Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាល់ឌីវ ត្រៀម​ហាមឃាត់​អ្នក​កាន់​លិខិត​ឆ្លងដែន​អ៊ីស្រាអ៊ែល មិន​ឲ្យ​ចូល​ដែន​កោះ​របស់​ខ្លួន

បានផុស

នៅ

រដ្ឋាភិបាល​ម៉ាល់ឌីវ នឹង​​ធ្វើ​ការ​ហាមឃាត់​​ជនជាតិ​អ៊ីស្រាអ៊ែល​​មិន​ឲ្យ​ចូល​ប្រជុំ​កោះ​​​មហាសមុទ្រ​ឥណ្ឌា​របស់​ខ្លួន ដែល​ល្បីល្បាញ​​ខាង​មាន​ឆ្នេរ​ខ្សាច់​ស និង​រមណីយដ្ឋាន​ប្រណិតៗ ខណៈ​ដែល​កំហឹង​​សាធារណៈ​នៅ​ក្នុង​ប្រទេស​ ជា​ពិសេស​ជនជាតិ​ឥស្លាម បាន​កើន​ឡើង​លើស​​លុប ចំពោះ​សង្គ្រាម​​​នៅ​តំបន់​ហ្គាហ្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Aljazeera កាលពី​ថ្ងៃ​ទី​២ ខែ​​​មិថុនា​​កន្លង​ទៅ បាន​ឲ្យ​ដឹង​ថា លោក Mohamed Muizzu ប្រធានាធិបតី​ម៉ាល់ឌីវ បាន​សម្រេច​ចិត្ត​ដាក់​បម្រាម​លើ​លិខិត​ឆ្លង​​ដែន​អ៊ីស្រាអ៊ែល​ហើយ តែ​​​សេចក្ដី​លម្អិត​​ដែល​ថា​នៅ​ពេល​ណា​ច្បាប់​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ពុំ​ទាន់​ដឹង​ច្បាស់​នៅឡើយ​​ទេ។ ច្បាប់​ថ្មី​នេះ ធ្វើ​ឡើង​​ក្រោយ​មាន​ការ​ដាក់​សម្ពាធ​ពី​សមាជិក​រដ្ឋាភិបាល​របស់​លោក Muizzu ព្រម​ទាំង​គណបក្ស​ប្រឆាំង ឲ្យ​ហាម​ឃាត់​​អ៊ីស្រាអ៊ែល​ សម្រាប់​បង្ហាញ​ជា​សញ្ញា​តវ៉ា​​នឹង​សង្គ្រាម​​​កំពុង​​កើត​ឡើង​នៅ​តំបន់​​ហ្គាហ្សា ដែល​បាន​ឆក់​យក​ជីវិត​​ជនជាតិ​ប៉ាឡេស្ទីន​យ៉ាង​ហោច​ណាស់ ៣៦ ៤៣៩​នាក់ និង ៨២ ៦២៧​នាក់​រង​របួស​ គិត​ចាប់​តាំង​ពី​​ជម្លោះ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​​២០២៣។

បន្ថែម​ពី​លើ​ការ​​​ត្រៀម​អនុម័ត​ច្បាប់​ថ្មី លោក Muizzu ក៏​បាន​ប្រកាស​ពី​យុទ្ធនាការ​រៃអង្គាស​ប្រាក់​ជាតិ​មួយ​ហៅ​ថា “Maldivians in Solidarity with Palestine” ផង​ដែរ។

លោក Mohamed Muizzu ប្រធានាធិបតី​ម៉ាល់ឌីវ (រូបភាព៖ AP)

ជា​​ការ​ឆ្លើយ​តប​នឹង​​ការ​ហាម​ប្រាម​នេះ អ្នក​​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អ៊ីស្រាអ៊ែល បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​​​របស់​ខ្លួន​ដែល​បច្ចុប្បន្ន​កំពុង​នៅ​ក្នុង​ប្រទេស​ម៉ាល់ឌីវ ឲ្យ​ចាកចេញ។ ក្នុង​សេចក្ដី​ប្រកាស​ បាន​​រៀបរាប់​ថា “សម្រាប់​​ពលរដ្ឋ​អ៊ីស្រាអ៊ែល​នៅ​ក្នុង​ប្រទេស (ម៉ាល់ឌីវ) សូម​​​​ពិចារណា​ធ្វើ​ការ​ចាក​ចេញ ពី​ព្រោះ​បើ​សិន​ពួក​គេ​ធ្លាក់​ចូល​ក្នុង​​គ្រោះថ្នាក់​ដោយ​ហេតុផល​ណា​មួយ នោះ​វា​នឹង​ពិបាក​សម្រាប់​យើង​​នៅ​ក្នុង​​ការ​ជួយ”។

សូម​រំឭក​ថា ម៉ាល់ឌីវ​ធ្លាប់​បាន​ដក​បម្រាម​​ពី​មុន​លើ​អ្នក​ទេសចរ​អ៊ីស្រាអ៊ែល​ម្ដង​រួច​ហើយ​កាល​ពី​​អំឡុង​ទសវត្ស​ឆ្នាំ​១៩៩០ ហើយ​បានចាប់​ផ្ដើម​ស្ដារ​ទំនាក់ទំនង​ឡើង​វិញ​នៅ​ក្នុង​ឆ្នាំ​២០១០។ យ៉ាង​ណា​មិញ បំណង​ចង់​ផ្សះផ្សា​ចំណង​ការទូត​​​រវាង​ប្រទេស​ទាំង​២ ត្រូវ​បាន​​​​បង្អាក់​ ក្រោយ​ការ​ផ្ដួល​រំលំ​ប្រធានាធិបតី​ម៉ាល់ឌីវ ​លោក Mohamed Nasheed កាល​​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១២។

សូម​បញ្ជាក់​ថា ក្រៅ​តែ​ពី​ម៉ាល់ឌីវ អ្នក​កាន់​លិខិត​ឆ្លង​ដែន​អ៊ីស្រាអ៊ែល ក៏​ត្រូវ​​​បាន​ប្រទេស​មួយ​ចំនួន​ទៀត​​ដាក់​បម្រាម​ផង​ដែរ​ មាន​ដូចជា អាល់ហ្សេរី បង់ក្លាដែស ព្រុយណេ អ៊ីរ៉ង់ អ៊ីរ៉ាក់ គុយវ៉ែត លីបង់ លីប៊ី ប៉ាគីស្ថាន អារ៉ាប៊ីសាអូឌីត ស៊ីរី និង​យេម៉ែន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៩ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម