Connect with us

អាជីព

ផ្លាស់ប្តូរជីវិតពីកូនកសិករដែលមានជីវភាពខ្វះខាត ក្លាយជាម្ចាស់យានដ្ឋានដោយសារជំនាញបច្ចេកទេស

បានផុស

នៅ

លោក ផុន ប៉ាវ បានផ្លាស់ប្តូរជីវិតពីកូនកសិករដែលមានជីវភាពខ្វះខាត ក្លាយជាម្ចាស់យានដ្ឋាន ក្រោយបញ្ចប់ជំនាញបច្ចេកទេសជួសជុលយានយន្ត នៅវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា «NPIC»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផុន ប៉ាវ ដែលជាកូនកសិករមកពីខេត្តតាកែវ ធ្លាប់តែពឹងផ្អែកខ្លាំងលើការធ្វើកសិកម្ម បានគូសបញ្ជាក់ថា ការសិក្សាជំនាញបច្ចេកទេសបានផ្លាស់ប្ដូរជីវិតរបស់លោកជាខ្លាំង ពិសេសអាចឲ្យលោករកចំណូលបានជាប្រចាំ។ លោកបញ្ជាក់ថា៖«គ្រួសារខ្ញុំនៅតែធ្វើកសិកម្ម តែគាត់មិនសូវពឹងខ្លាំងលើកសិកម្មដូចពីមុនទេ។ តាំងពីខ្ញុំបើកយានដ្ឋាននេះមកជាទូទៅវាអត់ស្ងាត់ទេ គឺមានភ្ញៀវរហូត ចំណូលមានរាល់ថ្ងៃគ្រាន់តែតិច ឬច្រើន»។

ទន្ទឹមនេះ លោក ផុន ប៉ាវ បានគូសបញ្ជាក់ទៀតថា សង្គមបច្ចុប្បន្នត្រូវការអ្នកមានជំនាញច្បាស់លាស់ ដូច្នេះការមានជំណាញណាមួយក៏ដោយសុទ្ធសំខាន់សម្រាប់ជីវិតមនុស្សម្នាក់ៗ និងសំខាន់សម្រាប់ការអភិវឌ្ឍន៍សង្គម។ បន្ថែមលើនេះ លោក ផុន ប៉ាវ ក៏បានបំផុសគំនិតយុវជនដែលមិនទាន់មានជំនាញច្បាស់លាស់គួរងាកមកចាប់យកជំនាញណាមួយដែលខ្លួនពេញចិត្ត ដើម្បីអាចមានលទ្ធភាពផ្គត់ផ្គង់ជីវភាពគ្រួសារ និងខ្លួនឯង ទៅថ្ងៃអនាគត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម