Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយ​​សាលក្រម​ថា​មាន​ទោស លោក ដូណាល់ ត្រាំ របូត​​ប្រាក់​អស់ ៥០០​លាន​​ដុល្លារ

បានផុស

នៅ

អតីត​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ត្រូវ​បាន​​​រក​ឃើញ​ថា​មាន​ពិរុទ្ធ​ ពាក់ព័ន្ធ​នឹង​​បណ្ដឹង​ចំនួន ៣៤​ករណី អំពី​ការ​​ក្លែង​បន្លំ​ឯកសារ​ កាល​ពីថ្ងៃ​ព្រហស្បតិ៍​ទី​៣០​ ខែ​ឧសភា​កន្លង​ទៅ។ ក្រោយ​​ប្រកាស​សាលក្រម តម្លៃ​ភាគហ៊ុន​ក្រុមហ៊ុន​​របស់​លោក ដូណាល់ ត្រាំ បាន​ធ្លាក់​ចុះ​បន្តិច ដែល​​ធ្វើ​ឲ្យ​លោក​របូត​ប្រាក់​ពី​ក្នុង​ដៃ​អស់​ចំនួន ៥០០​លាន​​ដុល្លារ​ឯណោះ។

រូបភាព៖ AP
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​​​ព័ត៌មាន​​នៅ​លើ​វិបសាយ Forbes បាន​​បង្ហាញ​ថា ទ្រព្យ​សម្បត្តិ​សរុប​របស់​លោក ដូណាល់ ត្រាំ មាន​ចំនួន​ប្រមាណ ៧,៨​​ពាន់​លាន​ដុល្លារ គិត​ត្រឹម​​ម៉ោង​៤​ល្ងាច​នៅ​អាមេរិក ​ថ្ងៃ​ទី​៣០​​ ខែ​ឧសភា ឆ្នាំ​២០២៤។ ទំហំ​ទឹក​ប្រាក់​ប៉ុណ្ណេះ បាន​ជួយ​លើក​ឈ្មោះ​របស់​អតីត​ប្រធានាធិបតី​វ័យ​​៧៧​ឆ្នាំ​ឲ្យ​ឈរ​នៅ​លេខ​រៀង​​ទី​៣៣៤ នៃ​តារាង​​​​កំពូល​អ្នក​មាន​ទ្រព្យ​សម្បត្តិ​​បំផុត​លើ​ពិភពលោក។

Forbes បាន​​បញ្ជាក់​ទៀត​ថា ទ្រព្យ​​សម្បត្តិ​​គោល​របស់​លោក ត្រាំ មាន​ប្រភព​ចេញ​ពី​ចំណែក​ភាគ​ហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន Trump Media ដែល​​គិត​ជា​ប្រាក់​​ខ្ទង់ ៥,៩​ពាន់​លាន​ដុល្លារ។ យ៉ាង​​​ណា​មិញ ក្រោយ​​ការ​ប្រកាស​សាលក្រម​រួច ភាគហ៊ុន​​របស់​លោក ក៏​បាន​ធ្លាក់​ចុះ​​ប្រមាណ ៩% មក​សល់​ត្រឹម ៥,៤​ពាន់​លាន​ដុល្លារ។

រូបភាព៖ AFP

សូម​រំឭក​ថា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានរកឃើញថាមានពិរុទ្ធ ពីបទក្លែងបន្លំកំណត់ត្រាអាជីវកម្មដើម្បីជួយដល់ការជាប់ឆ្នោតឆ្នាំ២០១៦ ហើយករណីនេះក៏ពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោកបានបង់ប្រាក់បំបិទមាត់ដល់តារាសិច Stormy Daniels ផងដែរ នាំឲ្យលោក ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេ ដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋធ្ងន់ធ្ងរ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រោយការប្រកាសសាលក្រមភ្លាម លោក ត្រាំ បានប្រាប់ទៅអ្នកយកព័ត៌មានមួយរំពេចថា “នេះគឺជាការកាត់ក្តីដ៏ឃោរឃៅ និងគួរឲ្យអាម៉ាស់បំផុត។ សាលក្រមពិតនឹងធ្វើឡើងនៅថ្ងៃទី៥ ខែវិច្ឆិកាដោយប្រជាជនអាមេរិក។ ​យើង​នឹង​បន្ត​ប្រយុទ្ធ! យើង​នឹង​តស៊ូ​ដល់​ទី​បញ្ចប់ ហើយ​យើង​នឹង​ឈ្នះ”។

ការ​​កាត់​ទោស​​លោក ត្រាំ នឹង​ធ្វើ​ឡើង​ម្ដង​ទៀត​​នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា​ខាង​មុខ។ បើ​តាម​អ្នក​ជំនាញ បាន​ឲ្យ​ដឹង​ថា លោក ត្រាំ ទំនង​ជា​មិន​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​នោះ​ឡើយ ព្រោះ​លោក​​ទើប​ជាប់​បទ​ល្មើស​​ជា​លើក​ដំបូង ហើយ​​ទោស​ដែល​លោក​​ប្រព្រឹត្ត​ជា​ប្រភេទ​ឧក្រិដ្ឋកម្ម​បន្លំ​ឯកសារ​​អហិង្សា​ប៉ុណ្ណោះ៕

ដោយ៖ ឈាង

អានបន្ថែម៖ លោក ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេ ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋធ្ងន់ធ្ងរ

តើលោក ត្រាំ អាចឈរឈ្មោះជាបេក្ខជនប្រធានាធិបតីបានទេ ក្រោយត្រូវកាត់ទោស?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

លោក ស៊ាន បូរ៉ាត និងលោក ស ថាវី ត្រូវបានតុលាការកោះហៅចូលបំភ្លឺលើសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា

សន្តិសុខសង្គម៣៦ នាទីutes មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

ព័ត៌មានជាតិ៤៣ នាទីutes មុន

សហជីព និងពលរដ្ឋឈប់ជឿ អ៊ុំ សំអាន ព្រោះជាមនុស្សធ្លាប់ជាប់គុកដោយសារនិយាយកុហករឿងព្រំដែន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ប៊ុន រ៉ានី អំពាវនាវឱ្យគ្រប់ភាគីរួមគ្នាជាមួយរដ្ឋាភិបាលដើម្បីលុបបំបាត់ជំងឺអេដស៍

សេដ្ឋកិច្ច៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៧ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៦ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម