Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុន​ផលិត​សម្លៀកបំពាក់ GTI បង្ហាញកំណើនខ្ពស់នៅត្រីមាសទី១ឆ្នាំនេះ

បានផុស

នៅ

​​ភ្នំពេញ៖ ក្រុមហ៊ុន​ផលិត​សម្លៀកបំពាក់ក្រុមហ៊ុន ហ្រ្គេន ធ្វីន ​(GTI) ដែល​បាន​ចុះបញ្ជី​ភាគហ៊ុន​បាន​រាយការណ៍​ពី​ការកើនឡើងគួរឱ្យកត់សម្គាល់​នៃ​ប្រតិបត្តិការ​អាជីវក​ម្ម​នៅក្នុង​ត្រីមាស​ទី​១​ឆ្នាំនេះ ដោយសារ​ស្ថានភាពល្អប្រសើរ​នៃ​តម្រូវការ​ពិភពលោកទោះបីជាមាន​ការអូសបន្លាយ​សង្គ្រាម​អ៊ុយ​ក្រែ​ន និងការប្រឈមនៃភូមិសាស្រ្តនយោបាយក្តី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ៦៤,៨៣៥ ពាន់លានរៀល កើនជាងត្រីមាសទី១ ឆ្នាំ២០២៣ ចំនួន ១៦៨ លានរៀល ស្មើនឹង ០,២៦% និង ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៦.៨៩៩.០០០រៀល កើនចំនួន ១០៣.៤៨២.០០០រៀល ស្មើនឹង១០៧,១៤% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៣។

ត្រឹមដំណាច់ត្រីមាសនេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣៦៥.៧៦២.៤៤៧.០០០រៀល កើនចំនួន ១០.២៦១.០៥៣.០០០ រៀល ស្មើនឹង ២,៨៩% និងមូលធនសរុប មានចំនួន ២៨៥.៧៩៩.៣៦៥.០០០ រៀល ថយចំនួន ៣.០៧១.៥២៣.០០០ រៀល ស្មើនឹង ១,០៧% ។

​​ក្រុមហ៊ុន បានឱ្យដឹង​នៅក្នុង​ឯកសារ​ថា៖«ការកើន​ឡើងចំណេញប្រតិបត្តិការ ៣២,០១% ដោយសារមានការកើនឡើង​នៃប្រាក់ចំណូល និងមានការថយចុះលើថ្លៃដើមផលិតកម្ម ក្នុងត្រីមាស​ទី១ ឆ្នាំ​២០២៤ បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៣។ ការកើន​ឡើង​​ចំណេញ​​សុទ្ធ ១០៧.១៤% ដោយសារការកើនឡើងនៃប្រាក់ចំណូល និង​មានការកែតម្រូវ​លើ​ការ​​គណនាពន្ធពន្យា ក្នុងត្រីមាស​ទី១ ឆ្នាំ២០២៤ បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៣»។

​កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៣ ក្រុមហ៊ុន​មួយ​នេះ​បាន​ប្តូរ​ទៅជា​ក្រុមហ៊ុន​សាធារណៈ​មានកំណត់ ហើយ​បាន​ប្តូរ​ឈ្មោះ​ស្របច្បាប់​ទៅជា «Grand Twins International (Cambodia) Plc»​។ លើសពីនេះ នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ ២០១៨ ក្រុមហ៊ុន​បាន​ទិញយក​ក្រុមហ៊ុន​QMI Industrial Co., Ltd.​ដែលជា​រោងចក្រ​កាត់ដេរ​ដ៏​សំខាន់​មួយ ដែល​ដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា​តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៩០​។

ចាប់តាំងពី​GTI​គឺជា​ក្រុមហ៊ុន​ម៉ៅ​ការបន្ត​ផលិតកម្ម និង​ជា​ក្រុមហ៊ុន​ផលិត​សម្លៀកបំពាក់​សម្រាប់​ការនាំចេញ នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ ២០១៤ ក្រុមហ៊ុន​មួយ​នេះ បាន​ឡើង​ផ្សារ​ហ៊ុន និង​ចុះបញ្ជី​ជា​ផ្លូវការ​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា (CSX)​។ នេះ​បើ​យោងតាម​ឯកសារ​របស់​ក្រុមហ៊ុន​។​

​សម្រាប់​​ទិសដៅ​នាំចេញ​របស់​ក្រុមហ៊ុន​រួមមាន​បណ្ដា​ប្រទេស​នៅ​ទ្វីបអឺរ៉ុប​៥៨ ភាគរយ​អាមេរិក​២៦​ភាគរយ អាស៊ី និង​ប្រទេស​ផ្សេងទៀត​១៦ ភាគរយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

Sokha Hotels

ព័ត៌មានពេញនិយម