Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនជប៉ុន MIRARTH Green Tech នឹងសម្ពោធរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ នាថ្ងៃស្អែក

បានផុស

នៅ

នៅទី០៤ ខែមិថុនា ឆ្នាំ២០២៤ ស្អែកនេះ ក្រុមហ៊ុន MIRARTH Green​​​ Tech របស់ជប៉ុន នឹងបើកសម្ពោធជាផ្លូវការនូវរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងសំបកស្វាយចន្ទី​ ទៅជាប្រេងជីវឥន្ទនៈ ស្ថិតក្នុងឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ក្រុមហ៊ុនជប៉ុនមួយនេះ បានក្លាយជារោងចក្រកែច្នៃដំណាំស្វាយចន្ទីដែលធំជាងគេនៅខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីសម្ពោធរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីលោក ឌិត​ ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោក Kentaro Taniguchi អគ្គនាយកក្រុមហ៊ុន MIRARTH Green​​​ Tech ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

ស្វាយចន្ទី គឺជាដំណាំដ៏មានសក្តានុពលមួយសម្រាប់កម្ពុជាធ្វើការដាំដុះ ការកែច្នៃ និងការនាំចេញ។ ក្រសួងកសិកម្ម បានរម្លឹកថា កន្លងមក លទ្ធភាពកែច្នៃស្វាយចន្ទីនៅក្នុងស្រុកនៅមានកម្រិត ហើយការនាំចេញដោយមិនមានការកែច្នៃ បានធ្វើឱ្យបាត់បង់តម្លៃបន្ថែមច្រើន ទើបរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានរៀបចំ និងដាក់ចេញគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧។ គោលនយោបាយនេះ មានចក្ខុវិស័យអភិវឌ្ឍន៍ផលិតកម្មស្វាយចន្ទី កែច្នៃ និងជំរុញការនាំចេញស្វាយចន្ទីកែច្នៃរួច ដើម្បីបង្កើនតម្លៃបន្ថែម បង្កើតការងារ និងលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ក្នុងគោលដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសផលិត និងផ្គត់ផ្គង់ស្វាយចន្ទី ដល់ទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។

រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងបន្តជំរុញការអភិវឌ្ឍវិស័យស្វាយចន្ទី និយាយដោយឡែក និងវិស័យកសិកម្មកម្ពុជា និយាយជារួម ដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យខាងលើនេះ។ រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពពាក់ព័ន្ធនឹងវិស័យកសិកម្ម ពោល គឺការដាក់ចេញយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ និងកម្មវិធីដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ដែលមានសកម្មភាព កសិកម្ម នៅទូទាំងប្រទេស។

តាមរយៈកម្មវីធីគោលនយោបាយអាទិភាពទាំង២នេះ នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្មទាំងមូល ក៏ដូចជាក្នុងការអភិវឌ្ឍវិស័យស្វាយចន្ទីផងដែរ។ ក្នុងន័យនេះ ក្រសួងកសិកម្ម បានលើកទឹកចិត្តដល់ធុរជន វិនិយោគិន អ្នកកែច្នៃ ទាំងកម្រិតថ្នាក់ជាតិ និងអន្តរជាតិ រួមគ្នាលើកកម្ពស់ខ្សែច្រវាក់តម្លៃស្វាយចន្ទី ដោយយកកម្ពុជា ជាគោលដៅសម្រាប់ការកែច្នៃ និងការនាំចេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

ព័ត៌មានជាតិ២៣ ម៉ោង មុន

ស្ពាន​ឆ្លង​ទន្លេភ្ជាប់​ទៅ​ផ្លូវល្បឿនលឿន ដីឥដ្ឋ-ថ្មគរ ឈានទៅ​​ខួងគ្រឹះ ខណៈ​មាន​​ការ​សង់ស្ពាន​ដែកបណ្តោះអាសន្ន​សម្រួល​ការ​ងារសាងសង់

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

លោក ហ្សេលេនស្គី៖ ស្តាយណាស់ ដែល អ៊ុយក្រែន គ្មាននុយក្លេអ៊ែរ ទុកកំញើញរុស្ស៊ី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាមេរិក ចាប់ផ្តើមមានមនុស្សស្លាប់ ដោយសារព្យុះព្រឹលដ៏កាចសាហាវ 

Sokha Hotels

ព័ត៌មានពេញនិយម