ីចឹងហើយសំខាន់យើងត្រូវលាងដៃ”។

រដ្ឋលេខាធិការ  និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល រូបនេះបានពន្យល់បន្ថែមថា មានប្រទេសមួយចំនួនបានធ្វើរបាយការណ៍ ដែលលោកស្រីបានទស្សនាការផ្សាយបន្តផ្ទាល់ព្រឹកមិញនេះឃើញថា មួយគ្រួសារបានធ្វើចត្តាឡីស័កខ្លួនឯងត្រឹមត្រូវ​ ដោយពួកគាត់មិនបានចេញទៅណា មិនចូលរួមក្នុងហ្វូងមនុស្សធំៗលើសពី១០នាក់តាមការហាមឃាត់ ប៉ុន្តែការអនុវត្តរបស់គាត់អត់បានត្រឹមត្រូវ បណ្ដាលឱ្យមេគ្រួសារបានបាត់បង់ជីវិត។

លោកស្រី យក់ សម្បត្តិ មានប្រសាសន៍ថា៖ “គាត់មិនសូវលាងដៃ គាត់ប៉ះពាល់គ្នា អ៊ីចឹងទីបំផុតទៅ ឥឡូវនេះឪពុកម្ដាយមានស្លាប់ទាំងពីរនាក់ហើយ នៅសល់តែកូនកំពុងសង្គ្រោះនៅមន្ទីរពេទ្យ”។

លោកស្រី បានសូមអំពាវនាវដល់គ្រូពេទ្យ ជាពិសេសសូមណែនាំទៅប្រជាពលរដ្ឋ ឱ្យបានជ្រាបថាគឺថា ការលាងដៃគឺសំខាន់ណាស់។

លោកស្រី យក់ សម្បត្តិ មានប្រសាន៍បញ្ជាក់ថា៖ “ឥឡូវនេះ សូម្បីតែនៅអាមេរិក គេផ្សាយបន្តផ្ទាល់ព្រឹកមិញហ្នឹង គឺ ការលាងដៃ ការសំអាតដៃ សំអាតខ្លួនប្រាណនេះជាភារកិច្ចដ៏សំខាន់ ហើយទ្វារបើកចេញចូលនេះ ពេលដែលយើងរុញទ្វារហើយ យើងត្រូវប្រយ័ត្នប្រយែងលាងដៃយើង ជាពិសេសទ្វារដែលសាធារណៈប្រើប្រាស់”។

លោកស្រី បានរំលឹកបញ្ជាក់ទៀតថា៖ “សូមប្រយ័ត្នប្រយែងសម្រាប់ភ្នែក និងត្រចៀក វីរុសហ្នឹងមិនមែនចូលតែច្រមុះ និងមាត់ទេ”។ 

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៧៤១នាក់ ដោយបានព្យាបាលអ្នកជំងឺឱ្យជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកកំពុងសម្រាកព្យាបាល ចំនួន ២៦២នាក់ និងពុំទាន់មានអ្នកបាត់បង់ជីវិតដោយសារមេរោគកូវីដនេះទេ។

គួររំលឹកផងដែរថា ក្រសួងសុខាភិបាល និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តែងបាន អំពាវនាវឱ្យប្រជាពលរដ្ឋអនុវត្ត វិធានការ ៣ការពារ រួមមាន ១. ពាក់ម៉ាស់ ២. លាងដៃ និង៣. គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ឱ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង និងអនុវត្តឱ្យបានគ្រប់គ្នា។

ចំណែកវិធានការ ៣កុំ សម្ដេចបានបញ្ជាក់ រួមមាន ១. កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល ២. កុំទៅកន្លែងមានមនុស្សច្រើនកុះករ និង៣. កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម។ អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺកូវីត-១៩ កុំចេញក្រៅ ឬកុំមកកន្លែងធ្វើការ ហើយត្រូវទាក់ទងទៅគ្រូពេទ្យ៕

អត្ថបទ៖ ច័ន្ទ វីរៈ
សូមអានព័ត៌មានពាក់ព័ន្ធ៖

ក្រសួងសុខាភិបាល៖

បើអ្នកពាក់ព័ន្ធ គ្មានភាពស្មោះត្រង់ ការចម្លងក្នុងសហគមន៍នឹងកាន់តែធំ

ហេតុអ្វីការផ្ដល់ចាក់វ៉ាក់សាំងមិនធ្វើនៅថ្ងៃក្រៅម៉ោងធ្វើការផង?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម