Connect with us

ព័ត៌មានអន្ដរជាតិ

រលកកម្ដៅនៅ ឥណ្ឌា សម្លាប់មនុស្ស ៤៦ នាក់ ក្នុងនោះក៏មានមន្ត្រីរៀបចំការបោះឆ្នោត

បានផុស

នៅ

ប្រទេសឥណ្ឌាកំពុងរងការវាយលុកដោយរលកកម្ដៅដ៏ធ្ងន់ធ្ងរ ហើយគ្រាន់តែមួយក្នុងខែឧសភាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៦ នាក់នៅទូទាំងប្រទេស ក្រោយសីតុណ្ហភាពហក់ឡើងដល់ ៤៥ អង្សាសេអស់រយៈពេលជាច្រើនថ្ងៃ ខណៈនៅតំបន់ខ្លះឡើងដល់៥០ អង្សាសេឯណោះ ។ ​នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ Al Jazeera នៅថ្ងៃទី៣ ខែមិថុនា​​នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងឧតុនិយមឥណ្ឌាបានប្រកាសថា សីតុណ្ហភាពបានឡើងដល់ ៥០.៥ អង្សាសេនៅក្នុងរដ្ឋ Rajasthan ភាគខាងលិច ខណៈដែលសីតុណ្ណភាពនៅទូទាំងប្រទេសបន្តហក់ឡើងដែលបានបណ្ដាលមនុស្សស្លាប់ជាបន្តបន្ទាប់ រហូតដល់ ៤៦ នាក់ ក្នុងនោះ ៣៣ នាក់ជាមន្ត្រីរៀបចំការបោះឆ្នោតសកលដែលប្រព្រឹត្តទៅចាប់តាំងពីថ្ងៃទី១៩ ខែមេសា ខណៈមនុស្សជាច្រើនកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល និងការព្យាបាលផ្សេងៗទៀតដែលបណ្ដាលមកពីរលកកម្ដៅខ្លាំងនេះ ។

ក្រសួងឧតុនិយមឥណ្ឌាក៏កំពុងព្រមានអំពីការកើនឡើងនូវរោគសញ្ញាជំងឺដាច់សរសៃរឈាមខួរក្បាលចំពោះអ្នកដែលនៅក្រោមកម្ដៅព្រះអាទិត្យក្នុងរយៈពេលយូរ ឬធ្វើការងារធ្ងន់ ហើយស្នើឲ្យប្រជាជនព្យាយាមស្នាក់នៅក្នុងផ្ទះ ​និងទទួលទានទឹកឲ្យបានច្រើនដើម្បីកាត់បន្ថយកម្ដៅ ប៉ុន្តែប្រជាជនត្រូវចេញទៅបោះឆ្នោត និងត្រូវប្រកបរបរចិញ្ចឹមជីវិតដែលធ្វើឲ្យចំនួនអ្នកស្លាប់បន្តកើនឡើង ។

គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះប្រទេសឥណ្ឌាក៏ដូចជាប្រទេសប្រទេសបង់ក្លាដែសជួបរលកកម្ដៅវាយលុកយ៉ាងធ្ងន់ធ្ងរ ខណៈដែលកម្ដៅកើនដល់ម្រិតមួយមិនធ្លាប់មានពីមុនមក បណ្ដាលឲ្យមានមនុស្សស្លាប់ជាបន្តបន្ទាប់​ និងរាប់នាក់សម្រាកព្យាបាលនៅមន្ទីពេទ្យ ដោយសារកើតជំងឺដាច់សរសៃរឈាមខួរក្បាល ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម