ជីវិតកម្សាន្ដ
Song Hye Kyo ត្រូវគេឃើញកៀកកើយនឹងបុរសប្លែកមុខ
កាលពីថ្ងៃទី៣០ ខែឧសភា នៅលើបណ្តាញសង្គម រូបភាពចុងក្រោយរបស់ Song Hye Kyo ស្រាប់តែលេចនូវរូបភាពរបស់នាងកំពុងស្និទ្ធនឹងបុរសសង្ហាម្នាក់ក្នុងភោជនីយដ្ឋានមួយ។ ភ្លាមៗ រូបភាពនេះបានក្លាយជាប្រធានបទក្តៅនៃការពិភាក្សាយ៉ាងរហ័សលើគ្រប់វេទិកា។ មនុស្សជាច្រើនមានការងឿងឆ្ងល់អំពីទំនាក់ទំនងរបស់តារាស្រីកូរ៉េ ជាមួយបុរសម្នាក់ប្លែកមុខនោះយ៉ាងអន្ទះអន្ទែង។
អាស្រ័យហេតុនេះ មនុស្សជាច្រើនជឿថា Song Hye Kyo ប្រាកដជារកឃើញស្នេហាថ្មី ហើយបច្ចុប្បន្នកំពុងសប្បាយចិត្តយ៉ាងខ្លាំងជាមួយនឹងបុរសម្នាក់នេះ បន្ទាប់ពីលែងលះគ្នាបាន ៥ ឆ្នាំ Song Joong Ki ។ យ៉ាងណាក៏ដោយ រូបភាពដែឡកំបុងតែបង្កការចាប់អារម្មណ៍ខ្លាំងនោះ ត្រូវបានមនុស្សម្នាក់ ទម្លាយការពិតឲ្យទស្សនិកជនបានដឹងនៅពីក្រោយរូបថតរ៉ូមែនទិកនេះ។
តាមរយៈរូបភាពមួយសន្លឹកនោះត្រូវបានគេបញ្ចាក់ថា កើតឡើងចាប់តាំងពីថ្ងៃទី២៨ ខែឧសភា មកម្ល៉េះ Song Hye Kyo និងក្រុមការងារនៃខ្សែភាពយន្ត Dark Nuns បានបញ្ចប់ឈុតថតចុងក្រោយជាផ្លូវការ។ នាល្ងាចថ្ងៃដដែលនេះ ក្រុមការងារទាំងមូលបានរៀបចំពិធីបិទដោយមានការចូលរួមពីតារាសម្ដែង និងក្រុមការងារទាំងអស់។ ក្រុមទាំងមូលបានញ៉ាំ ពិភាក្សា និងប្រាស្រ័យទាក់ទងគ្នាយ៉ាងសប្បាយរីករាយ បន្ទាប់ពីជោគជ័យដំបូងនៃគម្រោងភាពយន្ត។ ក្នុងរូបភាពដែលបានបង្ហោះជាបន្តបន្ទាប់ Song Hye Kyo នៅតែស្រស់ស្អាត មានអារម្មណ៍ល្អ និងសុខស្រួលពេលថតរូបជាមួយមិត្តរួមការងារ។
ទន្ទឹមនោះទៀតសោត ក្នុងពិធីជប់លៀងដដែល Song Hye Kyo បានបង្ហាញនូវភាពភាពស្និទ្ធស្នាល និងរ៉ូមែនទិកជាមួយអ្នកដឹកនាំរឿង Dark Nuns គឺលោក Choi Chan Min ។ ដោយសារពួកគេបានធ្វើការជាមួយគ្នាជាយូរមកហើយ ទើបអ្នកទាំងពីរបានបង្កើតមិត្តភាពដ៏ជិតស្និទ្ធលើសអ្នកផ្សេងទៀត។ ជាពិសេស Song Hye Kyo ជាមនុស្សស្ងប់ស្ងាត់ និងត្រជាក់ ប៉ុន្តែនាងមិនស្ទាក់ស្ទើរក្នុងការយកដៃឱបស្មាដើម្បីថតរូបភាពស្និទ្ធស្នាលជាមួយនឹងមនុស្សចាស់ក្នុងក្រុមជាមួយគ្នានោះទេ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តុលាការសម្រេចយល់ព្រមលើសំណើសុំដីការបស់ Min Hee Jin ប្រឆាំងនឹងផលិតកម្ម HYBE
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់