ព័ត៌មានជាតិ
ក្រសួងអប់រំ ណែនាំពី ការសរសេររបាយការណ៍បញ្ចប់ការសិក្សាវគ្គវិញ្ញាបនបត្រ ៤ ក្រេឌីត
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមជាអធិបតីក្នុង កម្មវីធីណែនាំស្តីពី “ការសរសេររបាយការណ៍បញ្ចប់ការសិក្សាវគ្គវិញ្ញាបនបត្រ ៤ក្រេឌីត របស់គណៈគ្រប់គ្រង និងគ្រូបង្រៀនបឋមសិក្សាគោលដៅគម្រោងកែលម្អការអប់រំចំណេះទូទៅ”។
តាងនាម ក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាពិសេស មហាវិទ្យាល័យអប់រំ ក្នុងការខិតខំប្រឹងប្រែងក្នុងបណ្តុះបណ្តាលវគ្គវិញ្ញាបនបត្រ ៤ក្រេឌីត ដល់គណៈគ្រប់គ្រង និងគ្រូបង្រៀនបឋមសិក្សាគោលដៅគម្រោងកែលម្អការអប់រំចំណេះទូទៅ ដោយផ្តោតលើ ការអភិវឌ្ឍ និងអនុវត្តតាមសាលារៀនតាមរយៈការអនុវត្តកិច្ចការងារចម្បងមួយចំនួន។
កិច្ចការងារចម្បងទាំងនោះមានដូចជា៖ ១. អនុវត្តតេស្តស្តង់ដា ២. បង្កើតផែនការកែលម្អសាលារៀន ផែនការបង្រៀន និងផែនការរៀនសូត្រ ៣. ជ្រើសរើសគណៈកម្មការគ្រប់គ្រងសាលារៀននិងថ្នាក់រៀន ៤. ចុះកិច្ចព្រមព្រៀងលទ្ធការងារប្រចាំឆ្នាំ និង ៥. អនុវត្តកិច្ចប្រជុំពិនិត្យតាមដានប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ។ ការអនុវត្តកិច្ចការងារទាំងអស់នេះនឹងជួយឱ្យអ្នកសិក្សាទាំងអស់អាចអភិវឌ្ឍសាលារៀនរបស់ខ្លួនសម្រេចស្តង់ដាសាលារៀនគំរូ និងដែលអាចឈានទៅការផ្តល់នូវការអប់រំមួយប្រកបដោយ សមធម៌ ប្រសិទ្ធភាព និងបរិយាបន្ន។
បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានអរសាទរចំពោះលោកគ្រូ អ្នកគ្រូជាអ្នកសិក្សាវគ្គវិញ្ញាបនបត្រ ៤ក្រេឌីត ដែលបានទទួលបានលទ្ធផលសិក្សាយ៉ាងល្អដែលឈានដល់ការត្រៀមសរសេររបាយការណ៍បញ្ចប់ការសិក្សារបស់ខ្លួន និងជូនពរឱ្យអ្នកសិក្សាទាំងអស់ជោគជ័យក្នុងការសរសេររបាយការណ៍បញ្ចប់ការសិក្សា និងបន្តអភិវឌ្ឍសាលារៀនរបស់ខ្លួនដើម្បីធានាឱ្យនូវគុណភាពអប់រំនៅប្រទេសកម្ពុជា។
គួរបញ្ជាក់ថា កម្មវិធីនេះ ប្រព្រឹត្តទៅនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ នេះ ដោយមានការចូលរួម ពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសាកលវិទ្យាធិការ ថ្នាក់ដឹកនាំ មហាវិទ្យាល័យអប់រំ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងលោកគ្រូ អ្នកគ្រូជាអ្នកសិក្សាចូលរួមដោយផ្ទាល់ទាំងអស់ សរុបប្រមាណ ៦៨១ នាក់ មកពី ៧ ខេត្ត នៃតំបន់៤ និង៥ និងលោកគ្រូ អ្នកគ្រូជាអ្នកសិក្សាចូលរួមតាមរយៈប្រព័ន្ធអនឡាញទាំងអស់សរុបប្រមាណ ៥១៣ នាក់៕
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+៧ ថ្ងៃ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៤ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+១ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ