Connect with us

សន្តិសុខសង្គម

គយចល័តតំបន់៦ នៅមិនទាន់ចេញលទ្ធផលយ៉ាងណានោះទេ ពាក់ព័ន្ធការចុះដកហូតទូរស័ព្ទជាង១ពាន់គ្រឿងនៅខេត្តត្បូងឃ្មុំ

បានផុស

នៅ

វឌ្ឍនភាពនៃប្រតិបត្តិការគយចល័តតំបន់៦ ចុះចាប់ និងដកហូតទូរស័ព្ទជាង១ពាន់គ្រឿងនៅផ្សារមេមត់ ខេត្តត្បូងឃ្មុំ គិតត្រឹមថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤នេះ នៅមិនទាន់ចេញលទ្ធផលជាផ្លូវការនៅឡើយទេ ខណៈដែលអាជីវករអះអាងថា ពួកគាត់បានធ្វើវីដេអូបញ្ជាក់ជាមួយជំនាញរួចហើយ ហើយការតម្រូវឲ្យបង់ពន្ធយ៉ាងណានោះ គឺជំនាញគយជាអ្នកសម្រេច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជីវករលក់ដូរទាំង៥ទីតាំងដែលត្រូវមន្ត្រីគយចល័តតំបន់៦ចុះចាប់ និងដកហូតទូរស័ព្ទជាង១ពាន់គ្រឿង បានបញ្ជាក់ថា គាត់បានធ្វើវីដេអូរបញ្ជាក់ជាមួយជំនាញរួចហើយ។ ការតម្រូវឲ្យបង់ពន្ធយ៉ាងណានោះមិនទាន់ដឹងទេ លទ្ធផលអាចដឹងក្នុងសប្តាហ៍ក្រោយនេះ។

កិច្ចប្រតិបត្តិការចុះចាប់របស់គយចល័តតំបន់៦ នៅចំណុចផ្សារខាងលើរយៈពេល៤ថ្ងៃ គិតត្រឹមថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤នេះ សភាពការណ៍ទូទៅ ពិសេសក្រុមអាជីវករលក់ទូរស័ព្ទ គ្រប់ផ្សារ រួមមាន ផ្សារមេមត់ ផ្សារជីមាន់ ផ្សារស្ទឹង ក្នុងស្រុកពញាក្រែក ផ្សារក្រុងសួង ផ្សារតំបែរ ផ្សារអូររាំងឪ ផ្សារថ្នល់ទទឹង ក្នុងស្រុកត្បូងឃ្មុំ និងផ្សារស្រុកក្រូចឆ្នារ មានតូបលក់ច្រើន ជាងតូបបិទ ដោយមូលហេតុ  បងប្អូនអាជីវករទាំងគ្រប់ផ្សារក្នុងខេត្ត ពួកគាត់មិនសូវចេះមើលទូរស័ព្ទណាបង់ពន្ធ មិនបង់ពន្ធនោះ ចេះតែលក់ទៅ ដល់គយចុះពិនិត្យពួកគាត់ភ័យទើបស្ថានបែបនេះ។ តែទោះជាយ៉ាងណា ក្រុមអាជីវករនៅតែបន្តប្រឹងប្រែងលក់ដើម្បីដោះស្រាយជីវភាពគ្រួសារ និងបង់ធនាគារ។ ជាងនេះទៀត បងប្អូនអាជីវករ គាត់សំណូមពរដល់ខាងពន្ធដារ កាំកុងត្រូល និងខាងគយ មេត្តាជូនដំណឹងដល់បងប្អូនអាជីវករផង មុននឹងអនុវត្តភារកិច្ចរបស់ខ្លួននោះ។

ជុំវិញករណីខាងលើ គយតំបន់៦ ពុំទាន់មានចេញដំណោះស្រាយនៅឡើយទេ ដោយទូរស័ព្ទសុំការបំភ្លឺចូលម្តង រួចហៅលែងចូលតែម្តង៕

អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

​​ អ្នកតវ៉ា​​ជិត​៩០​នាក់​ត្រូវឃុំខ្លួន ខណៈ​​​លោក Yoon យល់​ព្រម​ចូលសវនា​​តុលាការធម្មនុញ្ញ

កីឡា១ ម៉ោង មុន

ក្រសួង​អប់រំ ណែនាំ​​៣​ចំណុច​ឲ្យ​ សហព័ន្ធ​គុន​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មិត្តស្រីមហាសេដ្ឋី Bezos ស្លៀកពាក់មិនសមរម្យនៅក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែងរបស់លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

BYD គ្រោងបញ្ចប់ការសាងសងរោងចក្រផលិតរថយន្តអគ្គិសនី ១ ប៊ីលាន​ដុល្លារ នៅឥណ្ឌូណេស៊ី ចុងឆ្នាំនេះ

សន្តិសុខសង្គម២ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

Sokha Hotels

ព័ត៌មានពេញនិយម