សន្តិសុខសង្គម
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជំរុញឲ្យឪពុកម្តាយជួយអប់រំកូនចៅជាក្មេងទំនើងនិងប្រើគ្រឿងញៀនឲ្យដើរមករកផ្លូវត្រូវវិញ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានជំរុញឱ្យអាណាព្យាបាលឪពុកម្តាយដែលមានកូនចៅជាក្មេងទំនើង ឬប្រើប្រាស់គ្រឿងញៀនសូមពង្រឹងការអប់រំប្រៀនប្រដៅឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីឱ្យពួកគេវិលមករកផ្លូវត្រូវក្នុងសង្គមវិញ។

ថ្លែងក្នុងពិធីជួបសំណេះសំណាល និងផ្តល់អំណោយមនុស្សធម៌ដល់កម្មករ-កម្មការិនី អនាម័យ និងបរិស្ថានចំនួនសរុប២៣៥៥នាក់ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី៣១ឧសភា ឆ្នាំ២០២៤ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានមានប្រសាសន៍ថា «ខ្ញុំសូមអំពាវនាវដល់យុវជនទូទាំងប្រទេសក៏ដូចជាបងស្រីបងប្រុសដែលមានប្អូនមានកូនមានប្អូនលោកយាយលោកតាមមានចៅ ត្រូវចេះជួយណែនាំផង ដោយសារក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះជិត១ខែនេះមានការកក្រើកឃើញយុវជនកាន់ដាវសាំម៉ារ៉ៃកាប់ចាក់គ្នា ក្នុងនោះកូនសិស្សក៏មានដែរចូលក្នុងក្រុមពួកដែលមិនល្អនេះ អីចឹងទេសូមពុកម៉ែបងប្អូនឃើញកូនចៅដើរមិនល្អត្រូវណែនាំកុំឱ្យដើរចូលក្នុងក្រុមពួកក្មេងទំនើង ឬពាលមិនចូលសាលារៀនទៅជួបជុំគ្នាកាប់ចាក់មានកាំបិតផ្គាក់ ពូថៅដាវសាំមូរ៉ៃបង្កអសន្តិសុខដល់សង្គម»។
ជាមួយគ្នានេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានស្នើឱ្យអាជ្ញាធរស្វែងរកជាងធ្វើដាវសាំមូរ៉ៃឱ្យយុវជនហើយចាប់ជាងទាំងនោះមកដាក់ពិន័យ ព្រោះថាដាវសាំមូរ៉ៃនេះមិនមែនយកមកធ្វើស្រែចំការទេ គឺមានតែយុវជនដាក់ក្នុងកែបម៉ូតូយកទៅកាប់គ្នា។ ឪពុកម្តាយមិនបានដឹងថា កូនធ្វើទង្វើបែបនេះទេ ដឹងតែកូនចេញទៅរៀនដោយសារពួកគាត់ជាប់រវល់រកស៊ី។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានបន្ថែមថា «ជូនកាលឪពុកម្តាយខ្លះដឹងថាកូនប្រើប្រាស់គ្រឿងញៀន ឬក្មេងទំនើងមិនហ៊ានរាយការណ៍ទៅសមត្ថកិច្ចទេ អាណិតកូនខ្លាចគេចាប់កូនចៅ និងមានឪពុកម្តាយខ្លះទៀតបន្ទោសគ្រូបង្រៀនមិនបានជួយណែនាំកូនរបស់ខ្លួនទៅទៀត។ បញ្ហានេះត្រូវបានគ្រូបង្រៀនខ្លះលើកឡើងថា ណែនាំកូនគេអាណាព្យាបាល ឬឪពុកម្តាយបន្ទោសគ្រូវិញ ហើយឪពុកម្តាយខ្លះកាន់ជើងកូនពេលគ្រូណែនាំ ឬអនុវត្តវិន័យសាលាហើយគ្រូខ្លះបានណែនាំសិស្សសាលាដែលមិនចូលសាលាក៏ត្រូវពួកវានាំគ្នាព្រួតវ៉ៃគ្រូក៏មាន»។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានស្នើដល់ឪពុកម្តាយពេលឃើញកូនប្រើប្រាស់គ្រឿងញៀនសូមកុំលាក់បាំងត្រូវរាយការណ៍ទៅសមត្ថកិច្ចដើម្បីយកទៅអប់ប់រំក្លាយជាក្មេងល្អក្នុងសង្គមឡើងវិញ៕
អត្ថបទ៖ សំអឿន


-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត