Connect with us

ព័ត៌មានអន្ដរជាតិ

IMF ឲ្យ អ៊ុយក្រែន ខ្ចីលុយរាប់ពាន់លានដុល្លារបន្ថែមទៀតក្នុងកិច្ចសន្យា ៤ ឆ្នាំ

បានផុស

នៅ

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានប្រកាសយល់ព្រមផ្ដល់ប្រាក់កម្ចីចំនួន ២.២ ពាន់លានដុល្លារទៅឲ្យអ៊ុយក្រែនក្នុងកិច្ចសន្យារយៈពេល ៤ ឆ្នាំ ខណៈសេដ្ឋកិច្ចប្រទេសមួយនេះកាន់តែហៅលែងឮ ក្រោយផ្ទុះឆេះភ្លើងសង្គ្រាមជាមួយរុស្ស៊ី ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី៣១ ខែឧសភាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

IMF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងប្រាក់កម្ចីក្នុងរយៈពេល ៤៨ ខែ ខណៈកិច្ចព្រមព្រៀងនេះត្រូវបានអនុម័តតាំងតែខែមីនា ឆ្នាំ ២០២៣ មកម្ល៉េះ ហើយរដ្ឋាភិបាលទីក្រុងកៀវក៏អាចមានលទ្ធភាពទទួលបានទឹកប្រាក់ប្រហែល ១៥.៦ ពាន់លានដុល្លារឯណោះក្នុងផ្នែកមួយនៃកញ្ចប់ជំនួយចំនួន ១២២ ពាន់លានដុល្លារសម្រាប់ប្រទេសដែលហែកហួរដោយសង្រ្គាម ។

IMF បាននិយាយទៀតថា “សេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែនសម្រេចបាននូវកំណើន និងអតិផរណាក្នុងកម្រិតមួយនៅត្រីមាសទីមួយនៃឆ្នាំនេះ ។ ទោះជាយ៉ាងណាក៏ដោយ ហានិភ័យគឺនៅតែមានខ្ពស់ ដោយសារតែភ្លើងសង្រ្គាមជាមួយរុស្ស៊ីនៅតែបន្តឆេះរោលរាល ហើយទស្សនវិស័យទាំងប៉ុន្មានក្នុងឆ្នាំនេះនៅតែមិនប្រាកដប្រជា” ។

គិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេលជាង ២ ឆ្នាំហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូលើកទ័ពចូលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈបច្ចុប្បន្នលោកប្រធានាធិបតី Volodymyr Zelensky នៅតែបន្តដើរសុំជំនួយ ក៏ដូចជាសព្វាវុធ និងកែនទាហានជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តសំខាន់ៗដូចជា អឺរ៉ុប និងអាមេរិកជាដើម ។

ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈយោងតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា រហូតមកដល់ពេលនេះទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិត ៕

ដោយ ៖ សុខ ជីវ័ន្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង អ្នក​ឧកញ៉ា អុឹង ប៊ុនហ៊ូវ ជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ដ្រី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ អញ្ជើញ​ជា​អធិបតី​ក្នុង​ទិវា​អន្តរជាតិ​អ្នក​លក់​ដូរ​តាម​ដង​ផ្លូវ ខួបលើកទី១២

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីរាជការ រដ្ឋបាលរាជធានី ២០រូបត្រូវបានប្រកាសតែងតាំង និងប្រគល់ភារកិច្ចថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាល​រាជធានី ចុះពិនិត្យ​សណ្តាប់​ធ្នាប់​របៀបរៀបរយ តាម​ដង​ទន្លេ កន្លែង​ប្រារព្ធ​ព្រះរាជពិធីបុណ្យអុំទូក

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រុស្ស៊ី​លុប​បំណុល​​ប្រមាណ​២០​ពាន់​លាន​ដុល្លារ​ពី​តំបន់​​អាហ្វ្រិក​

Sokha Hotels

ព័ត៌មានពេញនិយម