ព័ត៌មានជាតិ
ដើម្បីកុមារ យុវជនកម្ពុជានឹងជិះកង់ទៅកាន់ទ្វីបអឺរ៉ុបឆ្លងកាត់២៥ប្រទេសដើម្បីរៃអង្គាសថវិកា
លោក ទីវ តារារិទ្ធិ ដែលត្រូវបានគេស្គាល់ថាជាអ្នកនិយមជិះកង់បែបផ្សងព្រេងដ៏លំបាក និងល្បីល្បាយដោយទង្វើមនុស្សធម៌ នឹងធ្វើដំណើរជិះកង់ទៅកាន់ទ្វីបអឺរ៉ុប នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២៤ ដើម្បីរៃអង្គាសថវិកាជួយដល់កុមារកម្ពុជាដែលត្រូវការថែទាំងសុខភាព និងកំពុងប្រឈមជំងឺធ្ងន់ធ្ងរនានា។

មុនដំណើរផ្សងព្រេងដ៏វែងឆ្ងាយនេះ ដោយមានការគាំទ្រពីក្រសួងព័ត៌មាន ក្រសួងនឹងសម្របសម្រួលរៀបចំសន្និសីទសារព័ត៌មានផ្សព្វផ្សាយពី «កម្មវិធី ជិះកង់ដើម្បីកុមារកម្ពុជាពីប្រទេសកម្ពុជាទៅទ្វីបអឺរ៉ុប» ដោយមានការចូលរួមពី លោក ទីវ តារារិទ្ធិ នៅថ្ងៃច័ន្ទ ទី០៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៣:០០ នាទីរសៀល ក្នុងសាលសាវនាការវាំងឈើ នៃទីស្ដីការក្រសួងព័ត៌មាន ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
កម្មវិធីជិះកង់នេះ ត្រូវបានធ្វើឡើងដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ដែលនេះជាការជិះកង់លើកដំបូងរបស់ លោក ទីវ តារារិទ្ធិ ទៅកាន់ទ្វីបអឺរ៉ុប ក្រោយការជិះកង់ជុំវិញតំបន់អាស៊ីអាគ្នេយ៍ ដែលត្រូវបានបញ្ចប់កាលពីឆ្នាំ២០២៣កន្លងទៅនេះ។

លោក ទីវ តារារិទ្ធិ នឹងចាប់ផ្តើមដំណើរជិះកង់រៃអង្គាសថវិកាខាងលើ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ដោយចាប់ផ្តើមពីមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប នៅវេលាម៉ោង៦:០០នាទីព្រឹក។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសារព័ត៌មានជាតិ-អន្ដរជាតិ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ មេត្តាអញ្ជើញចូលរួមយកព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន តាមពេលវេលា និងទីកន្លែងដូចបានជម្រាបជូន និងសូមបញ្ជាក់ពីការចូលរួមតាមរយៈលេខទូរស័ព្ទ ០១០ ៤៥៦ ៤៨៨ (តេឡេក្រាម) ឱ្យបានមុនម៉ោង១០:០០នាទីព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤។

បើតាមលោក តារារិទ្ធិ បេសកកម្មជិះកង់នេះ នឹងធ្វើដំណើរឆ្លងកាត់ ២៥ប្រទេស ក្នុងរយៈពេលពេញមួយឆ្នាំដែលមានចម្ងាយប្រមាណ ២ម៉ឺនគីឡូម៉ែត្រពីប្រទេសកម្ពុជាទៅកាន់ទ្វីបអឺរ៉ុប ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការរៃអង្គាសថវិកាជួយដល់កុមារក្រីក្រកម្ពុជាដែលកំពុងជួបប្រទះនឹងជំងឺធ្ងន់ធ្ងរ៕
អត្ថបទ៖ ឡាយ សាមាន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ