សេដ្ឋកិច្ច
អង្ករវៀតណាម លែងមានតម្លៃថ្លៃជាងគេលើលោកទៀតហើយ
ធ្លាប់តែជាអង្ករមានតម្លៃខ្ពស់បំផុតក្នុងទីផ្សារពិភពលោក ពេលនេះ តម្លៃអង្ករវៀតណាមបានធ្លាក់ចុះមកនៅលេខរៀងទី៦ វិញហើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express កាលពីថ្ងៃសៅរ៍ទី១ខែមិថុនា។
យោងតាមសមាគមស្បៀងអាហារវៀតណាម, អង្ករ៣កំណាត់៥% របស់វៀតណាម មានតម្លៃ៥៧៤ដុល្លារអាមេរិកក្នុងមួយតោន គិតត្រឹមថ្ងៃទី៣០ខែឧសភា។
តម្លៃនេះគឺទាបជាងសហរដ្ឋអាមេរិក ថៃ ប៉ាគីស្ថាន មីយ៉ាន់ម៉ា និងឥណ្ឌា ហើយវាបានធ្លាក់ចុះ ១៣.៥% ពីកម្រិតខ្ពស់ជាប្រវត្តិសាស្ត្រក្នុងខែធ្នូឆ្នាំ២០២៣។
ពាក់ព័ន្ធបញ្ហានេះ ក្រុមហ៊ុននាំចេញអង្ករវៀតណាមនាំគ្នានិយាយថា តម្លៃអង្ករក៏កំពុងធ្លាក់ចុះនៅក្នុងប្រទេសជាច្រើនផងដែរ ហើយនឹងធ្លាក់ចុះទៀតប្រសិនបើឥណ្ឌាបន្តការនាំចេញ។
លើសពីនេះ នាពេលថ្មីៗ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បានបញ្ជាឲ្យសមាគមស្បៀងអាហារវៀតណាម ពិនិត្យមើលការនាំចេញទៅកាន់ប្រទេសឥណ្ឌូណេស៊ី ដោយព្រមានថា តម្លៃទាបពេកអាចនឹងបំពានលើច្បាប់ប្រកួតប្រជែង។
សូមបញ្ជាក់ ការនាំចេញអង្កររបស់វៀតណាមបានកើនឡើង ៣៤.៨% ស្មើនឹងទឹកប្រាក់ ២.៣ ពាន់លានដុល្លារ ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៤ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ