ព័ត៌មានជាតិ
ថៃ៖ ក្រុមហ៊ុនជាង ១០០ ចាប់អារម្មណ៍លើគម្រោងសាងសង់ស្ពានដីគោកភាគខាងត្បូងប្រទេស
ក្រសួងដឹកជញ្ជូនបាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ក្រុមហ៊ុនថៃ និងបរទេសជាង ១០០ បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគលើគម្រោងសាងសង់ស្ពានដីគោកដ៏ធំរបស់រដ្ឋាភិបាល ដែលនឹងបម្រើជាប្រព័ន្ធគមនាគមន៍ តភ្ជាប់រវាងមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា នៅភាគខាងត្បូងនៃប្រទេស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក The Nation។

ក្រសួងបានឱ្យដឹងការណ៍នេះ ក្រោយការិយាល័យគោលនយោបាយ និងផែនការចរាចរណ៍របស់ក្រសួងបានរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយទីផ្សារនៅក្រុងបាងកកកាលពីថ្ងៃព្រហស្បតិ៍ ហើយបានអញ្ជើញអ្នកដែលមានចំណាប់អារម្មណ៍ឱ្យចូលរួមបញ្ចេញមតិ និងកង្វល់របស់ពួកគេ អំពីគម្រោងដែលត្រូវការចំណាយ ១ ទ្រីលានបាត (២៩ ប៊ីលានដុល្លារ) មួយនេះ។
គម្រោងស្ពានដីគោកដ៏ធំដដែល នឹងរួមមានការសាងសង់កំពង់ផែទឹកជ្រៅនៅខេត្ត Chumphon និងខេត្ត Ranong ហើយតភ្ជាប់ផ្លូវដឹកជញ្ជូនរវាងខេត្តទាំង២។ វាត្រូវបានគេរំពឹងថានឹងជួយសម្រួលការកកស្ទះការដឹកជញ្ជូននៅច្រកសមុទ្រម៉ាឡាកា ដែលបច្ចុប្បន្នជាផ្លូវពាណិជ្ជកម្មសំខាន់ក្នុងតំបន់។
អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លោកស្រី Manaporn Charoensri បានប្រាប់អ្នកចូលរួមថា អ្នកវិនិយោគបរទេស បានបង្ហាញពីចំណាប់អារម្មណ៍ដ៏លើសលប់នៅក្នុងគម្រោងនេះ ក្នុងអំឡុងព្រឹត្តិការណ៍ដាក់បង្ហាញគម្រោងនៅក្រៅប្រទេសផ្សេងៗ ដែលរៀបចំដោយលោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន និងរដ្ឋមន្រ្តីរបស់ក្រសួង។

លោកស្រីបានបន្ថែមថា វិនិយោគិនមកពីប្រទេសចិន ជប៉ុន និងអារ៉ាប់រួម បានទៅទស្សនាតំបន់គម្រោងរួចហើយ ដើម្បីធ្វើការស្ទង់មតិបឋម។ ក្រៅពីអត្ថប្រយោជន៍ផ្ទាល់ដល់ប្រតិបត្តិករដឹកជញ្ជូន វិស័យឯកជនក៏នឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងការអភិវឌ្ឍន៍គម្រោងពាណិជ្ជកម្មជុំវិញស្ពានដីគោក ហើយទទួលបានអត្ថប្រយោជន៍ពីកិច្ចសន្យាសម្បទានជាង ៥០ ឆ្នាំផងដែរ។
បើតាមលោកស្រីអនុរដ្ឋមន្រ្តីដដែល ក្នុងចំណោមវិនិយោគិនដែលចាប់អារម្មណ៍គម្រោង គឺប្រតិបត្តិករលើវិស័យដឹកជញ្ជូន ភស្តុភារ និងឧស្សាហកម្ម ក៏ដូចជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ធនាគារ និងអ្នកផ្តល់សេវាកម្មពាក់ព័ន្ធ។
ការិយាល័យគោលនយោបាយ និងផែនការចរាចរណ៍របស់ក្រសួង បាននិយាយថា ខ្លួននឹងប្រើប្រាស់មតិ និងយោបល់ពីអ្នកចូលរួម ដើម្បីរៀបចំសំណើ ក៏ដូចជាសេចក្តីព្រាងច្បាប់ច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង ដែលគ្របដណ្តប់លើតម្រូវការច្បាប់ លក្ខខណ្ឌ និងសិទ្ធិសម្រាប់អ្នកវិនិយោគក្នុងគម្រោង។
បើតាម The Nation ដំណើរការដេញថ្លៃលើគម្រោង រំពឹងថានឹងចាប់ផ្តើមនៅត្រីមាសចុងក្រោយនៃឆ្នាំក្រោយ៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ