Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ចោទ អង់គ្លេស ថា​ទិញ​ក្បាល​មន្ត្រី​រដ្ឋាភិបាល​២​នាក់ ចូល​ធ្វើ​ជា​ចារកម្ម​ក្បត់​ជាតិ

បានផុស

នៅ

រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ចោទ​ប្រកាន់​លើ​​​ភ្នាក់ងារ​​ចារកម្ម​អង់គ្លេស​ MI16 ថា​បាន​​ប្រែ​ក្លាយ​បុគ្គលិក​រដ្ឋាភិបាល​២​នាក់ ឲ្យ​ធ្វើ​ជា​​អ្នក​លួច​យក​ការណ៍​ពី​ប្រទេស​ចិន​ឲ្យ​ទៅ​​​​ចក្រ​ភព​អង់គ្លេស។ នេះ​បើ​យោង​​តាម​​​សេចក្ដី​ថ្លែងការណ៍​​របស់​ក្រសួង​​​សន្ដិសុខ​រដ្ឋ​ប្រទេស​ចិន នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​ចិន បាន​បញ្ជាក់​ថា មន្ត្រី​រដ្ឋាភិបាល​​ជាប់​​ពាក់ព័ន្ធ​នឹង​​ករណី​ចារកម្ម​ឲ្យ​អង់គ្លេស គឺ​ជា​ប្ដី​ប្រពន្ធ​មួយ​គូ ដែល​ប្ដី​មាន​ត្រកូល Wang និង​ប្រពន្ធ​មាន​ត្រកូល Zhou។ បច្ចុប្បន្ន បុគ្គល​ទាំង​២​រូប​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​បន្ត។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ចិន បាន​ឲ្យ​ដឹង​ថា លោក Wang បាន​ទៅ​រៀន​សូត្រ​នៅ​អង់គ្លេស​ក្នុង​ឆ្នាំ​២០១៥ ក្រោម​កម្មវិធី​ផ្លាស់ប្ដូរ​កម្មសិក្សា​។ លោក​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ទៅ​ហូប​បាយ​ល្ងាច និង​ធ្វើ​ទស្សនកិច្ច​​យ៉ាង​អាថ៌កំបាំង​មួយ​​រៀបចំ​ឡើង​ដោយ​​​ក្រុម​ចារកម្ម​អង់គ្លេស MI16។ ចិន ថា លោក Wang ត្រូវ​គេ​ល្បួង​ឲ្យ​ទៅ​ធ្វើ​ជា​ទីប្រឹក្សា​​ក្រៅ​ម៉ោង​​​ដោយ​ទទួល​បាន​ប្រាក់​កម្រៃ​ជា​ច្រើន មុន​​ឲ្យ​លោក​ចូល​ជា​សមាជិក​ចារកម្ម​ និង​ទទួល​បាន​ប្រាក់​កម្រៃ​​កាន់​តែ​ច្រើន​ជាងមុន បូករួម​​​ជាមួយការ​ធានា​​សុខ​សុវត្ថិភាព​ថែម​ទៀត​ផង។

ចិន បន្ត​ថា ក្រោយ​ការ​ហ្វឹកហាត់​ផ្នែក​ចារកម្ម​រួច លោក Wang ត្រូវ MI16 បញ្ជូន​ឲ្យ​មក​ប្រទេស​វិញ ដើម្បី​ប្រមូល​យក​ព័ត៌មាន​សំខាន់​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ MI16 ក៏​បាន​បញ្ចុះ​បញ្ចូល​លោក Wang ឲ្យ​ល្បួង​ប្រពន្ធ​របស់​គាត់ ដែល​ជា​បុគ្គលិក​​សំខាន់​ក្នុង​ជួរ​រដ្ឋាភិបាល​ផង​ដែរ​នោះ ដើម្បី​ធ្វើ​ជា​ចារកម្ម​​ដូច​​គ្នា ជា​ថ្នូរ​នឹង​ប្រាក់​ទ្វេ​ដង​​ដែល​លោក Wang ទទួល​បាន។

សូម​បញ្ជាក់​ថា ជា​ច្រើន​ខែ​កន្លង​ទៅ ចិន និង​ចក្រ​ភព​អង់គ្លេស បាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​​ទៅ​មក ជុំវិញ​រឿង​ចារកម្ម​​សម្ងាត់ ដែល​អាច​​​ផ្ដល់​ផល​ប៉ះពាល់​ចំពោះ​​សន្តិសុខ​ជាតិ​រវាង​ប្រទេស​ទាំង​២។ កាល​ពី​ខែ​មករា ឆ្នាំ​២០២៤ ចិន បាន​​រក​ឃើញ​ករណី​ចារកម្ម​មួយ ដែល MI16 ប្រើ​ឲ្យ​ជន​បរទេស​ម្នាក់​​ចូល​ក្នុង​ប្រទេស​ចិន លួច​ប្រមូល​ព័ត៌មាន​សម្ងាត់។ ដោយ​ឡែក នៅ​ក្នុង​ខែ​មេសា​កន្លង​ទៅ អង់គ្លេស បាន​ចោទប្រកាន់​បុគ្គល​២​រូប ដែល​លួច​ផ្ដល់​ព័ត៌មាន​​​​ឲ្យ​ចិន ហើយ​មួយ​ខែ​បន្ទាប់ ក៏​ចាប់​​បាន​៣​នាក់​ទៀត ដែល​បាន​លួច​ជួយ​​ភ្នាក់ងារ​ចារកម្ម​ហុងកុង​ដែល​បាន​បង្កប់​ខ្លួន​នៅ​អង់គ្លេស៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុខភាព៨ នាទីutes មុន

៤​វិធី​ងូត​ទឹក​ឲ្យ​ត្រឹម​ត្រូវ​ មិន​បាច់​បារម្ភ​ខ្លាច​ស្លាប់​ភ្លាមៗ

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង

សន្តិសុខសង្គម១៤ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតប៊ែលធី ជិត១០០០នាក់បរិច្ចាគឈាម ក្នុងឱកាសអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩-ធ្នូ-២០២៤

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

សន្តិសុខសង្គម១៤ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានជាតិ១៩ ម៉ោង មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

សន្តិសុខសង្គម២៣ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

តារាសម្តែងស្រី នី មុន្នីនាថ បង្ហាញក្តីបារម្ភ​ ខណ:​ការបរិច្ចាគ​ឈាម​​មក​កាន់មូលនិធិឈាមនាង ជួបការខ្វះខាត

Sokha Hotels

ព័ត៌មានពេញនិយម