Connect with us

ព័ត៌មានអន្ដរជាតិ

ចិន នឹង​មិន​ចូលរួម​សន្និសីទ​សន្តិភាព​អ៊ុយក្រែន​​នៅ​ប្រទេស​ស្វីស​ទេ បើ​គ្មាន​វត្តមាន​រុស្ស៊ី

បានផុស

នៅ

ក្រសួង​ការបរទេស​ចិន បាន​ប្រាប់​ឲ្យ​ដឹង​​កាល​ពី​ថ្ងៃ​​ទី​៣១ ខែ​ឧសភា​កន្លង​ទៅ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង នឹង​មិន​ទៅ​ចូលរួម​ក្នុង​សន្និសីទ​សន្តិភាព​អ៊ុយក្រែន ដែល​នឹង​ប្រព្រឹត្ត​ទៅ​​នៅ​ក្នុង​ប្រទេស​​ស្វីស នា​​ពាក់​កណ្ដាល​ខែ​​មិថុនា​ខាង​មុខ​ឡើយ។ ចិន ថា សន្និសីទ​សន្ដិភាព​​គួរ​តែ​មាន​វត្តមាន​ពី​ភាគី​ជម្លោះ​ទាំង​សងខាង ពោល​គឺ​អ៊ុយក្រែន និង​រុស្ស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាល​ស្វីស កំពុង​ស្វែង​រក​​ការ​ចូលរួម​​ពី​គ្រប់​មជ្ឈដ្ឋាន​​​​​​ពាស​ពេញ​ពិភពលោក សម្រាប់​​កិច្ច​ប្រជុំ​ ដែល​​​មាន​គោល​បំណង​ធំ​គឺ​បង្កើត​ឲ្យ​បាន​ដំណើរ​ការ​សន្តិភាព​នៅ​​​ក្នុង​ប្រទេស​អ៊ុយក្រែន ដែល​កំពុង​​ពើប​ប្រទះ​នឹង​​បញ្ហា​សង្គ្រាម​ជា​​មួយ​រុស្ស៊ី។ យ៉ាង​ណា​មិញ កិច្ច​ប្រជុំ​មួយ​នេះ​ពុំ​មាន​ការ​អញ្ជើញ​ឲ្យ​រុស្ស៊ី​ទៅ​ចូលរួម​នោះ​ឡើយ។

លោក​ស្រី Mao Ning អ្នក​នាំ​ពាក្យ​​ក្រសួង​ការបរទេស​ចិន បាន​​ប្រាប់​ឲ្យ​ដឹង​ថា ក្រុង​ប៉េកាំង​តែង​ទទូច​ឲ្យ​មាន​សន្និសីទ​​សន្ដិភាព​អន្តរជាតិ ដោយ​មាន​​ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​​​​ទាំង​​អ៊ុយក្រែន និង​រុស្ស៊ី ក្រោម​​ការ​ពិភាក្សា​ដោយ​យុត្តិធម៌ និង​ស្មើ​ភាព។ លោក​​ស្រី​ថា អវត្ត​មាន​របស់​រុស្ស៊ី គឺ​ខុស​​ពី​ការ​រំពឹង​ទុក​របស់​ចិន ដែល​ជា​ហេតុ​នាំ​ឲ្យ​ចិន​​ពិបាក​​​ទៅ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​​មួយ​នេះ​ណាស់។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក Sergey Lavrov រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​រុស្ស៊ី បាន​ប្រកាស​​ថា ជំនួស​ឲ្យ​ស្វីស ប្រទេស​ចិន​​​គួរ​តែ​រៀបចំ​​សន្និសីទ​សន្តិភាព​មួយ ដែល​អញ្ជើញ​ទាំង​​​រុស្ស៊ី និង​អ៊ុយក្រែន​ទៅ​ចូលរួម។

លោក វ៉្លាឌឺមៀ ពូទីន មេ​ដឹក​នាំ​រុស្ស៊ី និង​លោក ស៊ី ជីនពីង មេ​ដឹក​នាំ​ចិន (រូបភាព៖ Reuters)

សូម​បញ្ជាក់​ថា លោក វ៉្លាឌឺមៀ ពូទីន ធ្លាប់​បាន​និយាយ​​​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​​ក្នុង​ប្រទេស​ចិន​កាល​ពី​​ពាក់​​កណ្ដាល​ខែ​ឧសភា​កន្លង​ទៅ​​ថា អ៊ុយក្រែន​ទំនង​ជា​អាច​នឹង​ប្រើប្រាស់​កិច្ច​​ពិភាក្សា​​​ប្រទេស​ស្វីស ដើម្បី​ព្យាយាម​​​កៀរគរ​ការ​គាំទ្រ​ពី​​បណ្ដា​ប្រទេស​ជា​​ច្រើន​ទៀត សម្រាប់​គាំទ្រ​ការ​ទាមទារ​​របស់​អ៊ុយក្រែន​ឲ្យ​​រុស្ស៊ី​ដក​ទ័ព​ចេញ​ទាំង​ស្រុង​ពី​សមរភូមិ។ លោក ពូទីន​ ថា មាន​តែ​ចិន​ទេ ដែល​​អាច​រៀបចំ​គម្រោង​ដោះស្រាយ​សន្តិភាព​សម្រាប់​ជម្លោះ​នេះ​បាន ដោយសារ​​ចិន​មាន​ការ​យល់​ដឹង​ច្បាស់​ពី​​អ្វី​ដែល​ស្ថិត​នៅ​ពី​ក្រោយ​វិបត្តិ​ដែល​កំពុង​កើត​​​ឡើង​នេះ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទីutes មុន

អ្នក​ជំនាញ​យានយន្ត​ NPIC លើក​ទឹក​ចិត្ត​ឱ្យ​នារី​ចូល​សិក្សា​ជំនាញ​មេកានិកយាន​យន្ត​ឱ្យ​បាន​ច្រើន​ថែម​ទៀត ​ខណៈ​កំពុង​មាន​តម្រូវ​ការ​ទីផ្សារ​ខ្ពស់​

ព័ត៌មានជាតិ៥០ នាទីutes មុន

​លោកសុខ​ ពេញវុធ​ ត្រូវ​បាន​ប្រកាស​តែង​តាំង​ជា​ប្រធាន​ក្រុមការងារយុវជន​គណបក្ស​រាជធានី​ភ្នំពេញ​ជំនួស​លោក នួន ផារ័ត្ន

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ត្រៀមៗ Miss Mera អាចមានថ្នាក់អន្តរជាតិ ក្រោយ Kate Cat ឲ្យតម្រុយចំនួនប្រទេសដែលចូលរួម

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

តម្លៃប្រេង​កើន​ឡើងពេលបញ្ចប់ការជួញដូរ ជាមួយ​អត្រាប្រចាំសប្ដាហ៍ខ្ពស់បំផុតតាំងពី​ខែ​វិច្ឆិកា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ និងកូរ៉េខាងត្បូង​ចរចាគ្នា លើ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​

Sokha Hotels

ព័ត៌មានពេញនិយម