ព័ត៌មានអន្ដរជាតិ
ចិន ជោគជ័យចុះចតយានអវកាសនៅចុងឋានព្រះចន្ទ ដើម្បីយកសំណាកមកផែនដីវិញ
នៅថ្ងៃអាទិត្យទី២ខែមិថុនា យានអវកាសគ្មានមនុស្សបើករបស់ចិន បានចុះចតដោយជោគជ័យនៅចុងនៃភពព្រះចន្ទ ក្នុងការប៉ុនប៉ងលើកដំបូងលើលោកដើម្បីនាំយកសំណាកពីតំបន់ដែលកម្រមានគេទៅដល់ មកភពផែនដីវិញ។
តាមការបញ្ជាក់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ គម្រោងនេះគឺកិច្ចខិតខំតស៊ូរបស់ប្រទេសចិន ដើម្បីក្លាយជាមហាអំណាចអវកាសនិងនាំមុខគេ ក្នុងការអភិវឌ្ឍអវកាស ចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំងជាមួយប្រទេសនានាដូចជាសហរដ្ឋអាមេរិក និងឥណ្ឌា។
យានអវកាស Chang’e-6 ត្រូវបានបាញ់បង្ហោះនៅលើរ៉ុកកែត Long March-5 ចេញពីទីលានបង្ហោះយានអវកាស Wenchang ស្ថិតនៅលើឆ្នេរសមុទ្រនៃខេត្ត Hainan ភាគខាងត្បូង កាលពីថ្ងៃទី៣ខែឧសភា។
រម្លឹកទៅខែមករាឆ្នាំ២០១៩ យានអវកាស Chang’e-4 របស់ប្រទេសចិន បានធ្វើការចុះចតយ៉ាងរលូនជាលើកដំបូង នៅតំបន់ដាច់ឆ្ងាយនៃឋានព្រះចន្ទ ហើយបញ្ជូនរូបថតត្រឡប់មកវិញប្រកបដោយជោគជ័យ ហើយនៅក្នុងខែធ្នូឆ្នាំ២០២០ យានអវកាស Chang’e-5 ក៏បានវិលត្រឡប់មកផែនដីវិញ ជាមួយនឹងសំណាកដីពីឋានព្រះចន្ទជាលើកដំបូងក្នុងរយៈពេល៤៤ឆ្នាំផងដែរ។
សូមបញ្ជាក់ថា ប្រទេសចិន មានគោលដៅបញ្ជូនមនុស្សទៅឋានព្រះចន្ទក្នុងឆ្នាំ២០៣០ និងបញ្ចប់មូលដ្ឋានស្រាវជ្រាវទីនោះនៅឆ្នាំ២០៣៥៕
អត្ថបទ៖ សុខ សុវណ្ណ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?