ព័ត៌មានអន្ដរជាតិ
អាចជាសះស្បើយពីកូវីដឬធ្លាក់ខ្លួនធ្ងន់ធ្ងរ ទាំងនេះជារោគសញ្ញាតាមដានរយៈពេល១ខែ
យោងតាមរបាយការណ៍ពីមជ្ឍមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺរបស់ចិនបានឱ្យដឹងថា រយៈពេលនៃការបង្ករោគរបស់វីរុសកូវីដ-១៩ មានប្រហែលពី ៤ ទៅ ៥ ថ្ងៃ ទើបចេញរោគសញ្ញា។ ក្នុងកំឡុងពេលនោះ អ្នកដែលឆ្លងទំនងជាមិនទាន់ដឹងថា ខ្លួនឈឺនៅឡើយទេ។ ប៉ុន្តែមានភ័ស្តុតាងខ្លះដែលអាចសម្គាល់ថាពួកគេកំពុងត្រូវបានចម្លងពីវីរុសរួចហើយ។
ក្នុងនោះរោគសញ្ញាដំបូងៗនៃអ្នកជំងឺរួមមាន គ្រុនក្តៅនិងក្អក។ ជារឿយៗពួកគេអាការៈផ្សេងទៀតដែរដូចជា ឈឺបំពង់ក ឈឺក្បាល ឈឺសាច់ដុំ ចង្អោរឬរាគ។ ប្រសិនអ្នកជំងឺមានសភាពធ្ងន់ធ្ងរ ពួកគេនឹងពិបាកដកដង្ហើមខ្លាំង។
ប៉ុន្តែរោគសញ្ញាជាទូទៅមិនលេចឡើងភ្លាមៗទេ បន្ទាប់ពីមនុស្សម្នាក់បានឆ្លងរោគ ដូច្នេះគួរតាមដានការវិវត្តពីមួយថ្ងៃទៅមួយថ្ងៃឱ្យមែនទែន។
ផ្អែកលើរបាយការណ៍ដែលតាមដានអ្នកជំងឺរាប់ពាន់នាក់ក្នុងកំលុងពេលផ្ទុះជំងឺដំបូងនៅប្រទេសចិន មន្ទីរពេទ្យនៅទីនោះបានកំណត់នូវរោគសញ្ញានៃវីរុសកូវីដ-១៩ ដូចតទៅ៖
ថ្ងៃទី ១៖ អ្នកជំងឺគ្រុនក្តៅ និងក្អក។ បើសិនអ្នកខ្លះមានរាគរូសឬចង្អោរពីរបីថ្ងៃជាប់គ្នា នេះអាចជាសញ្ញានៃការឆ្លងធ្ងន់ធ្ងរ។
ថ្ងៃទី ៣៖ ការសិក្សាលើមន្ទីរពេទ្យជាង ៥៥០ នៅទូទាំងប្រទេសចិនរកឃើញថា អ្នកជំងឺសម្រាកក្នុងមន្ទីរពេទ្យបានវិវត្តទៅជារលាកសួតនៅថ្ងៃទី ៣ បន្ទាប់ពីតេស្តវិជ្ជមាន។
ថ្ងៃទី ៥៖ ក្នុងករណីធ្ងន់ធ្ងររោគសញ្ញាអាចចាប់ផ្តើមកាន់តែអាក្រក់ទៅៗ ។ អ្នកជំងឺអាច ពិបាកដកដង្ហើម ជាពិសេសអ្នកជំងឺវ័យចាស់។
ថ្ងៃទី ៧៖ អ្នកជំងឺមួយចំនួនចាប់ផ្តើមដកដង្ហើមញាប់ខ្លាំង ឬថប់ៗដង្ហើម។
ថ្ងៃទី ៨៖ ដកដង្ហើមញាប់ និងរលាកសួត ហើយអ្នកជំងឺប្រឈមគ្រោះថ្នាក់ដល់អាយុជីវិតខ្ពស់។
ថ្ងៃទី ៩៖ អ្នកជំងឺវិវត្តទៅជាជំងឺសួតធ្ងន់ធ្ងរ រីឯប្រព័ន្ធភាពស៊ាំកាន់តែចុះខ្សោយ។
ថ្ងៃទី ១០-១១៖ ប្រសិនបើអ្នកជំងឺមានរោគសញ្ញាកាន់តែអាក្រក់ ពួកគេអាចបញ្ជូនចូលបន្ទប់ ICU ឬមានអាការៈឈឺពោះ និងបាត់បង់ចំណង់អាហារ។
ថ្ងៃទី ១២៖ ការសិក្សាមួយនៅអ៊ូហានរកឃើញថា រយៈពេល ១២ ថ្ងៃជាមធ្យម បើអ្នកជំងឺមិនធ្ងន់ដល់ការចូលក្នុងបន្ទប់ ICU ទេ អាការៈក្តៅខ្លួននឹងចាប់ផ្ដើមធូរស្រាល។
ថ្ងៃទី ១៦៖ ការក្អកផ្ដើមធូរស្រាល។
ថ្ងៃទី ១៧-២១៖ បើរោគសញ្ញាស្រាល អ្នកជំងឺបានធូរស្បើយពីវីរុស ហើយត្រូវបានអនុញ្ញាត្តចេញពីមន្ទីរពេទ្យ ប៉ុន្តែបើករណីធ្ងន់ធ្ងរ ពួកគេនឹងទទួលមរណភាពនៅចន្លោះពេលនេះឯង។
ថ្ងៃទី ១៩៖ អ្នកជំងឺលែងដកដង្ហើមញាប់ដូចមុននៅថ្ងៃនេះ។ នេះបើយោងតាមការស្រាវជ្រាវអ៊ូហាន (ករណីស្រាល)។
ថ្ងៃទី ២៧៖ អ្នកជំងឺខ្លះសម្រាកក្នុងមន្ទីរពេទ្យនៅឡើយកំលុងពេលនេះ និងខ្លះត្រូវបានទៅផ្ទះវិញ។
ទោះបីអ្នកជំងឺចាកចេញពីមន្ទីរពេទ្យ មិនមានន័យថា រោគសញ្ញារបស់ពួកគេបានជាសះស្បើយពេញលេញនោះទេ។ អ្នកជំងឺកូវីដ-១៩ មួយចំនួនធំរាយការណ៍ថា ខ្លួនមានរោគសញ្ញាជាច្រើនខែទៀតរាប់បញ្ចូលទាំង ការឈឺទ្រូង ដង្ហើមដកញាប់ ចង្អោរ ញ័រទ្រូង និងបាត់បង់រសជាតិនិងក្លិន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Business Insider
ចុចអាន៖ តើវីរុសកូវីដ-១៩ អាចរស់នៅលើអេក្រង់ទូរសព្ទបានប៉ុន្មានថ្ងៃ?
ចុចអាន៖ មហាក្សត្រិយានីអង់គ្លេស អង្វរអ្នកមិនចាក់វ៉ាក់សាំងកូវីដ ឲ្យគិតគេផង កុំគិតតែខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់