Connect with us

សុខភាព

ការហូបប៉េងប៉ោះឆ្អិន ឬឆៅ មួយណាល្អសម្រាប់សុខភាព ?

បានផុស

នៅ

មនុស្សជាច្រើនជឿថាការទទួលទានប៉េងប៉ោះឆៅ អាចជួយកែលម្អសម្រស់ស្បែក ខណៈពេលដែលការចម្អិនវាមានសុវត្ថិភាពជាង និងការពារការពុលចេញពីបន្លែមួយប្រភេទនេះ។ ដូច្នេះ​តើ​គេ​គួរ​បរិភោគ​ឆ្អិន ឬ​ឆៅ?

មែនទែនទៅ ប៉េងប៉ោះសម្បូរទៅដោយវីតាមីន A, C, និង B6 មានតម្លៃសមរម្យ និងងាយស្រួលរក។ គេ​អាច​បរិភោគ​ឆៅ ឬ​ចម្អិន​បាន​អាស្រ័យ​លើ​ចំណូលចិត្ត។ ទោះជាយ៉ាងណាក៏ដោយ សារធាតុ Lycopene ដែលមាននៅក្នុងផ្លែប៉េងប៉ោះ ដែលជួយបង្កើនភាពស៊ាំ ត្រូវបានគេស្រូបយកបានល្អប្រសើរ​​ នៅពេលដែលពួកគេចម្អិនជាជាងបរិភោគឆៅ។ ជាពិសេស ការចម្អិនវាឲ្យបានហ្មត់ចត់ ជួយការពារការពុលអាហារផងដែរ។

លើសពីនេះ ប៉េងប៉ោះឆៅមានហានិភ័យខ្ពស់នៃការចម្លងរោគគីមី ដែលអាចនាំឲ្យពុលដោយសារសារធាតុគីមីដែលនៅសេសសល់។ មនុស្សជាច្រើនជួបប្រទះការចាល់ជាតិអាស៊ីត ឬឈឺក្រពះ បន្ទាប់ពីបរិភោគផ្លែប៉េងប៉ោះឆៅ ដោយសារតែអាស៊ីតខ្លាំងរបស់វា។ គ្រាប់ប៉េងប៉ោះមិនផ្តល់តម្លៃអាហារូបត្ថម្ភទេ ហើយការទទួលទានវាឆៅ អាចបណ្តាលឲ្យមិនរំលាយអាហារ និងហើមពោះ ជាពិសេសប្រសិនបើប៉េងប៉ោះមានពណ៌បៃតង។

ក្នុង​ករណី​ប៉េងប៉ោះ​ដែល​ដាំ​តាម​ផ្ទះ ឬ​សរីរាង្គ អ្នក​អាច​ញ៉ាំ​វា​ឆៅ​ដោយ​សុវត្ថិភាព​តែ​ឯង ឬ​ក្នុង​សាឡាត់ ឬ​ធ្វើ​ទឹក​ផ្លែឈើ។ ទោះជាយ៉ាងណាក៏ដោយ កុមារតូចៗ និងអ្នកដែលមានបញ្ហារំលាយអាហារគួរតែកំណត់ការទទួលទានប៉េងប៉ោះឆៅរបស់ពួកគេ ដើម្បីចៀសវាងការមិនស្រួលដែលអាចកើតមាន។

យ៉ាងណាមិញ ដើម្បី​ធានា​សុវត្ថិភាព អ្នក​គួរ​ទិញ​ប៉េងប៉ោះ​ពីហាងធម្មជាតិឬហាងលក់បន្លែសិរីរាង្គ។ មួយវិញទៀត គួរលាង​វា​ឲ្យបាន​ស្អាត និង​ចម្អិន​វា​មុន​ពេល​ញ៉ាំ។ ស្បែករបស់ប៉េងប៉ោះមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលជាច្រើន ដូច្នេះអ្នកប្រាកដជាអាចបរិភោគស្បែកជំនួសឲ្យការចោលវា បន្ទាប់ពីសម្អាតបានត្រឹមត្រូវ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមានការរំលាយអាហារមិនល្អ វាត្រូវបានណែនាំឲ្យយកគ្រាប់ពូជចេញ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖​ សាង ស្រីល័ក្ខ

ចុចអាន៖រវាងទឹកអំពៅ និងទឹកដូង តើមួយណាល្អដល់សុខភាព?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

Sokha Hotels

ព័ត៌មានពេញនិយម