Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះ ណាតូ ហោះលើមេឃ ប៉ូឡូញ តាមដានសមយុទ្ធដែនអាកាស​របស់ រុស្ស៊ី និងបេឡារុស

បានផុស

នៅ

មន្ត្រីការពារជាតិជាន់ខ្ពស់មួយរូបរបស់បេឡារុសបាននិយាយថា យន្តហោះចាប់រ៉ាដារយៈចម្ងាយឆ្ងាយរបស់អង្គការណាតូបានហោះនៅលើមេឃប្រទេសប៉ូឡូញ និងរដ្ឋបាល់ទិកផ្សេងទៀតដើម្បីតាមដាន និងត្រួតពិនិត្យសមយុទ្ធយោធារួមគ្នារវាងរុស្ស៊ី និងបេឡារុស ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន TASS កាលពីថ្ងៃទី២ ខែមិថុនាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Leonid Davidovich អគ្គមេបញ្ជាការរងនៃកងទ័ពអាកាសបេឡារុសបានលើកឡើងថា “ក្នុងអំឡុងសកម្មភាពសមយុទ្ធរវាងរុស្ស៊ី និងបេឡារុស, យន្តហោះចាប់រ៉ាដារយៈចម្ងាយឆ្ងាយរបស់ណាតូជាច្រើនគ្រឿងបានហោះនៅលើមេឃប្រទេសប៉ូឡូញ និងរដ្ឋបាល់ទិក ហើយយើងដឹងថា ពួកគេកំពុងតាមដានសកម្មភាពហោះហើរទាំងអស់ក្នុងសមយុទ្ធយោធារបស់យើង” ។

មន្ត្រីការពារជាតិរូបនេះបញ្ជាក់ទៀតថា “ក្នុងអំឡុងពេលសមយុទ្ធដែនអាកាសរួមគ្នារវាង បេឡារុស-រុស្ស៊ី ចាប់តាំងពីថ្ងៃទី២៧ ខែឧសភាមក កងកម្លាំងដែនអាកាសរបស់ភាគីទាំងពីរជាច្រើនអង្គភាពបានចូលរួម យន្តហោះចម្បាំងគ្រប់ប្រភេទបានសម្ងែងរូបរាង ខណៈចំនួនទាហានចូលរួមក៏មិនតិចនោះដែរ ជាពិសេសលំហាត់សមយុទ្ធនោះ ទ័ពអាកាសរុស្ស៊ី-បេឡារុស ក៏​បាន​ផ្លាស់​ប្តូរ​បទពិសោធន៍គ្នាទៅវិញទៅមកផងដែរ ។

អង្គការណាតូតែងតែតាមដានមិនដាក់ភ្នែកនោះឡើយ រាល់សកម្មភាពសមយុទ្ធទាំងប៉ុន្មានរបស់រុស្ស៊ី និងបេឡារុស ដោយសារតែរដ្ឋាភិបាលមីនស្កិ៍ គឺជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ទីក្រុងមូស្គូ ស្របពេលដែលប្រទេសមួយនេះក៏បានអនុញ្ញាតឲ្យរុស្ស៊ីដាក់ពង្រាយអាវុធនុយក្លេអ៊ែរលើទឹកដីរបស់ខ្លួនផងដែរ ជាពិសេសគឺការបើកផ្លូវឲ្យទ័ពលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ចូលវាយលុយអ៊ុយក្រែន ។

ស្របពេលជាមួយគ្នានេះ អ្នកតាមដានព្រឹត្តិការណ៍ពិភពលោកក៏មើលឃើញយ៉ាងដូច្នេះដែរថា សមយុទ្ធនេះគឺជាសញ្ញាព្រមានរបស់លោក ពូទីន ដើម្បីរារាំងលោកខាងលិចពីការលូកដៃចូលកាន់តែជ្រៅទៅក្នុងភ្លើងសង្រ្គាមនៅអ៊ុយក្រែន បន្ទាប់ពីបណ្ដាប្រទេសលោកខាងលិចបានផ្តល់អាវុធ និងការស៊ើបការណ៍សម្ងាត់ឲ្យរដ្ឋាភិបាលទីក្រុងកៀវ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេលជាង ២ ឆ្នាំទៅហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូលើកទ័ពចូលវាយលុកទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយចាប់តាំងពីពេលនោះមក បណ្តាប្រទេសណាតូបានខ្នះខ្នែងផ្ដល់ជំនួយយោធាក្នុងទំហំទឹកប្រាក់រាប់ពាន់ដុល្លារដល់រដ្ឋាភិបាលទីក្រុងកៀវ ខណៈវិមានក្រឹមឡាំងក៏បានចេញការព្រមានដែរថា រាល់សព្វាវុធរបស់លោកខាងលិចដែលធ្លាក់ដល់ដៃអ៊ុយក្រែន នឹងក្លាយជាផ្ទាំងស៊ីបកម្ទេចស្របច្បាប់របស់រុស្ស៊ី ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ អាមេរិក មិនចង់ឲ្យផ្ទុះ សង្គ្រាមលោកលើកទី ៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤១ នាទី មុន

ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រះវិហារ ដ៏ចំណាស់អាយុជាង ១០០ឆ្នាំ ក្នុងវត្តដំណាក់ កំពុងទទួលបានការជួសជុល អភិរក្ស

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជាប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀនដ៏ធំប្រចាំឆ្នាំ ដើម្បីលើកកកម្ពស់ការអប់រំ

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់ទឹកស្ទឹង ដែលរីងហួតហែងនៅប៉ែកខាងក្រោម ចាប់ផ្ដើមមានទឹកហូរកាត់រឹមៗហើយ

ព័ត៌មានជាតិ២៤ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ២២ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ១៩ ម៉ោង មុន

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

ព័ត៌មានជាតិ២៣ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

Sokha Hotels

ព័ត៌មានពេញនិយម