Connect with us

សេដ្ឋកិច្ច

កម្ពុជានឹងចាប់យកទីផ្សារ​អារ៉ាប៊ីសាអ៊ូឌីតដើម្បីពង្រីការនាំចេញអង្ករប្រណិតទៅកាន់ប្លុកមជ្ឈឹមបូព៌ា និងអាហ្វ្រិក

បានផុស

នៅ

អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានលើកឡើងថា កម្ពុជាកំពុងសំឡឹងចាប់យកសក្តានុពលនៃការនាំចេញប្រភេទអង្ករប្រណិតទៅកាន់ទីផ្សារ​អារ៉ាប៊ីសាអ៊ូឌីតដើម្បីពង្រីកការនាំចេញទៅកាន់ប្រទេសនេះ ​បណ្តាប្រទេសនៅមជ្ឈឹមបូព៌ា និង​សម្រាប់នាំចេញទៅបណ្តា​ប្រទេស​​​នៅទ្វីបអាហ្រ្វីក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លន់ យ៉េង អគ្គលេខាធិការរបស់ CRF បានថ្លែងប្រាប់កម្ពុជាថ្មីថា បន្ទាប់ពីក្រុមហ៊ុន​នាំចេញអង្ករចំនួនបួនបានចូលរួមក្នុងការតាំងពិព័រណ៍ The Saudi Food Show នៅទីក្រុង រីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត​កាលពីពេលថ្មីៗនេះ។

លោកបានមានប្រសាសន៍ថា៖«កម្ពុជានឹងចាប់យកសក្តានុពលនៃការនាំចេញប្រភេទអង្ករប្រណិតទៅកាន់ទីផ្សារ​អារ៉ាប៊ីសាអ៊ូឌីតនេះគឺជាទីផ្សារដ៏មានសក្តានុពលខ្លាំង​សម្រាប់អង្ករ​កម្ពុជាយើងទៅកាន់ប្រទេសនេះ ទៅបណ្តាប្រទេសនៅមជ្ឈឹមបូព៌ា និងក៏ជាច្រក​សម្រាប់​នាំ​ចេញ​ទៅបណ្តាប្រទេសនៅទ្វីបអាហ្រ្វីកមួយចំនួនផងដែរ  ក្រោយពីយើងបានចូលរួមតាំង​ពិពរ័ជាលើកដំបូងកាលពីពេលថ្មីៗនេះ។ យើងដឹងហើយថា នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត​ជាប្រទេស​មួយធំជាងគេនិងក៏មានចំនួនប្រជាជនច្រើនជាងគេ និងសេដ្ឋកិច្ចរបស់​គាត់ក៏​រីកចំរើន​ខ្លាំងនៅក្នុងចំណោមប្រទេសនៅមជ្ឈឹមបូព៌ា»។

បើយោងតាមតាមលោក យ៉េង ​ ការនាំចេញអង្កររបស់កម្ពុជាក្នុង៤ទៅ៥ឆ្នាំចុងក្រោយនេះ​ទៅមជ្ឈឹមបូព៌ា គឺនាំទៅអារ៉ាប៊ីសាអូឌីតច្រើនជាងគេគឺជិត១ម៉ឺនតោនក្នុង១ឆ្នាំៗ។ លោកថានៅក្នុងកំឡុងពេលតាំងពិរ័ពិពរ័នេះ បណ្តាក្រុមហ៊ុនរបស់កម្ពុជាក៏បានជជែកគ្នាច្រើនជាមួយ​ក្រុមហ៊ុននាំចូលរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតពាក់ព័ន្ធទៅនឹងតម្លៃនៃអង្ករ​របស់កម្ពុជាផងដែរ។

«ជារួមយើងឃើញថាសក្តានុពលសម្រាប់ទីផ្សារនេះគឺធំនិងល្អសម្រាប់ទីផ្សារអង្កររបស់ កម្ពុជាយើងនាពេលអនាគត។ លើសពីនោះយើងអាចពង្រីកទីផ្សារបានធំលឿន ប្រសិនយើង អាចចាប់បានទីផ្សារនេះបន្ថែមទៀត»។​ នេះបើយោងតាមលោកលន់ យ៉េង។

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម បានថ្លែងក្នុងពិធីមួយនៅប្រទេសអេមីរ៉ាត់ អារ៉ាប់រួម​កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ថា កម្ពុជាមានក្តីសង្ឃឹមថា មានការបញ្ជារទិញអង្ករ និងនាំចេញបន្ថែមទៀតនៅពេលអនាគត ហើយក៏សូមស្នើឲ្យក្រសួង ស្ថាប័ននិងដៃគូពាក់ព័ន្ធ ពួតដៃគ្នាក្នុងការជំរុញ និងការអភិវឌ្ឍន៍វិស័យអង្ករនិងកេរ្តិ៍ អង្ករកម្ពុជា នៅលើទីផ្សារអន្តរជាតិពិសេស ទីផ្សារអេមីរ៉ាត់អារ៉ាប់រួម។

បើយោងតាម CRF​ ​ សម្រាប់ការនាំចូលអង្ករនៃទីផ្សារមជ្ឈឹមបួព៌ាបានកើនឡើង១ ៣៩៨ តោននៅឆ្នាំ២០១៥ កើនដល់ ៧ ៦២១ តោននៅឆ្នាំ២០២៣  និងទីផ្សារតំបន់អាហ្រ្វិកកើនពី ៤ ២៨៤​ តោននៅឆ្នាំ២០១៥ កើនដល់ ៥២ ៨២៨ តោននៅឆ្នាំ២០២៣។

​​របាយការណ៍​របស់​ CRF​ បានបង្ហាញថា ​ កម្ពុជាបាននាំចេញអង្ករជាង ២៤៨,០០០ តោនក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៤ ដោយទទួលបានប្រាក់ចំណូលសរុបចំនួន ១៧០ លានដុល្លារអាមេរិក៕

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៣ នាទីutes មុន

កីឡាករ​បាល់ទះ​៣​នាក់ ​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត ក្នុង​តេជោលីគ​សប្តាហ៍ទី​១

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ប្រទេស​ស្វីស ថាត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​ជំនួប​កំពូល​រវាង ត្រាំ-ពូទីន

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

វៀតណាមត្អូញត្អែរពី​តម្លៃអង្ករ​នាំចេញ ធ្លាក់ចុះទាបបំផុតក្នុងរយៈពេល​ ៤ ឆ្នាំ

ព័ត៌មានជាតិ៨ នាទីutes មុន

មន្ត្រីជាន់ខ្ពស់អប់រំ ឱ្យគ្រប់ភាគី ចូលរួមលុបបំបាត់សំរាម ការប្រើប្រាស់ថង់ប្លាស្ទិក និងការរើសអើងកុមារ ក្នុងសាលា

ព័ត៌មានជាតិ១៨ នាទីutes មុន

អភិបាលខេត្តមណ្ឌលគិរី ជួយថវិកា និងបរិក្ខារផ្សេងៗដល់គ្រួសារក្រីក្រមួយ បន្ទាប់ពីផ្ទះត្រូវឆេះអស់ដោយសារភ្លើងឆេះព្រៃ

ចរាចរណ៍៣ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍៤ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់២៤នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

ចរាចរណ៍២ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ព័ត៌មានជាតិ២ ម៉ោង មុន

រោងចក្រផលិតសំបកកង់រថយន្ត​ថ្មីមួយ​ទៀត​ ​​តម្លៃ​ជាង ៥០០ លាន​អាមេរិក​ បើក​ការដ្ឋាន​សាង​សង់​នៅ​ខេត្ត​ស្វាយ​រៀង

Sokha Hotels

ព័ត៌មានពេញនិយម