Connect with us

សេដ្ឋកិច្ច

ចិន​ដាក់​ចេញ​​ច្បាប់​សន្តិសុខ​ស្បៀង​ ​ក្នុង​បំណង​ឱ្យប្រទេស​​មាន​ស្បៀង​ខ្លួន​ឯង​គ្រប់​គ្រាន់​

បានផុស

នៅ

ប្រទេស​ចិន​​នៅ​ថ្ងៃ​ទី​១​ មិថុនា​ នេះ​ បាន​ដាក់​ចេញ​ជា​ធរមាន​នូវ​ច្បាប់​​សន្តិសុខ​ស្បៀង​ដំបូង​របស់​ប្រទេស​ ក្នុង​បំណង​ធ្វើ​ឱ្យ​ប្រទេស​អាច​ផ្គត់​ផ្គង់​​​ស្បៀង​​ដោយ​ខ្លួន​ឯង​បាន​គ្រប់​គ្រាន់​ ​​ដោយ​ពង្រឹង​កិច្ច​ខិត​ខំ​ប្រឹង​​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​របស់​​ប្រទេស​លើ​ការ​​ទិញ​ស្បៀង​ពី​ក្រៅ​ប្រទេស​។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​​សារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ច្បាប់​នេះ​ ផ្តល់​នូវ​ក្រប​ខ័ណ្ឌ​ច្បាប់​សម្រាប់​ការ​ណែនាំ​ដែល​មាន​ស្រាប់​របស់​​បក្ស​កុម្មុយនិស្ត ​​លើ​​រដ្ឋាភិបាល​មូលដ្ឋាន​​ និង​ឧស្សាហកម្ម​ក​សិកម្ម​ ដើម្បី​លើក​កំពស់​ផលិតកម្ម​ស្បៀង​ ទោះ​បី​​​ជា​វា​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​របៀប​ដែល​ច្បាប់​នេះ​ នឹង​ត្រូវ​អនុវត្ត​ក៏​ដោយ​។​ ច្បាប់​ដដែល​​ រួម​បញ្ចូល​ទាំង​ការ​ការពារ​​ដី​ស្រែ​ ពី​ការ​បំប្លែង​វា​​សម្រាប់​ប្រើ​ប្រាស់​គោលដៅ​ផ្សេង​ទៀត​ ដើម្បី​រក្សា​ជីវជាតិ​។​

ការ​មើល​ឃើញ​ថា​ ច្បាប់​នេះ​អនុម័ត​ឡើង​ ដោយ​ឆ្លុះ​បញ្ចាំង​ពី​ភាព​បន្ទាន់​របស់​ប្រទេស​ចិន​ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ដែល​រារាំង​ផលិតកម្ម​ ដូច​ជា​កង្វះ​ដី​បង្ក​បង្កើន​ផល​ និង​ធន​ធាន​ទឹក​ កង្វះ​កម្លាំង​ពលកម្ម ​និង​កង្វះ​បច្ចេកវិទ្យា​កសិកម្ម​ជា​ដើម​។

ច្បាប់​ដដែល​ កំណត់​ឱ្យ​រដ្ឋាភិបាល​កណ្តាល​ និង​ខេត្ត​ ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បញ្ចូល​សន្តិសុខ​ស្បៀង​ទៅ​ក្នុង​ផែនការ​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍន៍​របស់​ពួក​គេ​ ដោយ​ធានា​ថា​ ការ​ផ្គត់​ផ្គង់​ស្បៀង​នៅ​តែ​ជា​អាទិភាព​ចម្បង​​ក្នុង​ប្រទេស​ដែល​មាន​ប្រវត្តិ​ទុរ្ភិក្ស​ដ៏​ធ្ងន់​ធ្ងរ​មួយ​នេះ​។

​​អ្នក​វិភាគ​បាន​និយាយ​ថា​ ច្បាប់​នេះ​មាន​ពាក្យ​មិន​ច្បាស់​លាស់​ ហើយ​ប្រហែល​ជា​មិន​មាន​​ប្រសិទ្ធិភាព​ខ្លាំង​ដ​ល់​របៀប​ដែល​ប្រទេស​ចិន​ ជំរុ​ញ​ការ​ផលិត​ស្បៀង​អាហារ​នោះ​ទេ​។​

​លោក​ស្រី​ Even Pay អ្នក​វិភាគ​កសិកម្ម​នៅ​ក្រុម​ហ៊ុន​ប្រឹក្សា​ Trivium China ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង​ បាន​និយាយ​ថា​៖ «​វា​មិន​ផ្លាស់​ប្តូរ​តថភាព​នៅ​ថ្នាក់​ក្រោម​សម្រាប់​មន្ត្រី​​មូលដ្ឋាន​ ដែល​ស្ថិត​នៅ​ក្រោម​សម្ពាធ​យ៉ាង​​ធំ​​ក្នុង​ការ​ផ្តល់​សុវត្ថិភាព​ស្បៀង​អាហាររួច​ទៅ​ហើយ​នោះ​ទេ​​»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម